កម្ពុជាដំណឹង

COVID-19 ៖ ករណីឆ្លង​នៅ​កម្ពុជា កើនឡើង​ដល់ ៩៦នាក់

មកដល់យប់នេះ ករណីឆ្លងជំងឺ «Covid-19» នៅក្នុងប្រទេសកម្ពុជា បានកើនឡើងដល់ចំនួន ៩៦នាក់ បន្ទាប់ពីបានរកឃើញថា មានជនជាតិបារាំងពីរនាក់ និងជនជាតិខ្មែរបីនាក់ បានឆ្លងមេរោគនេះ បន្ថែមពីលើតួលេខពីម្សិលម៉ិញ ដែលមាន៩១នាក់។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលកម្ពុជា បានអះអាងថា ជនជាតិបារាំងទាំងពីរ ស្ថិតក្នុងចំណោមអ្នកទេសចរណ៍បារាំង ៣៦នាក់ នៅខេត្តព្រះសីហនុ ដែលមកដល់ពេលនេះ  ពួកគេទាំងនោះ ត្រូវបានរកឃើញមានផ្ទុកមេរោគ ចំនួន៣៣នាក់។

ជនជាតិបារាំងទាំងពីរនាក់ ក៏ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហើបឲ្យបានដឹងដែរ កាលពីព្រឹកម៉ិញ ក្នុងជំនួបជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៅឯវិមានសន្តិភាព (ភ្នំពេញ)។

រីឯជនជាតិខ្មែរបីនាក់ទៀត មានម្នាក់បានឆ្លង នៅរាជធានីភ្នំពេញ ម្នាក់នៅខេត្តកណ្ដាល និងម្នាក់ទៀតនៅខេត្តសៀមរាប។

ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា មកដល់ម៉ោងនេះ ចំនួនអ្នកជាសះ បានកើនឡើងដល់ ១០នាក់ (ពីរនាក់ ជាជនបរទេស និង៨នាក់ ជាជនជាតិខ្មែរ)។ ក្រសួងបន្តលើកឡើងទៀតថា គ្មានការឆ្លងនៅក្នុងសហគមន៍ទេ តែលទ្ធភាពនៃការឆ្លង ក្នុងសហគមន៍ អាចនឹងកើតមានឡើង៕



លំអិតបន្ថែមទៀត

កម្ពុជា

FIDH៖ ដល់ពេលហើយ ដែល​អូស្ត្រាលី​ត្រូវធ្វើ​ច្បាប់​ដាក់ពិន័យ​មេដឹកនាំ​កម្ពុជា

ដល់ពេលហើយ ! ដែលប្រទេសអូស្ត្រាលី ត្រូវបង្កើត និងអនុម័តច្បាប់ សំដៅដាក់ទណ្ឌកម្ម ទៅលើមេដឹកនាំកម្ពុជាណា ដែលរំលោភលើសិទ្ធិមនុស្ស និងប្រព្រឹត្តិអំពើរពុយរលួយ យ៉ាងធ្ងន់ធ្ងរ។ នេះ បើតាមសេចក្ដីថ្លែងការណ៍ របស់សហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ ...
កម្ពុជា

កម្ពុជា៖ អ្នកជំងឺស្លាប់កើនដល់ ជាង១ពាន់នាក់ – ថ្ងៃនេះស្លាប់៣៩នាក់

ប្រទេសកម្ពុជា មានអ្នកជំងឺកូវីដ-១៩ (Covid-19) ស្លាប់កើនឡើងដល់ ជាង១ពាន់នាក់ បន្ទាប់ពីអ្នកជំងឺ៣៩នាក់​ទៀត បានស្លាប់ក្នុង​ថ្ងៃពុធទី១៥ ខែកក្កដា ឆ្នាំ២០២១។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួង​សុខាភិបាល​កម្ពុជា ដែលចេញផ្សាយ​នៅមុននេះបន្តិច។ ...
កម្ពុជា

ហ៊ុន សែន ថា​ព័ត៌មាន​ស្ដីពី​អង្ករ​សិប្បនិមិត្ត ជា​«សង្គ្រាមចិត្តសាស្ត្រ»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកព័ត៌មាន ដែលនិយាយពីអង្ករសិប្បនិមិត្ត ក្នុងពេលកន្លងមក ថាជា«សង្គ្រាមចិត្តសាស្ត្រ»។ មេដឹកនាំរូបនេះមិនជឿថា មានអង្ករប្រភេទនេះ ចរាចរលក់ដូរនៅលើទីផ្សារ ដោយលោកគិតថា តម្លៃឧស្សហកម្ម និងសិប្បកម្ម ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.