កម្ពុជាដំណឹង

អន្ទិត កក្កដា សុភ័ណ្ឌ បាន​ទៅដល់​អាមេរិក មួយថ្ងៃ​បន្ទាប់​ពី​ត្រូវបាន​ផ្សឹក

វេលានេះ អន្ទិត កក្កដា សុភ័ណ្ឌ ដែលត្រូវបានចាប់ផ្សឹក ដោយគណៈសង្ឃរាជធានី កាលពីយប់ថ្ងៃអាទិត្យទី២១ ចូលមកថ្ងៃចន្ទទី២២ ខែកក្កដា ឆ្នាំ២០១៩ បានធ្វើដំណើរទៅដល់សហរដ្ឋអាមេរិកហើយ។ ពីទីនោះ អតីតព្រះភិក្ខុ សុភ័ណ្ឌ បានអះអាងថា នឹងនិយាយ«ពាក្យពិត» ក្នុងយប់ថ្ងៃអង្គារនេះ ដើម្បី«ភាពយុត្តិធម៌»សម្រាប់រូបលោក។ 

បើតាមការអះអាង របស់«សាលាគណរាជធានីភ្នំពេញ» នៅលើបណ្ដាញសង្គម បានឲ្យដឹងថា អតីតព្រះភិក្ខុ កក្កដា សុភ័ណ្ឌ បានលាចាកសិក្ខាបទរួចរាល់ «តាមកិច្ចព្រមព្រៀងរបស់សាមីខ្លួន នៅចំពោះព្រះភក្រ្ត ព្រះមន្រ្តីសង្ឃ» កាលពីវេលាយប់ថ្ងៃនោះ។

សាលាគណបានសរសេរថា៖

«ភិក្ខុ កក្កដា សុភ័ណ្ឌ គង់នៅកុដិលេខ២៥ វត្តសារាវ័ន្តតេជោ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានបញ្ហាកន្លងមក តាមរយៈរូបភាពក្លែងបន្លំ (អលជ្ជី) ក្នុងពត៌មានសង្គម គឺត្រូវបានមន្រ្តីសង្ឃ សាលាអនុគណខណ្ឌដូនពេញ និមន្តមកដោះស្រាយ តាមធម៌វិន័យ រួចរាល់ជាស្ថាពរហេីយ។»

ការបង្ខំអតីតព្រះភិក្ខ កក្កដា សុភ័ណ្ឌ ឲ្យលាចាកសិក្ខាបទនេះ ធ្វើឡើងក្រោយពីរូបភាពប៉ុន្មានសន្លឹករបស់អន្ទិត កាលនៅបួសជាសង្ស ត្រូវបានយកទៅបង្ហោះ លើបណ្តាញសង្គម ដោយសរសេរអមថា លោកត្រូវគេប្លន់​និងធ្វើឃាត។

ការបង្ហោះនោះ បានធ្វើឡើងតៗគ្នា បង្កឲ្យមានការយល់ច្រឡំ និងការភ្ញាក់ផ្អើល មុននឹងលោក កក្កដា សុភ័ណ្ឌ និងកូនសិស្សលោក ចេញមុខមកបកស្រាយ នៅពីរថ្ងៃក្រោយមក​ថា រូបភាពទាំងនេះជាការសម្ដែង ក្នុងវីដេអូអប់រំមួយ។

យ៉ាងណា សាលាគណរាជធានី​មិនបាន​បញ្ជាក់​លំអិតទេថា តើរូបភាពក្លែងបន្លំ (អលជ្ជី) ទាំងនោះ ជា«កំហុសផ្ទាល់»របស់អតីតព្រះសង្ឃ អន្ទិត កក្កដា សុភ័ណ្ឌ ឬយ៉ាងណានោះ។

ក្រុមអ្នកគាំទ្រអតីតព្រះភិក្ខុ បានសំដែងចម្ងល់ឡើងថា តើការធ្វើកាយវិការ ដើម្បីថតជាវីដេអូអប់រំ ជាកំហុសនៅក្នុងវិន័យសង្ឃឬ? ឬមួយ… កាយវិការ​ទុក្ខសោក នៃឈុតឆាក​ឆក់ប្លន់ នៅក្នុងវីដេអូអប់រំនោះ បង្ហាញច្បាស់ពេក ពីតថភាពនៃសង្គមសព្វថ្ងៃ ដែលធ្វើឲ្យមេដឹកនាំរបបក្រុងភ្នំពេញ ទទួលយកមិនបាន?

ការចាប់ផ្សឹកព្រះសង្ឃទាំងបង្ខំ ដោយក្រុមគណៈសង្ឃ នៅប្រទេសកម្ពុជា មិនមែនទើបនឹងកើតមាន ជាលើកទីមួយទេ។ ករណីមួយ ដែលគួរឲ្យកត់សម្គាល់ជាងគេ គឺការចាប់ផ្សឹក ធ្វើទៅលើព្រះចៅ​អធិការវត្តច្បារអំពៅ ព្រះតេជគុណ ហោ សុខុន កាលពីយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩​កន្លងមក។

ការចាប់ព្រះភិក្ខុ ហោ សុខុន បង្ខំឲ្យលាចាកសិក្ខាបទនោះ ធ្វើឡើងបន្ទាប់ពីព្រះសង្ឃអង្គនេះ បានបង្ហោះលើបណ្ដាញសង្គម នូវសារដ៏វែងអន្លាយមួយ មានន័យបញ្ចើចបញ្ចើរលោក ស ខេង រដ្ឋមន្ត្រីមហាផ្ទៃ និងជាបុរសខ្លាំងទីពីរ​​ នៃរបប​ក្រុងភ្នំពេញ។ បន្តែសារនោះ ត្រូវបានលោក ស ខេង បដិសេធមិនទទួលយក ដោយលោក​អះអាងថា អាចជាកលល្បិច ដើម្បីបំបែកបំបាក់​​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា៕



លំអិតបន្ថែមទៀត

កិច្ចសម្ភាស

សម្ភាស​ជនរង​គ្រោះ​ក្នុង​ថ្ងៃ​៣០​មិនា​១៩៩៧៖ ការឈឺចាប់ និង​យុត្តិធម៌

បើទោះបីជាព្រឹត្តិការណ៍គប់គ្រាប់បែក កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ នៅមុខអតីត មន្ទីររដ្ឋសភា បានកន្លង​អស់​១៧ឆ្នាំហើយ ក៏មែនពិត តែ«ការឈឺចាប់ ការស្វែងរកយុត្តិធម៌ និងការបន្សល់ នូវស្នាមរបួស» នៅតែជាការចងចាំ ...
កម្ពុជា

កម្ពុជាប្រកាស​«ករណីស្លាប់​ដំបូង»​បន្ទាប់ពី ហ៊ុន សែន ឲ្យត្រៀម​«ប៉ាឆា»

ប្រទេសកម្ពុជាបានប្រកាសឲ្យដឹង ពីមរណភាព​របស់អ្នកជំងឺកូវីដ-១៩ម្នាក់ ដែលបានសម្រាក​ព្យាបាល នៅមន្ទីរពេទ្យ​រុស្ស៉ី (ភ្នំពេញ) និងដែលជា«ករណីស្លាប់​ដំបូង» រាប់ចាប់ពីពេលកម្ពុជា រកឃើញករណីឆ្លង​ទីមួយ ក្នុងខែមករា​ឆ្នាំ២០២០​នោះមក។ នេះ បើតាម​សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ដែលចេញផ្សាយ​នៅព្រឹកថ្ងៃ​ព្រហស្បត្តិ៍ ...
កម្ពុជា

Covid-19៖ ហ៊ុន សែន ប្រាប់ឲ្យពលរដ្ឋខ្មែរនៅថៃ ផ្អាកការវិល​ចូលស្រុក

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានធ្វើការអំពាវនាវ​ជាថ្មី ស្នើទៅបណ្ដាពលករខ្មែរ ដែលកំពុងរស់នៅក្នុងប្រទេសថៃ ឲ្យ«ផ្អាកការវិល​ចូលស្រុក» នៅបន្ទាប់ពីការឆ្លងជំងឺកូវីដ-១៩ (Covid-19) បានផ្ទុះឡើងខ្លាំង នៅក្នុងខេត្តសាមុតសាខន (ភាគនារតី ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.