កម្ពុជាដំណឹង

ហ៊ុន សែន ឲ្យ​សើរើ​ជម្លោះ​ដីធ្លី​អ្នក​គាស់ក្រឡ តាម​ការស្នើ​របស់ វីល្លៀម គ័ង

វីល្លៀម គ័ង – ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ របស់អ្នកភូមិគាស់ក្រឡ ត្រូវបានលោក ហ៊ុន សែន សម្រេចឲ្យសើរើឡើងវិញ នៅសប្ដាហ៍នេះ ដោយចាត់លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ឲ្យចុះទៅដោះស្រាយ ដើម្បីរក«យុត្តិធម៌ជូនជនរងគ្រោះ»។

សំនុំរឿងខាងលើ ដែលបានកើតឡើង តាំងពីជាង១០ឆ្នាំ បានបន្តមានរហូតមកដល់សព្វថ្ងៃ បើទោះជាហេតុការណ៍ ត្រូវបានសារព័ត៌មាន​ចុះផ្សាយ ជាបន្តបន្ទាប់ រួមនឹងការតវ៉ា ពីសំណាក់ប្រជាពលរដ្ឋ ទាំងនៅផ្ទាល់កន្លែង ឬមកដល់រាជធានភ្នំពេញក្ដី។

ផ្ទុយទៅវិញ លោក ហ៊ុន សែន ទើបនឹងចារជាចំណារ បញ្ជាឲ្យរសើរើសំនុំរឿងនេះ បន្ទាប់ពីមានការស្នើ ពីលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ «William Guang (វីល្លៀម​ គ័ង)» ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះយោបល់ ស្ថាប័នបង្កើតឡើង ដោយលោក ហ៊ុន សែន ខ្លួនលោក នៅដើមអាណត្តិនេះ។

ចំណាររបស់លោក ហ៊ុន សែន ត្រូវបានយោង នៅក្នុងលិខិត «ស.ជ.ណ» របស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០១៩ លេខ១០៩០ ស.ជ.ណ ក្នុងការបញ្ជាឲ្យលោក ជា សុផារ៉ា ដែលមានតំណែងមួយទៀត ជាប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ទទួលបន្ទុកដោះស្រាយករណី ទំនាស់ដីធ្លីខាងលើ។

លិខិត«ស.ជ.ណ» បានសរសេរថា៖

«ករណីទំនាស់ដីធ្លី ជាមួយនឹងការបំភ្លៃអង្គហេតុ ដើម្បីឃុំខ្លួន និងការធ្វើទារុណកម្ម លើបុគ្គល ស្ថិតនៅភូមិសាស្ដ្រ ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលបានលើកឡើង ដោយប្រធានប្រតិភូគណបក្សខ្មែរក្រោក រាជរដ្ឋាភិបាលឯកភាពប្រគល់ជូន​អាជ្ញាធរ​ជាតិ ដើម្បីដោះស្រាយទំនាស់ដីធ្លី​ពិនិត្យដោះស្រាយ»។

«ទេវតា វីល្លៀម គ័ង ?»

តាំងពីដើមខែឧសភាមក លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ដែលដាក់រហស្សនាមខ្លួន នៅលើហ្វេសប៊ុក «William Guang» បានបង្ហោះរូបភាពជាបន្តបន្ទាប់ បង្ហាញពីសកម្មភាពខ្លួន រួមនឹងរូបថតមួយចំនួនទៀត បង្ហាញពីភាពរងគ្រោះ របស់ពលរដ្ឋ នៅក្នុងតំបន់ជម្លោះ។

រូបថតខ្លះ បានបង្ហាញពីស្ត្រីមួយចំនួន ដែលហាក់កំពុងព្យាបាល នៅក្នុងមន្ទីរពេទ្យ តែត្រូវបានចងច្រវ៉ាក់ជើង ចាក់សោរភ្ជាប់ទៅនឹងគ្រែដែក។ ការបង្ហោះនោះ ទទួលបានចែករំលែក ដល់ទៅជាង៥ពាន់ដង នៅលើបណ្ដាញសង្គម។

អមនឹងរូបភាពទាំងនោះ លោកប្រធានគណបក្សខ្មែរក្រោក បានសរសេរឡើងថា៖

«ករណីនេះ ទីបំផុតសំណុំរឿង បានធ្លាក់ដល់ដៃខ្ញុំហេីយ ក្រោយជនរងគ្រោះស្រវ៉េស្រវ៉ា រត់រកអោយខ្ញុំជួយ ខណៈជនរងគ្រោះ ត្រូវបានគេរំលោភដី ព្យាបាទផ្លូវចិត្ត រត់រកយុត្តិធម៌គ្រប់ជាន់ថ្នាក់ តែគ្មានពន្លឺ ថ្នាក់លេីអាណិត ថ្នាក់ជាតិខំជួយ ថ្នាក់ក្រោមភូតភឃុបឃិត បិទបាំង ជួយអ្នកមានអំណាច មិនខ្វល់ទឹកភ្នែកអ្នកក្រ៕»



លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី៖ «វិមាន​ឈ្នះឈ្នះ គួរ​មាន​ឈ្មោះ​វិមាន​ហ៊ុនសែន​ក្បត់ជាតិ»

នៅតែប៉ុន្មានម៉ោង មុនការសម្ពោធ ដាក់ឲ្យប្រើប្រាស់ នូវវិមាន«ឈ្នះឈ្នះ» ក្នុងព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨នេះ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានបញ្ចេញប្រតិកម្មរបស់លោក គួរហៅស្ដូបចងចាំ ដ៏ធំសម្បើម ថាជាវិមាន «ហ៊ុនសែនក្បត់ជាតិ» ...
វិភាគ អត្ថាធិប្បាយ

អ្នកវិភាគ៖ ក្នុង​សោកនាដកម្ម​នៅខេត្ត​ព្រះសីហនុ ប្រើ«អភិក្រមទី៥»​មិនបានទេ

អភិក្រមទី៥ ពីក្នុងចំណោមអភិក្រមទាំង៥ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអភិក្រមសម្រាប់ការអនុវត្ត «ដោយអន្លើៗ» និង«ដោយដុំៗ» ហើយមិនអាចយកទៅអនុវត្ត ក្នុងសោកនាដកម្ម នៃគ្រោះរលំអគារចិន កាលពីចុងសប្ដាហ៍មុន នៅខេត្តព្រះសីហនុបានទេ។ ...
កម្ពុជា

សម រង្ស៊ី ថា​«ស្ដេចកោះកុង»​លក់​គ្រឿង​ញៀន ផ្ទេរ​លុយ​កខ្វក់​ទៅ​អូស្ត្រាលី

មេដឹកនាំប្រឆាំង បានចង្អុលដោយចំឈ្មោះ ថាលោក លី យ៉ុងផាត់ មនុស្សជំនិត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានរហស្សនាម «ស្ដេចកោះកុង» គឺជាឈ្មួញ​ជួញដូរ​គ្រឿងញៀន​ដ៏ធំម្នាក់ ដែលបានផ្ទេរលុយកខ្វក់ ដែលបានមកពីការជួញដូរនេះ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.