កម្ពុជាដំណឹង

ហ៊ុន សែន ជេរ​ព្រះសង្ឃ ប៊ុត ប៊ុនតិញ ថា«អាខ្មៅ​ឆ្កែ​រត់ចោល​ស្រុក»

ទំនងជាពេលវេលា នៃការកាន់ទុក្ខសពម្ដាយក្មេកលោក បានបញ្ចប់ហើយ ទើបលោក ហ៊ុន សែន បាន​ព្រលះ​ព្រះសង្ឃ ប៊ុត ប៊ុនតិញ ក្នុងយប់ថ្ងៃសុក្រ ទី០៨ ខែឧសភានេះ ដោយ​ប្រើពាក្យ​«ជេរប្រមាថ»​ធ្ងន់ៗ នៅលើបណ្ដាញសង្គម។

ពាក្យជេរប្រមាថ ដែលលោក ហ៊ុន សែន ចាត់ទុកថាជា «ភាសាសាមញ្ញ» ត្រូវបាន​បុរស​ខ្លាំង​រូបនេះ យកមកបង្ហោះ នៅលើគណនេយ្យហ្វេសប៊ុក (Profil) របស់លោក កាលពី​ប៉ុន្មាន​នាទី​មុន ដោយភ្ជាប់​មកជាមួយ នូវខ្សែភ្ជាប់​វីដេអូមួយ និយាយពី​ការបិណ្ឌបាត្រ របស់លោក​នេន ហ៊ុន ម៉ាណែត ដែលបានបួស កាលពីប៉ុន្មានថ្ងៃមុន។

នាយករដ្ឋមន្ត្រីចាស់វស្សា របស់ប្រទេសកម្ពុជា បាន​សរសេរថា៖

«ចង់ឱ្យ អាខ្មៅឆ្កែរត់ចោលស្រុក មើលឱ្យច្បាស់ ដើម្បីកុំឱយវាបង្ហោះតាម Facebook ថាបួសលេងសើច ខូចដល់សាសនា។ ឈប់បានឈប់ទៅ សឹកយកប្រពន្ធទៅ អាខ្មៅ កុំនៅនាំខូចសាសនា។»

នៅក្នុងផ្នែកដាក់យោបល់ លោក ហ៊ុន សែន នៅបានសរសេរ «ជេរប្រមាថ» ប៉ុន្មានពាក្យ​បន្ថែមទៀតថា៖

«អាមួយនេះ ថ្លើមកាន់តែខ្មៅទៀត មិនគ្រាន់តែខ្មៅខ្លួន និងខ្មៅចិត្តទេ។»

ចង់ឱយអាខ្មៅឆ្កែរត់ចោលស្រុកមើលឱយច្បាស់ដើម្បីកុំឱយវាបង្ហោះតាមFacebook ថាបួសលេងសើចខូចដល់សាសនា។ឈប់បានឈប់ទៅសឹកយកប្រពន្ធទៅអាខ្មៅកុំនៅនាំខូចសាសនា។

Gepostet von Hun Sen am Freitag, 8. Mai 2020

មើលមួយភ្លែត ឃ្លាខាងលើ មិនមាននាមព្រះសង្ឃ ដែលលោក ហ៊ុន សែន ជេរប្រមាថ​នោះទេ។ តែគេត្រូវត្រឡប់មើល ការបង្ហោះមួយរបស់ព្រះសង្ឃ ប៊ុត ប៊ុនតិញ ក្នុងថ្ងៃ​សុក្រ​នេះ អំពីរូបភាពមួយរបស់​លោកនេន ហ៊ុន ម៉ាណែត ដែលត្រូវជាលោកកូន [ច្បង] របស់​នាយក​រដ្ឋមន្ត្រី។

រូបភាពនោះ បង្ហាញពីការដើរបិណ្ឌបាត្រ របស់លោកនេន​អង្គនេះ ដោយមាន​ញោម​ស្រី​ម្នាក់ យកផ្លែដូង «មួយធ្លាយ» មកប្រគេន។ នៅអមនឹងរូបភាពនេះ ព្រះសង្ឃ ប៊ុត ប៊ុនតិញ បានសរសេរ ហៅការសាងផ្នួស របស់លោកនេន ហ៊ុន ម៉ាណែត ថាជាការកំប្លែង​លេងសើច និងជា​​ការបំផ្លាញ​សាសនា

ព្រះតេជគុណ បានសរសេរ ដូចការដកស្រង់​ទាំងស្រុងថា៖

«វាបំផ្លាញគ្រប់យ៉ាង នេះវាមិនមែន ជាវេទិកាកំប្លែងឯណា។ ត្រកូលនេះ គួរតែ​ប្រើប្រាស់​ពេលសាងផ្នួស ឱ្យមានន័យ បើមិនអាចធ្វើកើត គួរតែកុំបំផ្លាញតម្លៃ។ មិនមែនបួស ​ក្នុងរឿង[ល្ខោន]ឯណា បួសពិតដើម្បីធ្វើអំពើល្អ ហេតុអ្វីក៏លាយលំ នឹងរឿង​កំប្លែងអីចឹង។ ត្រកូលឯងខ្ពស់ណាស់ មិនត្រូវដើរតួកំប្លែង បំផ្លាញតម្លៃសាសនា នេះមិនមែនធ្វើបុណ្យ វាជារឿងកំប្លែង។»

វាបំផ្លាញគ្រប់យ៉ាង នេះវាមិនមែនជាវេទិកាកំប្លែងឯណា។ ត្រកូលនេះគួរតែប្រើប្រាស់ពេលសាងផ្នួសឱ្យមានន័យ…

Gepostet von But Buntenh am Donnerstag, 7. Mai 2020

ភ្លាមៗ នៅក្រោយការបង្ហោះ ភាសាជេរប្រមាថ ពីសំណាក់មេដឹកនាំរដ្ឋាភិបាល ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានសរសេរប្រតិកម្ម តបវិញថា៖

«សំដីសជាតិ មារយាទសត្រកូល។ ខ្លួនជាមេដឹកនាំប្រទេស គឹតតែរឿងបំផ្លាញ។ ចេះអង្គុយ នឹកជេរប្រមាថ ភ្លេចគិតថា ខ្លួនឯងជានរណា។ ហួសនិស្ស័យ ដែលយើង​មានមនុស្សពាល ដឹកនាំប្រទេស៕»

សំដីសជាតិ មារយាទសត្រកូល។ ខ្លួនជាមេដឹកនាំប្រទេស គឹតតែរឿងបំផ្លាញ។ ចេះអង្គុយនឹកជេរប្រមាថ ភ្លេចគឹតថាខ្លួនឯងជានរណា។ ហួសនិស្ស័យដែលយើងមានមនុស្សពាលដឹកនាំប្រទេស។

Gepostet von But Buntenh am Freitag, 8. Mai 2020


លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន ព្រមាន​ម្ចាស់​រោងចក្រ អំពី​ទង្វើ​ត្រូវ​និង​ខុស​ច្បាប់

នៅចំពោះកម្មករ-កម្មការិនី ក្នុងស្រុក សំរោងទង ខេត្ត កំពង់ស្ពឺ ក្នុងព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នេះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងព្រមានម្ចាស់រោងចក្រ ...
កម្ពុជា

អ្នកជំនាញ អ.ស.ប​៖ កម្ពុជា«បំពានធ្ងន់ធ្ងរ»​លើសិទ្ធិឯកជន​អ្នកជំងឺ​កូវីដ-១៩

អាជ្ញាធររដ្ឋាភិបាល នៃប្រទេសកម្ពុជា កំពុង«បំពានធ្ងន់ធ្ងរ»​ចំពោះសិទ្ធិឯកជន របស់បុគ្គលទាំងឡាយ ដែលបាន​ធ្វើតេស្ដិ៍​វិជ្ជមាន​កូវីដេ-១៩ (Covid-19) បន្ទាប់ពីអត្តសញ្ញាណ​របស់ពួកគេ ត្រូវបានផ្សព្វផ្សាយចេញ ជាសាធារណៈ។ នេះ បើតាមសេចក្ដីថ្លែងការណ៍ របស់ក្រុមអ្នកជំនាញសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ...
កម្ពុជា

សម រង្ស៊ី ថា​សម្ពាធ​អន្តរជាតិ​ធ្វើឲ្យ ហ៊ុន សែន សម្រេច​ចិត្ត​​«ត្រឡប់ត្រឡិន»

សម្រាប់មេដឹកនាំប្រឆាំង បានពន្យល់ថា ការប្រកាសរបស់រដ្ឋាភិបាលក្រុងភ្នំពេញ ដែលថា កម្ពុជាមិនបានដាក់សមាជិកសភាអ៊ឺរ៉ុប ចូលក្នុងបញ្ជីខ្មៅ នៃជនហាមឃាត់ចូលទឹកដីកម្ពុជានោះ ជាការសម្រេចចិត្តបែប«ត្រឡប់ត្រឡិន» របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកំពុងរងសម្ពាធ ពីសហគមន៍អន្តរជាតិ។ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.