កម្ពុជាដំណឹង

ហ៊ុន សែន ឲ្យគ្រប់ស្ថាប័ននិងពលរដ្ឋ កុំធ្វើដំណើរទៅ បស្ចឹមលោក

បន្ទាប់ពីហាមបណ្ដាជន ពីបស្ចឹមលោក កុំឲ្យធ្វើដំណើរចូលកម្ពុជា សម្រាប់រយៈពេល៣០ថ្ងៃ នៅថ្ងៃអាទិត្យនេះ នាយករដ្ឋមន្ត្រីកម្ពុជាបានណែនាំ ឱ្យគ្រប់ក្រសួងស្ថាប័នទាំងអស់ និងពលរដ្ឋកម្ពុជា កុំធ្វើដំណើរទៅ កាន់បស្ចឹមលោកវិញម្ដង។

នេះ បើតាមសារាចរណៃនាំ ចុះហត្ថលេខាដោយបុរសខ្លាំងកម្ពុជា និងចេញផ្សាយ នៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ក្នុងគោលបំណង ទប់ស្កាត់ការរីករាលដាល នៃមេរោគ«Covid-19»។

កុំធ្វើដំណើរទៅ បណ្ដាប្រទេសនៅអ៊ឺរ៉ុប អាមេរិក និងអៀរ៉ង់

សារាចរណែនាំនោះ បានលើកឡើងពីវិធានការ មានជាអាទិ៍ថា៖

១) ណែនាំដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំធ្វើដំណើរ ទៅកាន់បណ្ដាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ ប្រសិនបើមិនមានការចាំបាច់បំផុត ដែលខានពុំបាន។

២) គ្រប់ក្រសួង ស្ថាប័នរដ្ឋទាំងអស់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិមិនត្រូវអនុញ្ញាតឲ្យមន្ត្រីរាជការ បុគ្គលិកគ្រប់លំដាប់ថ្នាក់ ធ្វើដំណើរចូលរួមកិច្ចប្រជុំគ្រប់ប្រភេទ ទៅកាន់បណ្ដាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ឡើយ។

៣) ក្នុងករណីចាំបាច់ខានមិនបាន ដែលតម្រូវឲ្យមានតំណាងរបស់កម្ពុជា ចូលរួមប្រជុំនៅបណ្ដាប្រទេស ដូចបានបញ្ជាក់ខាងលើ ក្រសួង ស្ថាប័នពាក់ព័ន្ធនីមួយៗ ត្រូវធ្វើសំណើទៅកាន់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីចាត់តំណាងស្ថានទូតប្រចាំនៅប្រទេសម្ចាស់ផ្ទះ នៃការប្រជុំ ឲ្យចូលរួមជំនួស។

៤) ចំពោះមន្ត្រីរាជការ និងប្រជាពលរដ្ឋកម្ពុជាទាំងឡាយណា ដែលទើបវិលត្រឡប់ពីបណ្ដាលប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ ត្រូវដាក់ខ្លួន ឱ្យនៅដោយឡែក ក្នុងរយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃ ដែលបានត្រឡប់មកដល់ប្រទេសកម្ពុជាវិញ ស្របតាមនីតិវិធី កំណត់ដោយក្រសួងសុខាភិបាល។

ប្រទេសកម្ពុជាបានបង្ហាញតួលេខផ្លូវការ ថាខ្លួនបានរកឃើញ អ្នកឆ្លងមេរោគ «កូរូណា» ឬ«Covid-19» មានចំនួន១២នាក់។ ករណីចុងក្រោយ ដែលទើបនឹងត្រូវបានរកឃើញ មានបួននាក់ ក្នុងនោះជនជាតិខ្មែរឥស្លាម ២នាក់ ជនជាតិខ្មែរដែលមកពីប្រទេសបារាំង១នាក់ និងកូនបុរសជនជាតិបារាំងអាយុ ៣៥ឆ្នាំមួយនាក់៕



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន ៖ «បើ​តឹងច្រមុះ​រន្ធទាំងពីរ ហ្អែង​ដកដង្ហើម​តាមមាត់»

«យើងធ្វើសេដ្ឋកិច្ច មិនមែនពឹងពាក់ តែវិស័យណាមួយ ដែលទុកឲ្យគេខ្ទប់ច្រមុះយើង ស្លាប់នោះទេ» នេះ ជាការអះអាងឡើង របស់នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងការថ្លែងមួយរបស់លោក កាលពីព្រឹកម៉ិញ ជុំវិញនយោបាយ «សេដ្ឋកិច្ច» ថ្មី ...
ដំណឹង

នៅនីហ្សេរីយ៉ា សណ្ឋាគារ​ដែល​មិនស្ដាប់​បម្រាម នឹងត្រូវ​«ឈូសកម្ទេច»​

មកដល់ថ្ងៃនេះ សណ្ឋាគារចំនួនពីរហើយ ត្រូវបាន«ឈូសកម្ទេច» ដោយប៊ូលដូស័រ (bulldozer) នៅក្នុងភាគខាងត្បូង នៃប្រទេសនីហ្សេរីយ៉ា (ខាងលិចទ្វីបអាហ្វ្រិក) បន្ទាប់ពីរដ្ឋាភិបាល​នៃប្រទេស​នេះ បានដាក់បម្រាម បិទប្រទេស កាលពីថ្ងៃព្រហស្បត្តិ៍ សប្ដាហ៍មុន ...
កម្ពុជា

ហ៊ុន សែន បន្តបញ្ជា​ឲ្យ​«ចាប់ខ្លួន សម រង្ស៊ី» ព្រោះថា​មិនមែន​ជារឿង​បុគ្គល

ប្រធានគណបក្សកាន់អំណាចនៅកម្ពុជា លោក ហ៊ុន សែន បានបន្តរំឭក ឲ្យ«ចាប់ខ្លួន»លោក សម រង្ស៊ី ប្រសិនជាមេដឹកនាំប្រឆាំងរូបនេះ មានវត្តមាននៅកម្ពុជា។ ខុសពីការថ្លែងលើកមុនៗ ដែលថា ករណីលោក ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.