កម្ពុជាដំណឹង

ហ៊ុន សែន បង្ហើបថា​នៅមាន​មណ្ឌល​​កម្សាន្ដ​មួយទៀត​ បន្ទាប់ពី​«រ៉ុក»

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ (រូបថត AFP)

«យើងចាប់ផ្ដើមសកម្មភាព ពី”រ៉ុក”នេះមួយ» នេះ ជាការអះអាងឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញការបង្ក្រាបករណីគ្រឿងញៀន នៅមណ្ឌលកម្សាន្ដ«រ៉ុក» ក្នុងជំហាន​ឈានទៅបង្ក្រាបមណ្ឌលកម្សាន្ដមួយទៀត ដែលលោកមិនបានបញ្ចេញឈ្មោះឲ្យដឹង។

លោក ហ៊ុន សែន បានថ្លែងឲ្យដឹងដូច្នេះ នៅមុននេះបន្តិច ក្នុងពិធីបិទសន្និបាត បូកសរុបការងារ ឆ្នាំ២០១៨ និងលើកទិសដៅការងារ ឆ្នាំ២០១៩ របស់ក្រសួងសុខាភិបាល ពីសណ្ឋាគារសូហ្វីតែល​ភ្នំពេញ ដែលបានប្រព្រឹត្តិទៅ នាវេលារសៀលថ្ងៃអង្គារ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩។

បុរសខ្លាំងកម្ពុជា បានថ្លែងថា៖

«ករណីរ៉ុកត្រូវជីក (…) ដើម្បីរកមេក្លោង ក៏ត្រូវជីករកឲ្យឃើញ ព្រោះការបំផ្លិចបំផ្លាញ ដែលចេញពីកន្លែងនេះ វាធំធេងពេក វាធំធេងហួស។ ហើយតាមខ្ញុំដឹង នៅសល់មួយកន្លែងទៀត។ តែឥឡូវ វាសំងំ។ ពេលនោះបើបើកប្រតិបត្តិការ ម្ដងពីរកន្លែង គឺអាចចប់។»

ជាមួយនឹងការអះអាង ពីការអនុវត្តន៍នូវអភិក្រមទី៥របស់លោក ដើម្បី«វះកាត់»ចំពោះមន្ត្រីអសកម្មទាំងឡាយនោះ លោក ហ៊ុន សែន បានពន្យល់ថា៖

«តើក្រុមគ្រឿងញៀននេះ វាជ្រកកោននៅទីណា? វាជ្រកកោននៅទីកន្លែងណា ដែលវាគប្បីត្រូវជ្រក ដែលកើតចេញ ពីការគ្រប់គ្រងធូររលុងរបស់យើងតែម្ដង។ កន្លែងមួយចំនួន ដូចជាសណ្ឋាគារខ្លះ ក៏បានក្លាយជាកន្លែង ប្រើប្រាស់គ្រឿងញៀនដែរ។»៕



លំអិតបន្ថែមទៀត

ដំណឹង

ស្ថានទូត​អាមេរិក​និយាយ​ពី «ការ​ទូត​អន្ទាក់​បំណុល»​របស់​ចិន

រដ្ឋាភិបាល​និងស្ថានទូតអាមេរិក បានចែករំលែករបាយការណ៍ស្រាវជ្រាវមួយ របស់ក្រុមអ្នកជំនាញ មកពី​សាកល​វិទ្យាល័យ «ហាវើដ៍ (Harvard)» ដែលនិយាយពី​«ការទូតអន្ទាក់បំណុល»​របស់ប្រទេសចិន ដែលជា​រឿយៗ ទទួលបានលទ្ធផល ជាផ្លែផ្កា​ត្រឡប់​មកវិញ ដោយប្រទេស​កូនបំណុល ត្រូវលុតជង្គង់​នៅទីបំផុត នៅចំពោះ​ប្រទេសចិន ...
កម្ពុជា

ផែង វណ្ណៈ នឹង​ត្រូវ​ដោះលែង នៅថ្ងៃ​ស្អែក បន្ទាប់ពី​សរសេរ​លិខិត​«សុំទោស»

មន្ត្រីយោធាពាក់ស័ក្ដិ៤កន្លះ លោក ផែង វណ្ណ ដែលគេស្គាល់ថា ជាអ្នកប្រើប្រាស់បណ្ដាញសង្គមដ៏ល្បី នឹងត្រូវដោះលែង ឲ្យមានសេរីភាព នៅថ្ងៃអង្គារថ្ងៃទី១៨ ខែមិថុនាស្អែក បន្ទាប់ពីតុលាការរាជធានី បានសម្រេចក្នុងព្រឹកថ្ងៃចន្ទទី១៧ ខែមិថុនានេះ ...
កម្ពុជា

ហ៊ុន សែន បញ្ជា​ឲ្យប្ដូរ​លក្ខខណ្ឌ​«ឫកធំ» សម្រាប់​អ្នកដំណើរ​បរទេស

បន្ទាប់ពីការចុះផ្សាយ របស់សារព័ត៌មានបរទេស ដែលអះអាងថា «កម្ពុជាតូចតែ ឫកធំ» នោះមក លោកនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានប្រាប់​ទៅស្ថាប័ន​ពាក់​ព័ន្ធ​ នៅ​ដើមសប្ដាហ៍នេះ ឲ្យប្ដូរលក្ខខណ្ឌ​«ឫកធំ»ទាំងនោះ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.