សម្រាប់លោក សម រង្ស៊ី បានជឿជាក់ថា ការរៃអង្គាសប្រាក់ដោយលោក ហ៊ុន សែន គឺជាការប្រមូលប្រាក់ «ដើម្បីចិញ្ចឹម​អំពើពុករលួយ» ព្រោះការរៃអង្គាស ដែលថា​ដើម្បី​ទិញថ្នាំវ៉ាក់សាំង បង្កាជំងឺកូវីដ-១៩ (Covid-19) នេះ មិនមានតម្លាភាព​ច្បាស់លាស់ ខ្វះភាពចេះដឹង និងបច្ចេកទេស។

លោក សម រង្ស៊ី មេដឹកនាំប្រឆាំង ដែលជាគូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវ របស់នាយករដ្ឋមន្ត្រីកម្ពុជានោះ បានប្រើពាក្យធ្ងន់ៗ បង្ហោះនៅលើបណ្ដាញសង្គម ដើម្បីពន្យល់ ពីការលើកឡើងខាងលើរបស់លោក ក្នុងយប់ថ្ងៃសៅរ៍ ទី១២ ខែធ្នូ ឆ្នាំ២០២០ កាលពីប៉ុន្មាននាទីមុន។

តាំងច្រើនថ្ងៃមកហើយ យុទ្ធនាការរៃអង្គាសប្រាក់ បានកើតឡើង​យ៉ាងគគ្រឹកគគ្រេង ក្នុងព្រះរាជណាចក្រ ដើម្បីអ្វីមួយ ដែលប្រព័ន្ធឃោសនាក្នុងស្រុក អះអាងថា ជាការចូលរួម ជាមួយរដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងការទិញវ៉ាក់សាំង បង្កាជំងឺកូវីដ-១៩។ ចាប់ពី​មន្ត្រីរាជការ​សាមញ្ញ រហូតដល់ព្រះរាជា សុទ្ធតែ«បរិច្ចាគ»ប្រាក់/​ព្រះរាជទ្រព្យ របស់ផងខ្លួន/​ព្រះអង្គ ដើម្បីចូលរួមក្នុងការរៃអង្គាសនេះ។

តែប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានសរសេរចោទសួរថា៖

«[តើលោក ហ៊ុន សែន]ចង់ទិញវ៉ាក់សាំងណាមួយ ពីប្រទេសណា ក្នុងតម្លៃប៉ុន្មាន (អត់មាន លក់រាយទេ កុម្ម៉ង់​ម្តងៗ រាប់រយលាន ទៅពាន់លានដុល្លារ) តាមលក្ខខណ្ឌយ៉ាងដូចម្តេច យកមកគ្រប់គ្រង និងទុកដាក់យ៉ាងដូចម្តេច (ត្រូវមានប្រព័ន្ធឧបករណ៍ត្រជាក់ ដល់ទៅ -៧០ អង្សារសេ) ហើយមានលទ្ធភាពជាក់ស្តែងក្នុងការទិញនេះ ដល់កម្រិតណា?»

«ពេលនោះ ហ៊ុន សែន ច្បាស់ជាឆ្លើយមិនរួចទេ។»

«ដើម្បីចិញ្ចឹម​អំពើពុករលួយ»

លោក សម រង្ស៊ី រៀបរាប់បន្តថា ប្រទេសកម្ពុជាអាចទទួលបានវ៉ាក់សាំងនេះ ដោយ​មិនគិត​ថ្លៃ តាមរយៈអង្គការសហប្រជាជាតិ (UN) រួមជាមួយ អង្គការ​សុខភាព​ពិភពលោក (WHO) ហើយអង្គការពិភពលោកទាំងពីរនេះ ថែមទាំងធានា ថាវ៉ា់ក់សាំង​ទាំងនោះ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពថែមទៀត។

ចុះការរៃអង្គាសប្រាស់របស់លោក ហ៊ុន សែន យកទៅណា? អតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃរដ្ឋាភិបាលកម្ពុជា​អាណត្តិទី១ បានបញ្ជាក់ថា៖

«តាមការពិត ការប្រមូលលុយតាមរបៀប ហ៊ុន សែន គឺគ្រាន់តែចិញ្ចឹម​អំពើពុករលួយ តែប៉ុណ្ណោះ ដើម្បីបម្រើផលប្រយោជន៍​ក្រុមគ្រួសារគាត់ និងបក្ខពួកគាត់។ របប ហ៊ុន សែន សព្វថ្ងៃ មិនគួរ​កាត់ប្រាក់ខែ​មន្ត្រីរាជការ ឬដាក់សម្ពាធឲ្យប្រជាពលរដ្ឋ បរិច្ចាគប្រាក់​ចិញ្ចឹម​​ជីវិត ពីព្រោះថវិកាដែលប្រមូលបាន​​តាមរបៀបនេះ គឺគ្មានអ្វីធានា ថាយកទៅ​ប្រើប្រាស់ ឲ្យមានប្រយោជន៍​​ពិតប្រាកដ​​នោះឡើយ។»

«ផ្ទុយទៅវិញ បើទិញវ៉ាក់សាំង ដោយមិនបានពិនិត្យត្រឹមត្រូវ ហើយចាញ់បោកគេ ឬគ្រាន់តែ​ដើម្បីប្រព្រឹត្ត​អំពើពុករលួយ វាអាចនាំមកនូវគ្រោះថ្នាក់ដល់អាយុជីវិត ចំពោះប្រជាពលរដ្ឋ។»

លោក សម រង្ស៊ី បានបង្ហើយមួយឃ្លាចុងក្រោយ យ៉ាងចាស់ដៃថា៖

«ក្នុងពិភពលោក ពេលនេះ មានតែប្រទេសកម្ពុជាមួយគត់ ដែលមានមេដឹកនាំល្ងង់ខ្លៅ អសមត្ថភាព និងពុករលួយ ដូច ហ៊ុន សែន និងបក្ខពួកគាត់ ដែលដើររៃអង្គាសលុយ ពី​ប្រជាពលរដ្ឋ ដោយអះអាងថា ដើម្បី​​យកទៅទិញ​វ៉ាក់សាំង។ នៅស្រុកគេ ប្រព័ន្ធ​សុខាភិបាល​គេ ដំណើរការត្រឹមត្រូវ ហើយគេ​គ្រប់គ្រង​សុខភាព​ប្រជាពលរដ្ឋគេ ប្រកប​ដោយ​​តម្លាភាព និងប្រសិទ្ធភាព ដោយមិនចាំបាច់​​ទៅសុំទាន​នរណាឡើយ៕»



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន ដាក់កម្ពុជា​ឲ្យកាន់ទុក្ខ​មួយថ្ងៃ ចំពោះសព ស៊ីនហ្សូ អាបេ

នៅថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ កម្ពុជានឹងធ្វើការ​កាន់ទុក្ខ​សព​​អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ (Shinzo Abe) ដែលបានធ្វើមរណភាព កាលពីថ្ងៃសុក្រម្សិលមិញ បន្ទាប់ពីរកការបាញ់ប្រហារ ...
កម្ពុជា

ទំព័រ​ហ្វេសប៊ុក ហ៊ុន សែន ប្រាប់​អ្នកប្រើប្រាស់​ឲ្យ​«មាន​ការទទួល​ខុសត្រូវ»

អ្នក«ប្រើប្រាស់បណ្ដាញសង្គម»ទាំងឡាយ ត្រូវ«មាន​ការទទួល​ខុសត្រូវ» និង«ប្រុងប្រយ័ត្នខ្ពស់» ជាពិសេសត្រូវកត់សម្គាល់ ពីគណនេយ្យ និងទំព័រ (Profile/Page) ពិត របស់លោក ហ៊ុន សែន ដែលមានតែមួយគត់។ ខាងលើនេះ ...
ទស្សនៈប្រិយមិត្ត

លិខិតប្រិយមិត្ត៖ ស្ថានទូតអាមេរិក ទាត់​ចោល​ការ​ចោទ​របស់​ក្រុងភ្នំពេញ

ស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា បានធ្វើសន្និសីទកាសែតមួយ កាលពីរសៀលថ្ងៃនេះ ទាត់ចោលការចោទប្រកាន់ទាំងឡាយ ដែលហាក់មានសន្ទុះ កាន់​តែ​ខ្លាំងឡើង ពីសំណាក់រដ្ឋាភិបាលកម្ពុជា ជាពិសេស ពីសំណាក់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ស្ថានទូតបានពន្យល់ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.