ដំណឹងបារាំង

បារាំង៖ នាយករដ្ឋមន្ត្រីថ្មី បានផ្ដល់​បទសម្ភាស​ដំបូង និយាយ​ពីអ្វីខ្លះ?

បន្ទាប់ពីបានចូលកាន់តំណែង បានប៉ុន្មានម៉ោង លោកនាយករដ្ឋមន្ត្រី ហ្សង់ កាស្តិក (Jean Castex) បានផ្ដល់​បទសម្ភាស​ដំបូង តាមកញ្ចក់ទូរទស្សន៍ «TF1» កាលពីមុន​នេះ​បន្តិច។ តើនាយករដ្ឋមន្ត្រីថ្មីថ្មោង របស់ប្រទេសបារាំង និយាយ​ពីអ្វីខ្លះ នៅក្នុងកិច្ច​សន្ទនា​នោះ?

បើកឲ្យមានការពិគ្រោះយោបល់ ជាទូទៅ

លោក កាស្តិក បានថ្លែងថា កិច្ចការរបស់លោក នៅចំពោះមុខ ក្នុងតំណែង​ជាប្រមុខ​រដ្ឋាភិបាល គឺ«ផែនការ​ឲ្យប្រទេស ងើបដើរឡើងវិញ» បន្ទាប់រងការបំបាក់ ដោយវិបត្តិ «Covid-19»។ លោកបានរៀបរាប់ ពីវិធីសាស្ត្រ ដែលលោកត្រៀមយកមកប្រើ ដូច្នេះថា៖

«ខ្ញុំចង់បើកឲ្យមាន នូវការពិគ្រោះយោបល់ កិច្ចពិភាក្សា ជាមួយដៃគូសង្គម​ទាំងឡាយ ដើម្បីនាំ​ពួកគេ ឲ្យចូលក្នុង​ការស្វែង​រក​ដំណោះស្រាយ និងធ្វើកិច្ចការ​ទាំងអស់គ្នា ក្នុង​”កញ្ចប់​ដំណោះស្រាយ​​សង្គមថ្មី”​មួយ។»

បរិស្ថានកិច្ច មិនមែនជាជម្រើស

នៅចំពោះការខកចិត្ត របស់អ្នកនិយមបរិស្ថាន (ឆ្វេងនិយម) លោក ហ្សង់ កាស្តិក បាន​ធ្វើការ​ធានា​អះអាងថា វិស័យមួយនេះ មិនមែនជាជម្រើស ដែលគេអាចរើស ឬមិនរើស​យក នោះឡើយ។ លោកថា៖

«វិស័យនេះ ជាបេះដូងនៃអាទិភាពជាច្រើន ដែលលោកប្រធានាធិបតី បានចាត់​ឲ្យខ្ញុំ​ទទួល​បន្ទុក ក្នុងការស្វែងរកដំណោះស្រាយ។»

សុន្ទរកថាពីគោលនយោបាយ នឹងធ្វើនៅសប្ដាហ៍ក្រោយ

បន្ទាប់ពី បានផ្ដល់​បទសម្ភាស​ដំបូង តាមកញ្ចក់ទូរទស្សន៍ ក្នុងយប់ថ្ងៃនេះ ប្រមុខ​រដ្ឋាភិបាល អាយុ៥៥ឆ្នាំ បានបញ្ជាក់ថា លោកចង់ធ្វើកិច្ចការរបស់លោក ឲ្យបាន​លឿន ​តាមតែអាចធ្វើបាន ជាពិសេសលោក នឹងធ្វើសុន្ទរកថា ទៅកាន់ប្រជាជាតិ ពីគោល​នយោបាយនៃរដ្ឋាភិបាលលោក នៅពាក់កណ្ដាល​សប្ដាហ៍ក្រោយ។

លោកបញ្ជាក់ទៀតថា លោកនឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីឲ្យគណៈរដ្ឋមន្ត្រីមួយថ្មី ចេញជា​រូបរាង យូរបំផុត​នៅ​ថ្ងៃចន្ទ ដើមសប្ដាហ៍នេះ។

«អ្នកនិយមឌឺហ្គោល ដែលនិយមសង្គមកិច្ច»

ឆ្លើយនឹងសំណួរ​ដែលចង់ដឹងពី បុគ្គលិកលក្ខណៈ និងគោលជំហរ​របស់លោក នាយករដ្ឋមន្ត្រី​​ថ្មីថ្មោង បានប្រកាសខ្លួន ជា«អ្នកនិយមឌឺហ្គោល ដែលនិយមសង្គមកិច្ច (Gaulliste social)​ ដោយមិនបាន​លាក់បាំង​សោះឡើយ អំពីនិន្នាការនិយមស្ដាំ របស់លោក។ លោក កាស្តិក បញ្ជាក់ថា៖

«ជាជំហរនយោបាយ គឺខ្ញុំមាននិន្នាការស្ដាំ ហើយខ្ញុំទទួលស្គាល់ ពីនិន្នាការនេះទាំងស្រុង។»

លោកបានបន្ថែម អំពីគុណតម្លៃរបស់លោក រួមមាន៖

«ការទទួលខុសត្រូវ ព្រោះគេមិនត្រូវទន្ទឹង ឲ្យរដ្ឋធ្វើអ្វីៗគ្រប់យ៉ាង សម្រាប់ខ្លួននោះទេ – ការមិនពាក់ព័ន្ធ​នឹងសាសនា ព្រោះខ្ញុំមិនអាចទទួលយកបានទេ នូវការដាក់ខ្លួន ពីលើ​ច្បាប់ ដូចជានិន្នាការសហគមនិយម ផ្ដាច់ខ្លួនមួយចំនួន  និងចុងក្រោយ គឺសិទ្ធិអំណាច ដែលជាឆ្មាំថែរក្សា ចំពោះសេរីភាពជាមូលដ្ឋាន របស់សាធារណរដ្ឋបារាំង៕»



លំអិតបន្ថែមទៀត

ដំណឹង

បារាំង៖ យុទ្ធនាការចាក់​វ៉ាក់សាំងបង្ការកូវីដ នឹងចាប់ផ្ដើម​ពីថ្ងៃអាទិត្យ ២៧ធ្នូ

ក្នុងប្រទេសបារាំង យុទ្ធនាការដំបូង នៃការចាក់ថ្នាំវ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ (Covid-19) នឹងចាប់ផ្ដើម​ពីថ្ងៃអាទិត្យ ទី២៧ ខែធ្នូខាងមុខតទៅ។ នេះ បើតាមការប្រកាសឡើង របស់លោក «Olivier Véran» ...
ដំណឹង

ប្រធានាធិបតី​ចិន​នៅ​ប៉ារីស៖ ចិននឹងទិញ «AirBus» ៣០០គ្រឿង

សហគ្រាសរដ្ឋរបស់ប្រទេសចិន នឹងទិញយន្ដហោះអ៊ែរប៊ូស «Airbus» ៣០០គ្រឿង ពីប្រទេសបារាំង ក្នុងនោះយន្ដហោះប្រភេទមធ្យម «A320» ចំនួន២៩០គ្រឿង និងយន្ដហោះប្រភេទធំ «A350» ចំនួន១០គ្រឿង។ នេះ បើតាមការប្រកាសឲ្យដឹង ...
ដំណឹង

ដំណឹង​ឬ​វីដេអូ​គ្មាន​ប្រភព​ស្ដីពី​​បារាំង​ ត្រូវ​​យក​ទៅ​បំពុល​ព័ត៌មាន​នៅ​កម្ពុជា

ដំណឹង​ឬ​វីដេអូ​គ្មាន​ប្រភព​ស្ដីពី​​បារាំង ៖​ បាតុកម្មរបស់ក្រុមអាវកាក់លឿង នៅក្នុងប្រទេសបារាំង ដែលមានរយៈពេលច្រើនសប្ដាហ៍មកនេះ មិនមែនជារឿងថ្មីទេ។ ក្នុងប្រវត្តិប្រទេសបារាំង បាតុកម្មរបៀបនេះច្រើនណាស់ តែងត្រូវបានរៀបចំធ្វើឡើង ជាពិសេសដើម្បីប្រឆាំង នឹងកំណែទម្រង់ណាមួយ របស់រដ្ឋាភិបាល ដែលអាចប៉ះពាល់ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.