កម្ពុជាដំណឹង

កូនស្រី កឹម សុខា ចង់​ឲ្យ​ហ្វេសប៊ុក​បញ្ជាក់​ពី​អត្តសញ្ញាណ​ខ្លួន

កូនស្រីពៅរបស់ប្រធានគណបក្សប្រឆាំង កញ្ញា កឹម សម្មាធីតា មានបំណងចង់ឲ្យក្រុមហ៊ុន ហ្វេសប៊ុក បញ្ជាក់ពីអត្តសញ្ញាណ នៃទំព័រ ឬគណនីរបស់កញ្ញា ក៏ដូចជារបស់បងស្រីកញ្ញា ដើម្បីកុំឲ្យអ្នកផ្សេង អាចបន្លំបាន។

នៅលើបណ្ដាញសង្កម (ទាំងហ្វេសប៊ុក និងទ្វីសធើ) កញ្ញា កឹម សម្មាធីតា បានធ្វើការបដិសេធគណនីហ្វេសប៊ុកមួយ ដែលដាក់ឈ្មោះ បងស្រីរបស់កញ្ញាឈ្មោះ កឹម មនោវិទ្យា ហើយដែលចេះ តែបង្ហោះរឿងរ៉ាវ ចាក់ឲ្យមានជម្លោះផ្ទៃក្នុង កាន់តែខ្លាំងឡើង។

កញ្ញាបានសរសេរ ជាភាសាអង់គ្លេស និងមានអត្ថន័យជាខេមរភាសាថា៖

«ទំព័រមួយនេះ (https://www.facebook.com/Monovithya-Kem-499343820522766/) បន្លំជាទំព័រ របស់កញ្ញា កឹម មនោវិទ្យា ហើយហ្វេសប៊ុកមិនបានធ្វើអ្វីសោះ ដើម្បីបញ្ឈប់ការផ្សាយ ព័ត៌មានមិនពិត [ដែលចេញពីទំព័រនេះ]។ តើយើងចាំបាច់ ត្រូវមានតំបន់ភ្ជាប់ចូល ទៅកាន់ក្រុមហ៊ុនអ្នកឯង [ហ្វេសប៊ុក] ដូចគណបក្សប្រជាជនកម្ពុជាឬទេ ដើម្បីមានសិទ្ធិជាមូលដ្ឋាន ក្នុងការការពារអត្តសញ្ញាណរបស់យើង?»

This page https://www.facebook.com/Monovithya-Kem-499343820522766/ pretends to be Monovithya Kem and facebook doesn't do…

Gepostet von Samathida Kem am Sonntag, 23. Dezember 2018

ទំព័រដែលពោរពេញ ដោយមន្ទិលខាងលើ ដាក់ឈ្មោះ «Monovithya Kem» តែងបង្ហោះរូបភាពជាច្រើន ដែលមើលទៅ ដូចជាសេចក្ដីថ្លែងការណ៍ របស់គណបក្សសង្គ្រោះជាតិ។ អត្ថបទទាំងនោះ បានប្រើភាសាចាក់ដោត និងភាសាគ្រាម (មិនមានលក្ខណៈការទូត) ដែលគេមិនដែលឃើញ គណបក្សប្រឆាំងប្រើប្រាស់ ឬសរសេរក្នុងសេចក្ដីថ្លែងការណ៍ ពីមុនមកទេ។ មានអត្ថបទមួយនោះ បានសរសេរហៅកញ្ញា កឹម មនោវិទ្យា ថាជា «តំណាងប្រធានស្របច្បាប់ នៃគណបក្ស»នោះទៀតផង។

យ៉ាងណា អ្នកជំនាញ «IT» មួយរូប បានថ្លែងប្រាប់ទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ យ៉ាងខ្លីថា សាមីខ្លួនអាច «Repport» ឬ «រាយការណ៍» ទំព័រ/គណនីទាំងឡាយ ដែលប្រើប្រាស់អត្តសញ្ញាណ (ទាំងឈ្មោះទាំងរូបភាព) របស់ខ្លួន ឡើងទៅហ្វេសប៊ុក ដោយមិនចាំបាច់ទាល់តែហ្វេសប៊ុក ស្គាល់ខ្លួននោះទេ។ ក្រុមហ៊ុនហ្វេសប៊ុក ដែលមានអង្គភាពមួយ សម្រាប់ធ្វើការត្រួតពិនិត្យ ទៅលើទំព័រ/គណនីក្លែងក្លាយ នឹងចាត់វិធានការ ដោយលប់ទំព័រ/គណនីនោះ ចេញពីបណ្ដាញរបស់ខ្លួន៕



លំអិតបន្ថែមទៀត

កម្ពុជា

ឃុំខ្លួន​យុវជន​ម្នាក់ ព្រោះបង្ហោះ​សារ​លើ​ហ្វេសប៊ុក​ហៅ ហ៊ុន សែន ថា​«អា»

ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តស្វាយវៀង បាន«ឃុំខ្លួន​យុវជន​ម្នាក់» ដែលមានឈ្មោះ នៅលើបណ្ដាញសង្គម «គឹម បញ្ញា (Kim Panha)» ពីបទ​បានប្រមាថអង្គព្រះមហាក្សត្រ នៅលើគណនីហ្វេសប៊ុក​របស់ខ្លួន។ នេះ បើតាមដីកាបង្គាប់ឲ្យឃុំខ្លួន ...
កម្ពុជា

សម រង្ស៊ី មកដល់​ប្រទេស​«ម៉ាឡេស៊ី»​ហើយ!

នៅថ្ងៃទី១៦ ខែសីហានេះ មេដឹកនាំប្រឆាំង លោក សម រង្ស៊ី ដែលបានប្រកាស​​ជារឿយៗ ជុំវិញដំណើរមាតុភូមិនិវត្តន៍របស់លោក បានបង្ហាញវត្តមាន នៅក្នុងប្រទេស​«ម៉ាឡេស៊ី»​ហើយ។ ប្រទេសម៉ាឡេស៊ី ដែលត្រូវបានចាត់ទុកថា កៀកបំផុតនឹងប្រទេសកម្ពុជា។ ...
កម្ពុជា

CNRP៖ មេដឹកនាំមួយភាគ ប្រកាសវិលចូល​ប្រទេសថ្ងៃ​៤មករា​២០២១

មេដឹកនាំមួយភាគ របស់គណបក្សសង្គ្រោះជាតិ (CNRP) បានប្រកាសនៅថ្ងៃអង្គារទី១ ខែឆ្នូនេះថា ពួកគេនឹងវិលត្រឡប់ ចូលប្រទេសកម្ពុជាវិញ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ខាងមុខ។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់គណបក្សប្រឆាំង ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.