កម្ពុជាដំណឹង

កម្ពុជាមានទាហានមួកខៀវម្នាក់ ស្លាប់ ដោយសារ​​ជំងឺ «Covid-19»

លោកឧត្ដមសេនីយទោ ស សាវី ដែលបានបំពេញបេសកកម្ម ក្នុងនាមជាកងកម្លាំង របស់​អង្គការសហប្រជាជាតិ ក្នុងប្រទេសម៉ាលី បានទទួល​មរណភាព ដោយសារ​​ជំងឺ «Covid-19»។ នេះ បើតាមការប្រកាស របស់អង្គការសហប្រជាជាតិ មុន​នឹង​អះអាង​បន្ថែម ដោយមន្ត្រីផ្លូវការ របស់រដ្ឋាភិបាលកម្ពុជា។

ដំណឹងនៃការបាត់បង់លោក ស សាវី បានធ្លាក់មកដល់ នៅព្រឹកថ្ងៃទី៣០ ខែឧសភានេះ ខណៈ​ទាហាន​មួកខៀវ​រូបនេះ បានទទួលមរណភាព តាំងពីព្រឹកម្សិលម៉ិញ។

លោក ឈុំ សុជាតិ អ្នកនាំពាក្យរបស់ក្រសួង ការពារជាតិកម្ពុជា បានអះអាងបន្ថែម អំពីដំណឹងនេះ តែមិនទាន់​និយាយ​ថា សពលោក ស សាវី នឹងត្រូវបញ្ជូនមកកម្ពុជា ឬយ៉ាងណា​នោះទេ។

មន្ត្រីអ្នកនាំពាក្យរូបនេះ ត្រូវបានស្រង់សំដី ដោយសារព័ត៌មាន ក្នុងស្រុកថា៖

«មើលទៅជំងឺ “Covid-19” យើងហាក់ដូចជាពិបាក ​ក្នុងការបញ្ជូន[មកកម្ពុជា] អ៊ីចឹង​យើង​ខិតខំរ​កមធ្យោបាយ​យ៉ាងម៉េច​ ទៅតាមនីតិវិធី បទដ្ឋានអន្តរជាតិ​ស្ដីពីជំងឺ​កូវីដ​ហ្នឹង ​តាមរយៈ​ប្រពៃណី​​របស់យើង​ហ្នឹង​ ដើម្បីឱ្យសមរម្យ ចំពោះអ្នក​ដែល​យើងបាន​បញ្ជូន ទៅ​​ធ្វើពលីកម្ម ដើម្បីជាតិមាតុភូមិ​ ក៏ដូចសកលលោក ក្នុងនាម​​ប្រជាពលរដ្ឋ។»

លោកបន្តថា៖

​«ប៉ុន្តែយើងមិនអាចនិយាយ បានទេថា ​អាចបញ្ជូន ឬមិនបញ្ជូនបានទេ។»

លោក ស សាវី ជាទាហានបម្រើការ នៅ​ក្នុង​កង​អនុ​សេនា​ធំ ​កម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះ​ លេខ ​២៣១។ លោក​បាន​ទៅ​បំពេញ​បេសកម្ ម​នៅ​ក្នុង​ប្រទេស​ម៉ាលី​ ចំនួន​ពីរ​លើក គឺ​នៅ​ឆ្នាំ​២០១៦​ម្តង និង​ឆ្នាំ​២០១៩​ម្តង​ទៀត។

​កម្មវិធី​ប្តូរ​វេណ ​របស់​អង្គការ​សហប្រជាជាតិ បានតម្រូវឲ្យ លោក ស សាវី ត្រូវ​វិល​ត្រលប់ ​មក​កាន់​ប្រទេស​កម្ពុជា​វិញ ក្នុង​អំឡុង​ខែ​មេសា ឬខែ​ឧសភា​នេះ។ ប៉ុន្តែការវិល​ត្រឡប់​នោះ ​ត្រូវ​បាន​ពន្យារ​ពេល ​ដោយ​សារ​តែ​ការ​រាត​ត្បាត​ នៃ​ជំងឺ​ដ៏ចង្រៃ ទាំងនៅក្នុង​ប្រទេស​ម៉ាលី និងនៅក្នុងពិភពលោក។

តួលេខផ្លូវការ ដែលទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ បានចូលទៅពិគ្រោះ ឲ្យដឹងថា ​ករណីឆ្លង​សរុប ដោយសារ​​ជំងឺ «Covid-19» នៅ​ក្នុង​ប្រទេស​ម៉ាលី មានចំនួន ១២២៦នាក់ ក្នុង​នោះ​អ្នក​ជំងឺ​ស្លាប់ មានចំនួន៧៣នាក់។ មន្ត្រី​អង្គការ​សហប្រជាជាតិ​​ ចំនួន៩០​នាក់ ក៏ត្រូវបាន​រកឃើញ ឆ្លងជំងឺនេះដែរ ក្នុងនោះមាន​ទាហានខ្មែរ ​ចំនួន​០៧​នាក់ (ម្នាក់ស្លាប់ ពីរនាក់បាន​ជាសះស្បើយ និង៤នាក់ទៀត កំពុងត្រូវបានធ្វើតេស្ដិ៍ សារជាថ្មី)៕



លំអិតបន្ថែមទៀត

ដំណឹង

អ្នកជំនាញ​ស្នើ អ.ស.ប ឲ្យស៊ើប​ពីឃាតកម្ម​លើអ្នកកាសែត Khashoggi

តើឃាតករសម្លាប់លោក «Jamal Khashoggi» ដែលជាអ្នកសារព័ត៌មានដ៏ល្បី របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត នឹងត្រូវផ្ដន្ទាទោស នៅថ្ងៃណាមួយក្នុងពេលខាងមុខឬទេ? បើតាមអ្នកជំនាញអង្គការសហប្រជាជាតិ (អ.ស.ប) ជំនាញខាងសិទ្ធិមនុស្ស បានអះអាងថា មានភស្ដុតាងគ្រប់គ្រាន់ ដើម្បីអនុញ្ញាតឲ្យស្ថាប័នពិភពលោកមួយនេះ ...
លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅក្នុងវិមានប្រធានាធិបតី។ (រូបថតផ្លូវការរបស់វិមានប្រធានាធិបតី)
ដំណឹង

២០២១៖ ម៉ាក្រុង ជូនពរឆ្នាំថ្មីជុំវិញ«Covid-19 វ៉ាក់សាំង Brexit…»

លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង បានប្រើប្រាស់ឱកាស នៃប្រពៃណីជូនពរឆ្នាំថ្មី នៅយប់​ថ្ងៃទី៣១ ខែឆ្នូ ឆ្នាំ២០២០ ដើម្បីលើកឡើង អំពីជំងឺរាតត្បាត ...
កម្ពុជា

ហ៊ុន សែន ព្រមាន​ចាប់ខ្លួន​ អំ សំអាត មន្ត្រី​ការពារ​សិទ្ធិមនុស្ស​

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលអង្គុយក្នុងតំណែង តាំងពីជាង៣៥ឆ្នាំ របស់ប្រទេសកម្ពុជា បានព្រមានចាប់ខ្លួនលោក អំ សំអាត មន្ត្រីជាន់ខ្ពស់មួយរូប របស់អង្គការ លីកាដូ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.