កម្ពុជាដំណឹង

ហ៊ុន សែន៖ កម្ពុជា​កាន់តែ​ជិតជាមួយ​​ចិន ជាពិសេស​ក្នុង​«គ្រាអាសន្ន»

លោក ហ៊ុន សែន បានអះអាងនៅព្រឹកនេះថា ប្រទេសកម្ពុជា នៅវេលានេះ កម្ពុជាមានទំនាក់ទំនង «កាន់តែជិត»ជាមួយ«មិត្តចិន» ជាពិសេសក្នុងកាលៈទេសៈ «គ្រាអាសន្ន» នៃមេរោគ«កូរូណា» ដែលមហាអំណាចតំបន់មួយនេះ កំពុងប្រឈម។

នាយករដ្ឋមន្ត្រីចាស់វស្សា បានថ្លែងឡើងយ៉ាងដូច្នេះ លើទំព័រហ្វេសប៊ុករបស់លោក ក្នុងព្រឹកថ្ងៃសុក្រទី ៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅប៉ុន្មាននាទីមុនលោក ត្រូវដឹកនាំកិច្ចប្រជុំពេញអង្គ នៃគណៈរដ្ឋមន្ត្រីរបស់លោក នាវិមានសន្ដិភាព (រាជធានីភ្នំពេញ)។

លោក ហ៊ុន សែន បានសរសេររៀបរាប់ដំបូងឡើងថា លោកមានសុខភាព «ល្អរឹងមាំ ដូចធម្មតា» ដោយទំនងជាលោក ចង់ឆ្លើយតបទៅនឹងការលើកឡើង ឬការព្រួយបារម្ភទាំងឡាយ អំពីសុខភាពរបស់លោក ក្នុងខណៈលោក បានទៅធ្វើទស្សនកិច្ច ៣ថ្ងៃ នៅក្នុងប្រទេសកូរ៉េខាងត្បូង និងប្រទេសចិន។ ប្រទេសចិនប្រជាមានិត ដែលកំពុងប្រឈម នឹងការរីករាលដាល នៃមេរោគ«កូរូណា»ដ៏ប្រល័យ។

សម្រាប់បុរសខ្លាំងកម្ពុជា ទស្សនកិច្ចរបស់លោក ក្នុងរដ្ឋធានីប៉េកាំង ដោយមានជំនួបចាប់ដៃ ជាមួយមេដឹកនាំចិនជាច្រើននាក់នោះ  គឺជា«មិត្តល្អមិនបោះបង់ចោលគ្នា ក្នុង គ្រាអាសន្ន»។

លោកនាយករដ្ឋមន្ត្រី បានសរសេរថា៖

«ច្បាស់ណាស់ កម្ពុជាគឺនៅកាន់តែជិត ជាមួយមិត្តចិន ជាពិសេសក្នុងកាលៈទេសៈ ដ៏លំបាកនេះ ព្រោះថាមិត្តល្អ មិនបោះបង់ចោលគ្នា ក្នុងគ្រាអាសន្ន។»

ក្នុងរបាយការណ៍ ចេញផ្សាយក្នុងព្រឹកថ្ងៃសុក្រ ដោយអាជ្ញាធរខេត្ត «Hubei» ប្រទេសចិន ដែលជាខេត្តប្រឈមខ្លាំងបំផុត ទល់នឹងការរីករាលដាល នៃមេរោគដ៏ប្រល័យខាងលើ បានឲ្យដឹងថា គ្រាន់តែថ្ងៃព្រហស្បត្តិ៍ម្សិលម៉ិញ មនុស្សស្លាប់ មានចំនួន៦៩នាក់ និងអ្នកឆ្លងមេរោគនេះ មានចំនួន២៤៤៧នាក់។

តួលេខខាងលើ បានធ្វើឲ្យតុល្យភាពសរុប នៃអ្នកស្លាប់ មានចំនួនកើនឡើង ដល់ទៅជាង ៦៣០នាក់ និងអ្នកជំងឺឆ្លងមេរោគ មានចំនួនកើនឡើង ដល់ទៅជាង៣ម៉ឺននាក់។

រីឯតួលេខ នៃអ្នកជំងឺ ដែលត្រូវបានរកឃើញ ថាបានឆ្លងមេរោគ«កូរូណា» ក៏បានកើនឡើង គួរឲ្យកត់សម្គាល់ដែរ នៅក្នុងបណ្ដាប្រទេស អាស៊ីខាងកើត ៖ ជប៉ុន កើនឡើងដល់ ៦១ករណី – សិង្ហបូរី ៣០ករណី – ថៃ ២៥ករណី – ម៉ាឡេស៊ី ១២ករណី និងវៀតណាម កើនឡើងដល់ ១០ករណី៕

សុខសប្បាយជាទេ បងប្អូន ជន រួមជាតិ ថ្ងៃ នេះ ខ្ញុំ ត្រូវ ដឹកនាំ កិច្ច ប្រជុំ ពេញ អង្គ គណៈរដ្ឋមន្រ្តី នៅម៉ោង ៨:៣០ បន្តិច ទៀត នេះ។ ខ្ញុំសូម ជម្រាប បងប្អូន ផង ដែរ អំពី សុខភាព របស់ ខ្ញុំ គឺ នៅ ល្អ រឹងមាំ ដូច ធម្មតា។ សូម អរគុណ បងប្អូន ដែល មាន ការព្រួយ បារម្ភ អំពី សុខភាពខ្ញុំ និង បាន ជូនពរខ្ញុំ ក្នុងពេល បំពេញ បេសកកម្ម ការងារ នៅ កូរ៉េ និង នៅ ប៉េកាំង ប្រទេស ចិន កាលពី ថ្ងៃទី ៣ ដល់ ថ្ងៃទី៥ កុម្ភៈ កន្លង មក នេះ។ ច្បាស់ ណាស់ កម្ពុជា គឺ នៅ កាន់ តែ ជិត ជាមួយ មិត្ត ចិន ជាពិសេស ក្នុង កាលៈទេសៈ ដ៏ លំបាក នេះ ព្រោះថា មិត្តល្អ មិន បោះបង់ ចោលគ្នា ក្នុង គ្រាអាសន្ន។ សូម ជូនពរ បងប្អូន ជនរួមជាតិ និង កូនក្មួយ ជួប តែ សេចក្តី សុខ និង សំណាង ល្អ ទាំងអស់ គ្នា។ …



លំអិតបន្ថែមទៀត

កម្ពុជា

ស្រុតអគារចិន៖ ហ៊ុន សែន បានចែកប្រាក់ជាង​១៥ម៉ឺន​ដុល្លារ ជូន​ក្រុមសង្គ្រោះ

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានអះអាងថា លោកបានយកថវិកាផ្ទាល់របស់លោក ចំនួនជាង១៥ម៉ឺនដុល្លារ​ចែក ជូន​ក្រុមសង្គ្រោះ សរុបចំនួន​១៤៨៧នាក់ ដែលបានធ្វើការរុករក និងជួយសង្គ្រោះជីវិត ក្នុងហេតុការណ៍រលំអគារ ដែលសង់ដោយសហគ្រាសចិន ...
កម្ពុជា

ផៃ ស៊ីផាន ភ្ជាប់សារ​របស់​ស្ថានទូត​អាមេរិក ទៅនឹង​ប្រវត្តិ​«ដកទូត»​ពីកម្ពុជា

នៅមុននេះបន្តិច អ្នកនាំពាក្យរដ្ឋាភិបាលក្រុងភ្នំពេញ លោក ផៃ ស៊ីផាន បានហៅមន្ត្រីស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅរដ្ឋធានីភ្នំពេញ ថាកំពុងធ្វើកិច្ចការ ហួសពីកាតព្វកិច្ចការងារទូត នៅចំខែមេសានេះ ដែលលោកបានភ្ជាប់ ទៅនឹងកាលវេលា​«ដកទូត»​របស់ប្រទេសមហាអំណាច ចេញពីកម្ពុជា​កាលពីឆ្នាំ១៩៧៥។ ...
កម្ពុជា

EU បើក​នីតិវិធីផ្លូវការ​ដក EBA ពីកម្ពុជា ទោះបី ហ៊ុន សែន គម្រាម

សហភាពអ៊ឺរ៉ុប (EU) បានសម្រេចជាផ្លូវការ​នៅថ្ងៃចន្ទទី១១ ខែកុម្ភ ឆ្នាំ២០១៩នេះ បើកនីតិវិធីដើម្បីឈានទៅព្យួរប្រទេសកម្ពុជា ចេញពីកម្មវិធីអនុគ្រោះពន្ធរបស់ខ្លួន ហៅថា «អ្វីៗទាំងអស់លើកលែងតែអាវុធ (Everything but Arms – ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.