កម្ពុជាដំណឹង

សម រង្ស៊ី៖ «យើង​ទៅស្រុក​យើងវិញ ទៅផ្ទះ​យើងវិញ»

មេដឹកនាំប្រឆាំង ដែលប្រកាសម្ដងហើយ ម្ដងទៀត ពីដំណើរវិលត្រឡប់ ចូលប្រទេស​កម្ពុជាវិញ បានថ្លែងថា «យើងទៅស្រុកយើងវិញ ទៅផ្ទះ​យើងវិញ» ដើម្បីអំពាវនាវ​នៅថ្ងៃនេះ ឲ្យអ្នកគាំទ្រលោក រួមដំណើរមាតុភូមិនិវត្តន៍​ជាមួយលោក ដើម្បីអ្វីមួយ​ដែលលោក​ហៅថា ជាការដណ្ដើមប្រទេសកម្ពុជា ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោក សម រង្ស៊ី បានថ្លែងយ៉ាងនេះ នៅលើបណ្ដាញសង្គម ដោយប្រើភាសាខ្លីៗ និងសាមញ្ញថា៖

«សូមបងប្អូន កូនក្មួយ មកតាមខ្ញុំ។ យើងទៅស្រុកយើងវិញ ទៅផ្ទះយើងវិញ ទៅដណ្តើម យកប្រទេសយើងមកវិញ ពីជនក្បត់ជាតិ ហ៊ុន សែន។»

ប្រធានស្ដីគណបក្សប្រឆាំង បន្តថា៖

«យើងទៅរៀបចំស្រុកខ្មែរឡើងវិញ ទៅជួយអ្នកក្រីក្រ និងអ្នកទន់ខ្សោយ ធ្វើយ៉ាងណាឲ្យកូនខ្មែរគ្រប់រូប រស់បានយ៉ាងសុខសាន្ត សម្បូរសប្បាយ និងថ្លៃថ្នូរ លើទឹកដីកំណើតរបស់ខ្លួន ក្នុងសង្គមមួយ ប្រកបដោយសេរីភាព និងយុត្តិធម៌។»

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា មិនធ្វើការតបត នឹងរាល់ការលើកឡើងរបស់លោក សម រង្ស៊ី ទេ ដោយចាត់ទុកមេដឹកនាំប្រឆាំងរូបនេះ ថាកំពុង​មានរោគចិត្ត។

ការប្រកាសជាច្រើនលើក ច្រើនគ្រារបស់លោក សម រង្ស៊ី ត្រូវបានក្រមអ្នកគាំទ្រមួយភាគ ទទួលស្វាគមន៍។ សាររបស់លោកខាងលើ ក៏ទទួលបានការចែករំលែក ជាច្រើនរយកនាក់ដែរ គ្រាន់តែក្នុងរយៈពេល ប៉ុន្មានម៉ោងប៉ុណ្ណោះ។

តែក្រុមអ្នករិះគន់វិញ បានលើកឡើងថា មេដឹកនាំប្រឆាំងដូចជានិយាយ ច្រើនដងពេកហើយ និងនិយាយ ច្រើនជាងការអនុវត្តន៍៕

១៥ ឧសភា ២០១៩ / 15 May 2019 – Let’s go back home! (*) សូមបងប្អូន កូនក្មួយ មកតាមខ្ញុំ។ យើងទៅស្រុកយើងវិញ ទៅផ្ទះយើងវិញ…

Publiée par Sam Rainsy sur Mardi 14 mai 2019


លំអិតបន្ថែមទៀត

កម្ពុជា

កម្ពុជា​មានពេល​៦ខែ ដើម្បី​«ស្ដារស្ថានភាព»​បើចង់រក្សាទុក EBA

ការប្រកាសបើកនីតិវិធីផ្លូវការ ដើម្បីឈានទៅដកប្រទេសកម្ពុជា ចេញពីកម្មវិធីអនុគ្រោះពន្ធ «EBA» មិនមែនជាសេចក្ដីសម្រេចចុងក្រោយ របស់សហភាពអ៊ឺរ៉ុប ដែលថានឹងត្រូវព្យួរប្រព័ន្ធអនុគ្រោះពន្ធ ក្នុងពេលនេះទេ។ ប៉ុន្តែសម្រាប់សហភាពអ៊ឺរ៉ុប វាជាការកំណត់ពេលវេលា ដែលមានកាលវិភាគច្បាស់លាស់ ដើម្បីឈានទៅកាន់ទិសដៅនោះ ប្រសិនណាជាប្រទេសកម្ពុជា ...
កម្ពុជា

ជនសង្ស័យ​ចាប់ជំរិត ធ្លាប់បង្ហោះរូបនិងសារថា​បានធ្វើការក្នុងផ្ទះ ហ៊ុន សែន

«បេសកកម្ម នៅក្នុងភូមិគ្រឹះសម្ដេច វិមានឯករាជ្យ» នេះជាសាររបស់លោក អ៊ិម សុវណ្ណារិទ្ធ ជនសង្ស័យ​ចាប់ជំរិត មួយរូប ដែល​ត្រូវបានសម្លាប់ ក្នុងហេតុការណ៍ប្លន់ប្រដាប់អាវុធមួយ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១។ ...
កម្ពុជា

សម រង្ស៊ី ប្ដេជ្ញា​វិលចូល​កម្ពុជា​វិញ ក្នុងឆ្នាំ២០១៩នេះ

មេដឹកនាំប្រឆាំងកម្ពុជា លោក សម រង្ស៊ី បានអះអាងជាថ្មីថា លោក«ប្ដេជ្ញា​វិលចូល​កម្ពុជា​វិញ» ឲ្យខាងតែបាន នៅក្នុងឆ្នាំ២០១៩នេះ។ ការអះអាងរបស់លោក សម រង្ស៊ី បានធ្វើឡើងជាថ្មីទៀត បើទោះជាលោកនាយករដ្ឋមន្ត្រី ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.