កម្ពុជាដំណឹង

Covid-19៖ ហ៊ុន សែន បញ្ចេញម៉ាស់ ២លាន ឲ្យខ្មែរបន្ថែមទៀត

បន្ទាប់ពីប្រកាសផ្ដល់ម៉ាស់«២លាន» សម្រាប់ពលរដ្ឋក្នុងរាជធានី កាលពីប៉ុន្មានថ្ងៃមុនរួច លោក ហ៊ុន សែន បានសម្រេចបញ្ចេញម៉ាស់​«២លាន»​បន្ថែមទៀត សម្រាប់ចែកជូន​ពលរដ្ឋ នៅក្នុងខែត្រសៀមរាប (១លានម៉ាស់) និងនៅក្នុងរាជធានីភ្នំពេញ (១លានម៉ាស់)។ នេះ បើតាមរបាយការណ៍ខ្លីមួយ ដែលផ្សាយដោយប្រព័ន្ធឃោសនា របស់របបក្រុងភ្នំពេញ។

២លាន … និង៥លានជាង

ចំនួនម៉ាស់ ទាំងពេលមុន និងពេលនេះ មានចំនួនសរុប៤លាន ដែលលោក ហ៊ុន សែន សម្រេចចែកឲ្យពលរដ្ឋកម្ពុជា។

ក្នុងខែវិច្ឆិកាកន្លងមក លោក ហ៊ុន សែន បានធ្វើ​អំណោយ​ជាម៉ាស់ ចំនួន៤លានម៉ាស់ ទៅឲ្យប្រទេសឡាវ និងប្រទេសភូមា ខណៈជំងឺ​រាតត្បាត​កូវីដ-១៩ (Covid-19) កំពុង​បន្តឆ្លង ក្នុងរលកទី២ និងទី៣ នៅជុំវិញពិភពលោកនៅឡើយ។

ម៉ាស់ចំនួន១លាន៥ម៉ឺនទៀត ក៏នឹងត្រូវរដ្ឋាភិបាលលោក ហ៊ុន សែន ដឹកបញ្ជូន ទៅឲ្យប្រទេសទីម័រខាងកើត នៅក្នុងថ្ងៃពុធទី២ ខែធ្នូ ឆ្នាំ២០២០នេះដែរ។

ពលរដ្ឋមួយចំនួន រស់នៅក្នុងរាជធានីភ្នំពេញ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានជួប​សម្ភាសជាមួយ បានអះអាង​ថា ពួកគេដែលមានជីវភាពខ្សត់ខ្សោយ មិនដែលទទួលបាន​ម៉ាស់ សូម្បីតែមួយ ពីរដ្ឋាភិបាលលោក ហ៊ុន សែន នោះឡើយ។

១៧នាក់ឆ្លងក្នុងសហគមន៍

អាជ្ញាធរសុខាភិបាលកម្ពុជា បានអះអាងថា គិតមកដល់​ថ្ងៃអង្គារទី១ ខែធ្នូ ឆ្នាំ២០២១នេះ មនុស្ស១៧នាក់​ត្រូវ​បាន​ធ្វើតេស្ដិ៍ បង្ហាញលទ្ធផល​​ឃើញ​ឆ្លង​ជំងឺ​កូ​វីដ១៩ បន្ទាប់ពី​កម្ពុជា​ទទួលស្គាល់ ពី​ករណី​ឆ្លង​ក្នុង​សហគមន៍​លើកដំបូង ​កាលពី​ថ្ងៃសៅរ៍​ចុង​សប្ដាហ៍​មុន។ ពលរដ្ឋជាច្រើនពាន់នាក់ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក ខណៈអាជ្ញាធរ​កំពុងបន្ត​ធ្វើតេស្ដិ៍ ដើម្បីស្វែងរកករណីឆ្លងជំងឺនេះ ជាច្រើនពាន់នាក់​បន្តទៀត៕



លំអិតបន្ថែមទៀត

កម្ពុជា

ភរិយា កឹម សុខា ធ្វើ​ដំណើរ​ក្នុង​ចំងាយផ្លូវ ៤០៨០០​គីឡូម៉ែត្រ ដើម្បី​ជួប​ស្វាមី​ក្នុង​គុក​ត្រពាំងផ្លុង

រាប់ពីថ្ងៃដែលប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានចាប់ខ្លួន នេះជាការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក ដែលប្រើឈ្មោះលោកដោយផ្ទាល់។ សំណេរនោះ ត្រូវបានបង្ហោះចេញ ក្នុងឱកាសនៃ ថ្ងៃខួបលើកទី ៣៨ នៃអាពាហ៍ពិពាហ៍ ...
កម្ពុជា

ហ៊ុន សែន ធ្វើពិធីទទួល«វ៉ាក់សាំងចិន»​ថ្ងៃ៧កុម្ភៈ រួចចាក់​នៅ​ថ្ងៃ១០កុម្ភៈ

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានឲ្យដឹងថា «វ៉ាក់សាំងចិន»ដើម្បីបង្ការជំងឺកូវីដ-១៩ (Covid-19) ដែលជាជំនួយរបស់ប្រទេសចិន នឹងបញ្ជូនមកដល់កម្ពុជា នៅថ្ងៃទី០៧ ខែកុម្ភៈខាងមុខ។ នេះបើតាមសារជាសម្លេងមួយ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ...
កម្រមាន

Covid-19៖ ចាប់ខ្លួន​«គិលានុបដ្ឋាយិកា»​ម្នាក់​ ព្រោះ​លួចលុយ​អ្នកជំងឺ

ក្នុងពេលដែលវិបត្តិជំងឺ«Covid-19» កំពុងរាតត្បាតសហរដ្ឋអាមេរិក «គិលានុបដ្ឋាយិកា»​ម្នាក់ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃព្រហស្បត្តិ៍។ មន្ទីរពេទ្យមួយក្នុងក្រុងញូយក បាន​ព្យួរ​ស្ត្រី​រូបនោះ​​ពីការងារ បន្ទាប់ពីរងការចោទថា បានលួចយកទៅប្រើប្រាស់ នូវ​ប័ណ្ណ​ឥណទាន (Credit Card) របស់​អ្នកជំងឺ«Covid-19»មួយរូប ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.