កម្ពុជាដំណឹង

អត្ថបទ​ច្បាប់​«HR 526»​​ដាក់​​​ទណ្ឌកម្ម​​មន្ត្រី​​កម្ពុជា ឡើង​ដល់​ព្រឹទ្ធសភា​អាមេរិក

សេចក្ដីព្រាងច្បាប់ «HR 526» ដែលត្រូវបានសភាតំណាងរាស្ត្រ នៃសហរដ្ឋអាមេរិកអនុម័តដោយគ្មានសំឡេងជំទាស់ កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា (ត្រូវនឹងព្រឹក ថ្ងៃអង្គារ ថ្ងៃទី១៦ ខែកក្កដា ម៉ោងនៅកម្ពុជា) នោះ ត្រូវបានបញ្ជូនឡើង ដល់ព្រឹទ្ធសភាហើយ នៅមួយថ្ងៃក្រោយមក។

គេហទំព័ររដ្ឋសភា នៃប្រទេសមហាអំណាច បានឲ្យដឹងថា អត្ថបទស្នើច្បាប់ថ្មីថ្មោងមួយនេះ ត្រូវបានបញ្ជូន ទៅដល់ដៃព្រឹទ្ធសភាអាមេរិក កាលពីរសៀលថ្ងៃអង្គារ ទី១៦ ខែកក្កដា (ត្រូវជាព្រឹកថ្ងៃពុធ ទី១៧ ខែកក្កដា ម៉ោងនៅកម្ពុជា) នឹងថែមទាំងត្រូវបានស្ថាប័នមួយនេះ អានពីរដង មុននឹង​បញ្ជូន​ទៅកាន់ គណៈកម្មាធិការ​ទំនាក់​ទំនង​ការបរទេស របស់ខ្លួន។

សេចក្តី​ស្នើច្បាប់​ «H.R.526» ហៅ «Cambodia Domocratie Act of 2019» បានទទួលការអនុម័ត ដោយសម្លេងគាំទ្រ​ពីតំណាងរាស្ត្រ មកពី​គណបក្ស​ធំៗ​ទាំងពីរ ដែលមានអសនៈនៅក្នុងរដ្ឋ​សភា​ នៃសហរដ្ឋអាមេរិក

អត្ថបទស្នើច្បាប់ដែលមាន៧ជំពូក មានចែងអំពីការកំណត់ទណ្ឌកម្ម ទៅលើ​មន្ត្រី​រដ្ឋាភិបាលកម្ពុជា​ មន្ត្រី​យោធា ​និង​មន្ត្រី​សន្តិសុខ​ណា​ ​ដែល​ទទួល​ខុសត្រូវ​ ចំពោះ​ការធ្វើ​ឱ្យ​ខូច​លទ្ធិប្រជាធិបតេយ្យ​ និងចំពោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស។

ទណ្ឌកម្មទាំង​នោះ​ មានរាប់បញ្ចូលទាំង​ការបង្កក​ទ្រព្យ​សម្បត្តិ​ ​នៅ​សហរដ្ឋ​អាមេរិក ​- ហាមឃាត់​ទិដ្ឋាការ​ មិន​ឱ្យ​ចេញចូល លើទឹកដី​សហរដ្ឋ​អាមេរិក និង​មិន​ឱ្យ​ធ្វើ​ជំនួញ​ ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។

ការអនុម័តសេចក្ដីស្នើច្បាប់ខាងលើ ក្នុងជំហានដំបូងនេះ ទទួលបានប្រតិកម្មយ៉ាងវែងអន្លាយ ពីរបបក្រុងភ្នំពេញ តាមរយៈសេចក្ដីថ្លែងការណ៍មួយ របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា។

សេចក្ដីថ្លែងការណ៍នោះ ដែលចេញផ្សាយ នៅនៅយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ បានសម្តែងការសោកស្តាយ និងការខកចិត្ត ចំពោះខ្លឹមសារនៃសេចក្តីព្រាងច្បាប់ «HR 526» ហើយបានហៅការលើកឡើង របស់អត្ថបទស្នើច្បាប់ខាងលើ ថាជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា ដោយផ្អែកទៅលើព័ត៌មានបំភ្លៃ លំអៀង និងព័ត៌មានចាស់ហួសសម័យ ក្រោមហេតុផលនយោបាយ និងស្តង់ដារពីរ៕

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្ងៃ ១៦ ខែកក្កដា…

Posted by Ministry of Foreign Affairs and International Cooperation – MFA.IC on Tuesday, July 16, 2019


លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន ត្រឡប់​ពីទស្សនកិច្ច​នៅចិន​ដោយ​អះអាង​ថា បាន​«ទទួលជោគជ័យ»

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានវិលត្រឡប់ មកដល់រាជធានីភ្នំពេញវិញហើយ នៅព្រឹកថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩នេះ បន្ទាប់ពីលោកបានធ្វើទស្សនកិច្ច រយៈពេល៣ថ្ងៃ នៅក្នុងសាធារណរដ្ឋប្រជាមានិត ...
កម្ពុជា

EU ទាមទារជាថ្មី ឲ្យក្រុងភ្នំពេញ​ផ្ដើម«ដំណើរការ​ផ្សះផ្សារជាតិ»

សហភាពអ៊ឺរ៉ុប «EU» បានបញ្ចេញប្រតិកម្មរបស់ខ្លួន នៅថ្ងៃទី២ ខែមីនានេះ នៅចំពោះព្រឹត្តិការណ៍ផ្ដន្ទាទោស ទៅលើក្រុម​​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ដោយតុលាការនៅកម្ពុជា ដោយស្នើឲ្យរបបដឹកនាំក្រុងភ្នំពេញ ផ្ដើម​«ដំណើរការ​ផ្សះផ្សារជាតិ» តាមរយៈ​កិច្ចសន្ទនារួម និងពិតប្រាកដ ជាមួយគណបក្សប្រឆាំង។ ...
កម្ពុជា

ហ៊ុន សែន ថា ស ខេង «មិនល្ងង់»​ដណ្ដើម​អំណាច​យកទៅ​ឲ្យ សម រង្ស៊ី

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង «មិនល្ងង់»ធ្វើរដ្ឋប្រហារ ទម្លាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយយកអំណាចទៅឲ្យលោក សម រង្ស៊ី នោះទេ។ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.