កម្ពុជាដំណឹង

Covid-19៖ ឯកអគ្គរដ្ឋទូត​អាមេរិក ចូលរួម​មរណទុក្ខ​ទាហាន​មួកខៀវ​ខ្មែរ

ឯកអគ្គរដ្ឋទូត​អាមេរិក លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) បានចូលរួមរំលែកទុក្ខ ចំពោះសពទាហានមួកខៀវកម្ពុជា ដែលបានទទួលមរណភាព ដោយសារជំងឺ «Covid-19» នៅក្នុងប្រទេសម៉ាលី។

នៅលើបណ្ដាញសង្កមទ្វីសធើរ ឯកអគ្គរដ្ឋទូត​នៃប្រទេសមហាអំណាច ប្រចាំនៅកម្ពុជា រូបនេះ បានសរសេរ​ឲ្យដឹង​ថា៖

«យើង [សហរដ្ឋអាមេរិក] សូមចូលរួមមរណទុក្ខ ដ៏ក្រៀមក្រំបំផុត ជាមួយ​ព្រះរាជា​ណាចក្រ​កម្ពុជា រួមនិងក្រុមគ្រួសារ និងមិត្តភក្តិ របស់សពលោក​ឧត្តមសេនីយ៍ទោ ស សាវី ដែល​បាន​ទទួលមរណភាព ក្នុងពេលបំពេញបេសកកម្ម នៅប្រទេសម៉ាលី។»

សេចក្ដីប្រកាសព័ត៌មាន របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា លោក​ឧត្ដមសេនីយទោ ស សាវី បានទទួលមរណភាព តាំងពីព្រឹកថ្ងៃទី២៩ ខែឧសភា​​ម្សិលម៉ិញ។ លោក សាវី បានក្លាយជា ទាហានខ្មែរដំបូងគេ ដែលបានស្លាប់ ដោយសារជំងឺដ៏ប្រល័យ។

លោកឧត្ដមសេនីយ៍ទោ ស សាវី ជាទាហានម្នាក់ ពីក្នុងចំណោមទាហាន ជិត៨០០នាក់ (ស្ត្រីជិត៨០នាក់) ដែលកម្ពុជាបញ្ជូន ឲ្យទៅបំពេញបេសកកម្ម ក្រោមឆ័ត្រ​របស់​អង្គការ​សហប្រជាជាតិ នៅប្រទេសចំនួន៤ រួមមាន ប្រទេសលីបង់, ស៊ូដង់ខាងត្បូង, ម៉ាលី និង​សាធារណរដ្ឋ​​អាហ្វ្រិកកណ្តាល។

លោក ប៉ាទ្រីក ម័រហ្វី បានថ្លែង​ក្នុងនាម​សហរដ្ឋអាមេរិក បន្តថា៖

«សហរដ្ឋអាមេរិក​មានមោទនភាព ក្នុងការគាំទ្រ ដល់វិភាគទាន​ដ៏សំខាន់ របស់​ប្រទេស​កម្ពុជា ចំពោះ​ប្រតិបត្តិការ​ថែរក្សា​សន្តិភាព នៅក្នុងពិភពលោក៕»



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន ថា«ពាក់ម៉ាស់»ពេលជួបចៅ ដើម្បីការពារ​សុខភាពពួកគេ

មេដឹកនាំដ៏ចាស់វស្សា​នៅកម្ពុជា លោក ហ៊ុន សែន បានលើកឡើង នៅថ្ងៃនេះ ថាលោក បាន«ពាក់ម៉ាស់»​ នៅពេលលោកមកលេង ចៅទី២២ម្នាក់ ដែលទើបកើត​កាលពីសប្ដាហ៍មុន ដើម្បីការពារ​សុខភាព ចៅៗទាំងឡាយរបស់លោក។ ...
ដំណឹង

អាមេរិក៖ ចូ បៃដេន ឈ្នះ ដូណាល់ ត្រាំ ក្លាយជា​«ប្រធានាធិបតីទី៤៦»

បេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដេន (Joe Biden) បានក្លាយ​ជា​«ប្រធានាធិបតីទី៤៦» នៃសហរដ្ឋអាមេរិក បន្ទាប់ពីលោកទទួលបានការគាំទ្រ លើសពី២៧០​សម្លេង នៃអង្គបោះឆ្នោត (អ្នកតំណាងម្ចាស់ឆ្នោត) ឈ្នះនាំមុខដាច់ ...
កម្ពុជា

Covid-19៖ កម្ពុជា​ហាម​អ្នកដំណើរ​​ពី​បស្ចឹមលោក ៥ប្រទេស ចំនួន​៣០ថ្ងៃ

អ្នកដំណើរពីបស្ចឹមលោក ចំនួន ៥ប្រទេស មានប្រទេសអ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងសហរដ្ឋអាមេរិក ត្រូវបានប្រទេសកម្ពុជា ហាមចូល សម្រាប់រយៈពេល៣០ថ្ងៃ ដើម្បីទប់ស្កាត់ការរាតត្បាត នៃមេរោគ«កូរូណា»ថ្មី។ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.