កម្ពុជាដំណឹង

ហ៊ុន សែន បង្ហាញខ្លួន​ជាសាធារណៈ ជាលើកដំបូងតាំងពី១សប្ដាហ៍

នាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលឯកបក្ស លោក ហ៊ុន សែន ដែលបានអវត្តមាន និងមិនបាន «បង្ហាញខ្លួន​ជាសាធារណៈ» តាំងពី១សប្ដាហ៍កន្លងមក បានបង្ហាញខ្លួនជាថ្មី នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនានេះ ក្នុងពិធីចុះហត្ថលេខា លើលិខិតប្តូរសារ ស្តីពី​ការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ របស់ប្រទេសជប៉ុន ចំពោះកម្ពុជា ក្នុងវិមានសន្តិភាព (ភ្នំពេញ)។

ក្នុងពិធី​ដែលមានលោក ហ៊ុន សែន ជាអធិបតីនោះ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខា លើលិខិតប្ដូរសារ ស្ដីពីការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ដែលមានទឹកប្រាក់សរុប ៣៤.១៣៨ លានយ៉េន (ប្រមាណ ៣១០លានដុល្លារអាមេរិក) សម្រាប់ការអនុវត្ត ​គម្រោងហិរញ្ញប្បទាន​ឥតសំណង ចំនួន​៣គម្រោង និងឥណទានសម្បទាន ចំនួន​២គម្រោង​ផ្សេងទៀត។

បាត់រូប ឮតែសម្លេង

កាលពីសប្ដាហ៍មុន គឺនៅថ្ងៃអង្គារ ក្នុងវិមានសន្តិភាពដូចគ្នា លោក ហ៊ុន សែន បានបង្ហាញខ្លួន ជាលើកចុងក្រោយ ពោលគឺក្នុងជំនួបជាមួយលោក តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា។

ក្នុងរយៈពេលពេញមួយសប្ដាហ៍នេះ គេគ្រាន់តែបានឃើញហត្ថលេខាលោក នៅលើឯកសារផ្លូវការមួយចំនួន និងបានឮសម្លេង របស់លោក ដែលនិយាយជាលក្ខណៈឯកជន អំពីការបិទព្រំដែន ជាមួយប្រទេសវៀតណាម និងបទបញ្ជា ទៅកាន់​គណៈអភិបាលខេត្តក្រុង អំពីការឆ្នៃសាលារៀន ឬមជ្ឈមណ្ឌលបណ្ដុះបណ្ដាល នៅតាមខេត្តនីមួយៗ ដើម្បីត្រៀមទទួលអ្នកជំងឺ «Covid-19» តែប៉ុណ្ណោះ។ 

ការខកខាន មិនបង្ហាញវត្តមាន ជាសាធារណៈ របស់លោក ហ៊ុន សែន ជាករណីដ៏កម្រ  បើធៀបនឹងរយៈកាលចុងក្រោយ នៃការចុះជួប ចាប់ដៃ ចែកផ្កា ចែកអំណោយ ជាមួយអ្នកទេសចរណ៍ ពលរដ្ឋ កម្មករនយោជិក មន្ត្រីរាជការ ឬការចុះចែកសញ្ញាប័ត្រ ដល់ក្រុមនិស្សិត សឹងជារៀងរាលថ្ងៃនោះ។

ជាពិសេស ខុសពីទម្លាប់រាល់ដង នាយករដ្ឋមន្ត្រី វ័យ៦៧ឆ្នាំរូបនេះ មិនបានបង្ហាញថា លោកបានធ្វើកីឡាវាយកូនគោល រត់ ឬធាក់កង់លើម៉ាស៊ីន នៅចុងសប្ដាហ៍កន្លងមកនេះទេ៕



លំអិតបន្ថែមទៀត

កម្ពុជា

«ហ៊ុន សែន បានទាក់ទង សម រង្ស៊ី នៅមុន​ការវិលចូល​ស្រុក​ឆ្នាំ២០១៣»

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានបង្ហើបឲ្យដឹងថា ក្នុងខែកក្កដា ឆ្នាំ២០១៣ ពោលគឺក្រោយពេលលោក ប្រកាសវិលចូលស្រុកវិញ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៣ លោក ...
ដំណឹង

សិង្ហបូរី​បកស្រាយ​សំដី​នាយករដ្ឋមន្ត្រី​ខ្លួន ថា​ចង់​សង្កត់ធ្ងន់​ពី​«ស្ថិរភាព»តំបន់

ពាក្យសំដីរបស់លោក លី សៀនឡុង (Lee Hsien Loong) នាយករដ្ឋមន្ត្រីសិង្ហបូរី ដែលរំលឹកឡើងវិញ ពីប្រវត្តិនៃការវាយលុកប្រទេសកម្ពុជា ពីសំណាក់កងទ័ពវៀតណាម មានបំណងចង់លើកឡើង ពីរបៀបនៃការដឹកនាំ ក្នុងការជួយបញ្ចប់សង្រ្គាម ...
កម្ពុជា

ហ៊ុន សែន៖ «មិន​ជម្លៀស»​ពលរដ្ឋ​ចេញ​ពីចិន ព្រោះ​ខ្លាចនាំ​​ជំងឺ​ចូល​ស្រុក

«ខ្ញុំមានមោទនភាពក្រៃលែង ដែលធ្វើការសម្រេចចិត្តត្រូវ!» នេះ ជាការថ្លែងឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីពន្យល់ ពីការបដិសេធរបស់លោក ក្នុងពេលកន្លងមក ក្នុងការ«មិន​ជម្លៀស»និស្សិត និងពលរដ្ឋខ្មែរចេញពីប្រទេសចិន នៅខណៈពេលដែលមេរោគ «កូរូណា» ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.