កម្ពុជាដំណឹង

ហ៊ុន សែន បង្កើត​និង​ដឹកនាំ​គណៈកម្មការ​ជាតិ​ប្រឆាំង​«Covid-19»​

គណៈកម្មការជាតិមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគ «Covid-19» បានចេញជារូបរាងហើយ នៅល្ងាចថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០នេះ។ គណៈកម្មការនោះ ត្រូវបានបង្កើតឡើង តាមរយៈសេចក្ដីសម្រេចមួយ និងចុះហេត្ថលេខា ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយមានរូបលោកខ្លួនឯង ជាប្រធាន។

គណៈកម្មការ ដែលមានឈ្មោះថា គណៈកម្មការជាតិ«ប្រយុទ្ធនឹងជំងឺកូវីដ១៩» មានសមាសភាពប្រមាណជិត៥០នាក់ ក្នុងនោះមានប្រធានម្នាក់ (គឺលោក ហ៊ុន សែន) អនុប្រធាន៥នាក់ (ម្នាក់ជាអនុប្រធានប្រចាំការ) និងសមាជិកប្រមាណជាង៤០នាក់ផ្សេងទៀត។

រីឯភារកិច្ចរបស់គណៈកម្មការនេះ មានភារកិច្ច (១)កំណត់គោលគោលនយោបាយ និងយុទ្ធសាស្ត្រជាតិ ពាក់ព័ន្ធការប្រយុទ្ធនឹងជំងឺកូវីដ១៩ (២)ដឹកនាំអនុវត្តផែនការយុទ្ធសាស្ត្រ ក្នុងការបង្ការ ការពារ ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ១៩ (៣)គ្រង់គ្រងផលប៉ះពាល់ លើទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងសង្គមទាំងកម្រិតជាតិ និងអន្តរជាតិ និង(៤)ដឹកនាំ និងសម្របសម្រួល ការអនុវត្តវិធានការជាអន្តរវិស័យ អន្តរស្ថាប័ន ទាំងនៅរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

គណៈកម្មការជាតិមួយនេះ បង្កើតឡើងតែប៉ុន្មានថ្ងៃ ក្រោយគណៈកម្មការអន្តរក្រសួងមួយមុន ដែលត្រូវបានបង្កើតឡើង ក្រោមសេចក្ដីសម្រេច ចុះហត្ថលេខាដោយលោក ហ៊ុន សែន កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០៕



លំអិតបន្ថែមទៀត

ដំណឹង

សហគ្រាសចិន ទិញវ៉ាក់សាំងពីអាល្លឺម៉ង់ ខណៈប៉េកាំង​បង្ហាញវ៉ាក់សាំងខ្លួន

សហគ្រាសចិន ឈ្មោះ«FosunPharma» បានប្រកាសថាខ្លួន បានបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ (Covid-19) ចំនួនយ៉ាងហោច១០០លានដូស ពីសហគ្រាស«BioNTech» របស់ប្រទេសអាល្លឺម៉ង ហើយថាវ៉ាក់សាំងទាំងនេះ នឹងនាំមកដល់ប្រទេសចិន ក្នុងដើមឆ្នាំ២០២១នេះ។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មានមួយ ...
កម្ពុជា

ព្រឹទ្ធសមាជិក​បារាំង៖ ហ៊ុន សែន ជា​អ្នកបំផ្លាញ EBA ខណៈ EU មិនដកថយ

លោក អង់ឌ្រេ ហ្គាតូឡាំង (André Gattolin) សមាជិកព្រឹទ្ធសភា​​មកពី​គណបក្ស​​កាន់អំណាច របស់ប្រទេសបារាំង បានថ្លែងខ្លាំងៗ​ទម្លាក់​ការទទួល​ខុសត្រូវ នៃការបាត់បង់ ប្រព័ន្ធ​​អនុគ្រោះ​ពន្ធ «EBA» ទៅលើការដឹកនាំ របស់លោកនាយករដ្ឋមន្ត្រី ...
កម្ពុជា

ហ៊ុន សែន «ពុក»​នឹង​ត្រឡប់​មក​កម្ពុជា​វិញ នៅ​ថ្ងៃពុធ​នេះ

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ដែលត្រូវបានក្រុមអ្នកគាំទ្រ ហៅថាជាសម្ដេច​«ពុក» បានអះអាងថា លោកនឹងវិលមកមាតុប្រទេសវិញ នៅថ្ងៃពុធ ទី១០ ខែកក្កដានេះ ​ដើម្បី​ត្រៀម​ដឹកនាំ​ កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ប្រចាំ​សប្តាហ៍​ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.