អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បានសំដែងការចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារ និងមិត្តភក្ដិ នៃសព​អ្នកជំងឺកូវីដ-១៩ (Covid-19) ដំបូងគេ ដែលបានបាន​ទទួលអនិច្ចកម្ម កាលពីថ្ងៃទី១១ ខែមីនាកន្លងមក។

នៅលើបណ្ដាញសង្គម កាលពីមុននេះបន្តិច អ្នកស្រី ស្មីត បានបង្ហោះសាររំលែកទុក្ខជាពីរភាសា ដូចការដកស្រង់ខាងក្រោម ទាំងស្រុងថា៖

«ខ្ញុំមានអារម្មណ៍ក្រៀមក្រំជាខ្លាំង នៅពេលបានដឹងដំណឹង អំពីមរណភាពដំបូង នៃជនរងគ្រោះពីជំងឺកូវីដ-១៩។ ខ្ញុំសូមចូលរួម​រំលែកទុក្ខ ជាមួយក្រុមគ្រួសារ និងមិត្តភក្តិរបស់គាត់ផង។»

ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសក្នុងរសៀលថ្ងៃដដែល (ថ្ងៃទី១១ ខែមីនា) អះអាងពីមរណភាព របស់បុរសជាតិខ្មែរមួយរូប ដែលមានអាយុ៥០ឆ្នាំ រស់នៅក្នុងសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងជាអ្នកបើកបរ ឲ្យ​ថៅកែជនជាតិចិន នៅខេត្តព្រះសីហនុ។

បុរសអ្នកជំងឺរូបនេះ ត្រូវបានរកឃើញផ្ទុកមេរោគ កូវីដ-១៩ នៅថ្ងៃទី២៧ ខែកុម្ភៈ ពីក្នុងចំណោមអ្នកជំងឺច្រើននាក់ទៀត នៃព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ។ លោកបានទទួលមរណភាព នៅព្រឹកថ្ងៃទី១១ ខែមីនា ក្នុងមន្ទីរពេទ្យរ៉ុស្ស៊ី ដែលលោកបានសម្រាក​ព្យាបាល។

ជាមួយនឹងរូបថតរបស់អ្នកស្រី ដែលពាក់ម៉ាស់ ឈរនៅខាងមុខ​អាគារអង្គការសហប្រជាជាតិ (នៅក្រុងហ្សឺណែវ ប្រទេសស្វីស) អ្នកស្រី រ៉ូណា ស្មីត បានបន្តទៀតថា៖

«វាកាន់តែមានសារៈសំខាន់ សម្រាប់មនុស្សគ្រប់រូប ក្នុងការធ្វើតាមការណែនាំ របស់អង្គការសុខភាពពិភពលោក ដោយត្រូវធ្វើការ​លាងដៃ ពាក់របាំងមុខ និងរក្សាគម្លាត៕»

(English version below) – Special Rapporteur on Cambodia saddened by COVID-19 deathI am deeply saddened to learn of…

Posted by Special Rapporteur Cambodia on Friday, March 12, 2021


លំអិតបន្ថែមទៀត

វប្បធម៌ និងជីវិត

ក្រសួងសុខាភិបាលបង្ហាញ ពី​វិធាន​១០ចំណុច សម្រាប់ធ្វើចត្តាឡីស័ក

តើការធ្វើចត្តាឡីស័ក ត្រូវធ្វើឡើង តាមរបៀបណា? ខាងក្រោមនេះ ជាការពន្យល់របស់ក្រសួងសុខាភិបាលកម្ពុជា ដែលបង្ហាញ ពីវិធាន១០ចំណុច ដើម្បីអ្វីមួយ ដែលក្រុមអ្នកជំនាញផ្នែកសុខភាព លើកឡើងថា ជាការបំបាក់ការរាតត្បាត នៃជំងឺ«Covid-19»។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ...
កំសាន្ដ

ប្រើដៃ​ស្ទង់កម្ដៅ ? ពិតជាអាច​ទៅរួច សម្រាប់​ក្រុមហ៊ុន​មួយនេះ !

ប្រើដៃ​ស្ទង់កម្ដៅ ដើម្បីដឹងថា តើបុគ្គលិកខ្លួន អាចឆ្លងមេរោគ «កូរូណា» ឬ «Covid-19» – តើអាចទៅរួចឬទេ? សម្រាប់ក្រុមហ៊ុនមួយ ដែលបង្ហាញនៅក្នុងវីដេអូ ខាងក្រោម ប្រើដៃ​ស្ទង់កម្ដៅ ...
ដំណឹង

ម៉ាក្រុង វិជ្ជមានកូវីដ – មេដឹកនាំអ៊ឺរ៉ុប​ច្រើននាក់​ធ្វើចត្តាឡីស័ក​៧ថ្ងៃ

បន្ទាប់ពីធ្វើតេស្ដិ៍«វិជ្ជមានកូវីដ-១៩ (Covid-19)» ក្នុងថ្ងៃព្រហស្បត្តិ៍នេះ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានដាក់ខ្លួន ធ្វើចត្តាឡីស័កចំនួន៧ថ្ងៃ។ មេដឹកនាំអ៊ឺរ៉ុបមួយចំនួនទៀត ដែលបានជួប​ជាមួយ​ប្រធានាធិបតី​បារាំង ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.