កម្ពុជាដំណឹង

ហ៊ុន សែន ប្រាប់រដ្ឋមន្ត្រីចិន ដើម្បីទេសចរណ៍​និងវប្បធម៌ មានភាព​រស់រវើក

ក្នុងជំនួបជាមួយលោក ឡ ស៊ូកាង (Luo Shugang) រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍​ចិន ក្នុងព្រឹកថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចង្អុលបង្ហាញថា គប្បីធ្វើយ៉ាងណា ដើម្បីទេសចរណ៍​និងវប្បធម៌ មានភាព​រស់រវើក សម្រាប់ឆ្នាំ២០១៩នេះ។

ស្រង់សំដីមកចុះផ្សាយ នៅលើបណ្ដាញសង្គមកាលពីប៉ុន្មាននាទីមុន ប្រមុខរដ្ឋាភិបាលក្រុងភ្នំពេញ លើកឡើងជាមួយរដ្ឋមន្ត្រីចិន ឲ្យពិនិត្យមើលទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ដែលលោកអះអាងថា កើតមានតាំងពីអតីតកាល ក៏ដូចជាទំនាក់ទំនង ដែលមានចរិតជាប្រវត្តិសាស្ត្រ។

«ដើម្បីទេសចរណ៍​និងវប្បធម៌ មានភាព​រស់រវើក»

សម្រាប់លោក ឡ ស៊ូកាង វិញ បានលើកឡើងពីការចង្អុលផ្លូវ ដែលកើតចេញពីជំនួបរវាងលោក ហ៊ុន សែន ជាមួយនឹងប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) សម្រាប់កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ នៅក្នុងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅកាន់ប្រទេសចិន កាលពីពេលថ្មីៗ។

លោក ស៊ូកាង ត្រូវបានស្រង់សំដីមកសរសេរថា ដំណើរទស្សនកិច្ចរបស់លោក មកកាន់ព្រះជាណាចក្រកម្ពុជាពេលនេះ គឺតាមការអនុញ្ញាត ពីលោកប្រធានាធិបតី ស៊ី ជិនពីង ក៏ដូចជាលោកនាយករដ្ឋមន្ត្រី លី​ ខឺឈាំង (Li Keqiang) ដើម្បីប្រកាសនូវឆ្នាំវប្បធម៌ និងទេសចរណ៍រវាង ចិន និងកម្ពុជា។

រដ្ឋមន្ត្រីវប្បធម៌ និងទេសចរណ៍ចិន បានបន្តថា លោកនឹងធ្វើកា រជាមួយនឹងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា ក៏ដូចជាអ្នកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ ដើម្បីរៀបចំនូវសកម្មភាពផ្សេងៗ សម្រាប់ឆ្នាំវប្បធម៌ និងទេសចរណ៍ឆ្នាំ២០១៩ នេះ ដែលរួមមានទាំងការរៀបចំ ឲ្យមានរបាំនិងសកម្មភាពផ្សេងៗទៀតផង៕



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន ធ្លោយឲ្យដឹង​ពី​សម្ព័ន្ធភាព រវាង​កងទ័ព​និង​ក្រុមហ៊ុន​ឯកជន

ការប្រកាសប្រើលុយ របស់ក្រុមហ៊ុនឯកជន ឬក្រុមឧកញ៉ា ដើម្បីទិញរថយន្ដ​យោធា​ពីចិន យកមក​បំពាក់​ឲ្យកងកម្លាំងជាតិ បានតម្រូវឲ្យលោក ហ៊ុន សែន បញ្ចេញប្រតិកម្ម ដើម្បីការពារ​នយោបាយ​របស់លោក​មួយនេះ រហូតលោកបានធ្លោយមាត់ ឲ្យដឹងថា នៅ​ក្នុងព្រះរាជាណាចក្រ​អច្ឆរិយៈ ...
កម្ពុជា

មូលដ្ឋានទ័ពចិន៖ អាមេរិក​«ចាប់»​កម្ពុជា ឲ្យ​គោរព​ការប្ដេជ្ញា​ចិត្ត​របស់​ខ្លួន

សម្រាប់លោកសាស្ត្រាចារ្យ អៀ សុផល មកពីសាកលវិទ្យាល័យមួយ នៃសហរដ្ឋអាមេរិក បានពន្យល់ថា ការអះអាងចុងក្រោយបំផុត របស់រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ ស្វាគមន៍ការបដិសេធរបស់កម្ពុជា ចំពោះវត្តមានមូលដ្ឋានយោធាចិន នៅខេត្តព្រះសីហនុនោះ មានលក្ខណៈជាការ«ចាប់»កម្ពុជា ឲ្យត្រូវតែគោរព«ការប្ដេជ្ញាចិត្តរបស់ខ្លួន»។ ...
កម្ពុជា

ហ៊ុន សែន បង្ហើប​ពី​បញ្ហា​សុខភាព​លោក ដែល​ពេទ្យ​ហាម​ឈរអង្គុយ«យូរ»

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីវ័យ៦៦ឆ្នាំនៅកម្ពុជា បានថ្លែងបង្ហើបថា លោកមានបញ្ហាសុខភាព ដែលតម្រូវ​មិនឲ្យ​លោក ឈរ និងអង្គុយ«យូរ»​ឡើយ។ ជាពិសេស គ្រូពេទ្យរបស់លោក បានបញ្ជាមិនឲ្យលោក លេងកីឡាវាយ​កូនគោល ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.