កម្ពុជាដំណឹង

ហ៊ុន សែន ថា​ព័ត៌មាន​ស្ដីពី​អង្ករ​សិប្បនិមិត្ត ជា​«សង្គ្រាមចិត្តសាស្ត្រ»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកព័ត៌មាន ដែលនិយាយពីអង្ករសិប្បនិមិត្ត ក្នុងពេលកន្លងមក ថាជា«សង្គ្រាមចិត្តសាស្ត្រ»។ មេដឹកនាំរូបនេះមិនជឿថា មានអង្ករប្រភេទនេះ ចរាចរលក់ដូរនៅលើទីផ្សារ ដោយលោកគិតថា តម្លៃឧស្សហកម្ម និងសិប្បកម្ម ដើម្បីផលិតចេញជាអង្ករសិប្បនិមិត្ត មានតម្លៃជាងអង្ករធម្មតា។

ថ្លែងនៅចំពោះនិស្សិតច្រើនរយនាក់ ក្នុងមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្សត្តិ៍នេះ លោក ហ៊ុន សែន បានអះអាងថា គ្មាននរណាចេះធ្វើ អង្ករសិប្បនិមិត្តទេ ហើយបើទោះជាធ្វើបាន ក៏ត្រូវប្រើតម្លៃផលិតកម្ម ថ្លៃជាងអង្ករធម្មជាតិដែរ។

បុរសខ្លាំងកម្ពុជា បានថ្លែងឡើងថា៖

«អត់មាននរណា ចេះធ្វើអង្ករសិប្បនិមិត្តទេ។ អញ្ចឹងបានខ្ញុំមិនយល់។ មានពេលខ្លះ មានគេថា មានអង្ករសិប្បនិមិត្ត យកទៅលក់នៅកន្លែងនេះ យកទៅលក់នៅកន្លែងនោះ។ ហើយខ្ញុំចេះតែចោទសួរថា ចុះគ្រាន់តែផលិតអង្ករធម្មតានេះ អង្ករវាថោកណាស់ទៅហើយ ចុះទៅផលិតអង្ករសិប្បនិមិត្ត វានឹងយកទៅ​លក់យ៉ាងម៉េច វានឹងលក់ដាច់? វាធ្វើវាទៅវាមិនរួច អានេះជា”សង្គ្រាមចិត្តសាស្ត្រ”មួយ។»

លោកនាយករដ្ឋមន្ត្រី បានបន្ទោសក្រុមអាជ្ញាធរ ថាបានចាញ់បោក«សង្គ្រាម​ចិត្តសាស្ត្រ» ខាងលើនេះ ដោយសារតែក្រុមអាជ្ញាធរ មិនចេះគិតប្រៀបធៀបតម្លៃ ដូចលោក។ លោក ហ៊ុន សែន រៀបរាប់ថា៖

«ហើយរហូតទៅដល់ អាជ្ញាធររបស់យើងចាញ់បោកគេទៅទៀត មិនចេះគិត អំពីការប្រៀបធៀបថ្លៃ។ ឥឡូវយើងគ្រាន់តែដាំធម្មតា ថ្លៃស្រូវរបស់យើង វាមានការធ្លាក់ចុះទៅហើយ ចុះទម្រាំទៅធ្វើអង្ករសិប្បនិមិត្ត? ដើម្បីបានអង្ករសិប្បនិមិត្ត អាហ្នឹងត្រូវឆ្លងកាត់សង្វាក់ឧស្សាហកម្ម សិប្បកម្ម ទើបអាចទៅរួច មិនមែនចេះតែធ្វើឯណា?»

កន្លងមកព័ត៌មានជាច្រើន ជាពិសេសសាក្សី ដែលបានទិញ និងទទួលទាន តែងអះអាង​ពីវត្តមានអង្ករសិប្បនិមិត្ត នៅលើទីផ្សារកម្ពុជា ហើយប្រភពខ្លះបានអះអាងថា អង្ករប្រភេទ​នេះ ធ្វើចេញ និងនាំចូលពីប្រទេសវៀតណាម ឬពីប្រទេសចិន ដោយប្រើប្រាស់ស្បោងផ្លាស្ទិក ជាវត្ថុធាតុដើម។

វីដេអូខាងក្រោមនេះ ត្រូវបានម្ចាស់គណនីហ្វេសប៊ុកមួយ ឈ្មោះ «Kẻ Dám Liều» ថត និងផ្សាយផ្ទាល់ ចេញពីសិប្បកម្មមួយកន្លែង ដែលផលិតអង្ករផ្លាស្ទិក ឬអង្ករសិប្បនិមិត្ត៖

Mình có nói 50k like mình sẽ công khai xưởng sx này. Đc: xưởng Tú nhung. Làng khoai, như quỳnh, văn lâm, hưng…

Publiée par Kẻ Dám Liều sur Mercredi 2 novembre 2016


រីឯខាងក្រោមនេះ ជាវីដេអូមួយចំនួនទៀត ដែលបង្ហាញពីសក្ខីកម្ម នៃវត្តមានអង្ករសិប្បនិមិត្ត ឬអង្ករផ្លាស្ទិក នៅលើទីផ្សារកម្ពុជា៖

បងប្អូនរស់នៅភ្នំពេញថ្មី ខណ្ឌសែនសុខ បានទិញប៉ះអង្ករ ផ្លាសស្ទិច សូមទស្សនា video ពិសោធន៍ អង្ករផ្លាសស្ទិច ទាំងអស់គ្នា ពត៌មានបែបនេះត្រូវជួយ ចែកចាយគ្នា ដើម្បីសុខភាពបងប្អូនខ្មែរយើង ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ ទោះរស់នៅកន្លែងណា ក៏យើងត្រូវតែជួយគ្នា នូវអ្វីដែលយើងអាចជួយបាន សូមអរគុណ thank you khmer love khmer

Publiée par Rayuth Thea sur Lundi 10 août 2015


សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះនាងខ្ញុំចង់បង្ហោះឃ្លីប ទាក់ទងនឹងប្រភេទអង្ករផ្លាស្ទិក ចែកជូនបងប្អូនដើម្បីអោយមានការប្រុងប្រយត្ន័ក្នុងការជ្រើសរើសអង្ករមកបរិភោគ…

Publiée par Socheath Sorn Vabou sur Lundi 10 août 2015


លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន៖ ការដក​ការអនុគ្រោះ​ពន្ធ គម្រាម​ដល់​ស្ថិរភាព និង​ការអភិវឌ្ឍ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើវេទិកានៃកិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ដើម្បីបរិហារសហរដ្ឋ​អាមេរិក និងសហភាពអ៊ឺរ៉ុប ដោយអះអាងថា ការដកហូតការអនុគ្រោះពន្ធ និងគោលនយោបាយ​គាំពារនិយម បាននិងកំពុងគម្រាម​ដល់ស្ថិរភាព ...
កម្ពុជា

ហ៊ុន សែន គ្រោង​កាត់បន្ថយ ចំនួន​ថ្ងៃ​ឈប់សម្រាក នៅឆ្នាំក្រោយ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសនៅព្រឹកថ្ងៃពុធនេះ ថារដ្ឋាភិបាលលោក គ្រោង​កាត់បន្ថយ ចំនួន​ថ្ងៃ​ឈប់សម្រាក នៅឆ្នាំក្រោយ ដើម្បីអ្វីមួយដែលលោកហៅថា ជាការយកចិត្តសម្រាប់អ្នកវិនិយោគ (ឬម្ចាស់រោងចក្រ)។ ថ្លែងនៅចំពោះនិស្សិតបញ្ចប់ការសិក្សា ជាច្រើនរយនាក់ ...
កម្ពុជា

ហ៊ុន សែន ជេរ​ព្រះសង្ឃ ប៊ុត ប៊ុនតិញ ថា«អាខ្មៅ​ឆ្កែ​រត់ចោល​ស្រុក»

ទំនងជាពេលវេលា នៃការកាន់ទុក្ខសពម្ដាយក្មេកលោក បានបញ្ចប់ហើយ ទើបលោក ហ៊ុន សែន បាន​ព្រលះ​ព្រះសង្ឃ ប៊ុត ប៊ុនតិញ ក្នុងយប់ថ្ងៃសុក្រ ទី០៨ ខែឧសភានេះ ដោយ​ប្រើពាក្យ​«ជេរប្រមាថ»​ធ្ងន់ៗ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.