ដំណឹងបារាំង

បារាំងហៅ«ឯកអគ្គរដ្ឋទូតខ្លួន»​ពីអ៊ីតាលី បន្ទាប់​ពីរង​ការវាយប្រហារ​ផ្ទួនៗ

ក្រសួងការបរទេសបារាំង បានប្រកាសនៅថ្ងៃព្រហស្បត្តិ៍នេះ ថាបានហៅ«ឯកអគ្គរដ្ឋទូតខ្លួន» ពីប្រទេសអ៊ីតាលីមកវិញ បន្ទាប់ពីមេដឹកនាំអ៊ីតាលីច្រើននាក់ បានធ្វើការវាយប្រហារ​តាមពាក្យសំដី ប្រឆាំងប្រទេសបារាំង ម្ដងហើយម្ដងទៀត។

អ្នកនាំពាក្យក្រសួងការបរទេសបារាំង អ្នកស្រី «Agnès von der Mühll» បានថ្លែងឡើង ក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖

«រឿងបែបនេះ មិនធ្លាប់មានពីមុនមកទេ រាប់ចាប់តាំងពីសង្គ្រាមលោកបានបញ្ចប់ (…) ការជ្រៀតជ្រែកចុងក្រោយបង្អស់នេះ បង្កើតនូវការបង្ករឿងបន្ថែមទៀត និងមិនអាចទទួលយកបាន។» 

សេចក្ដីប្រកាសព័ត៌មាន បានបន្តថា៖

«តាំងពីច្រើនខែមកហើយ ប្រទេសបារាំងបានក្លាយជាផ្ទាំងស៊ីប នៃការចោទប្រកាន់ ម្ដងហើយម្ដងទៀត ដែលមានលក្ខណៈ​ជាការវាយប្រហារ ដែលគ្មានមូលដ្ឋានគ្រឹះ ជាការប្រកាសសំដី ​ដែលបង្កជម្លោះ។»

ការហៅ«ឯកអគ្គរដ្ឋទូតខ្លួន»ត្រឡប់មកវិញនេះ ធ្វើឡើងក្នុងលក្ខណៈ​ជា«ការពិគ្រោះ» ដែលបង្ហាញពីការតវ៉ា របស់ប្រទេសបារាំង តាមបែបការទូត​ក្នុងជំហានដំបូង។

រឿងរ៉ាវបានផ្ទុះឡើងខ្លាំង បន្ទាប់ពីមានជំនួបមួយ កាលពីថ្ងៃអង្គារ ក្នុងទឹកដីបារាំង រវាងក្រុមអាវកាក់លឿងបារាំង និងលោក «Luigi Di Maio» អនុប្រធានក្រុមប្រឹក្សាជាតិអ៊ីតាលី (ស្មើនឹងឧបនាយករដ្ឋមន្ត្រី) ដែលជាប្រធានគណបក្សចលនាផ្កាយប្រាំ (មាននិន្នាការស្ដាំនិយមជ្រុល ឬប្រឆាំងប្រព័ន្ធគ្រប់គ្រងសព្វថ្ងៃ)។ បន្ទាប់ពីជំនួបនោះ លោក «Luigi Di Maio» បានថ្លែងឡើងថា៖

«ជំនោរនៃការផ្លាស់ប្ដូរ បានបក់រំលងជួរភ្នំ “Alpes”។ ខ្ញុំនិយាយម្ដងទៀត ជំនោរនៃការផ្លាស់ប្ដូរ បានបករំលងជួរភ្នំ “Alpes”។» (Editor’s Note៖ ជួរភ្នំ “Alpes” ស្ថិតនៅភាគខាងត្បូងបារាំង ក្បែរព្រំដែនជាមួយប្រទេសអ៊ីតាលី)

កាលពីប៉ុន្មានសប្ដាហ៍មុន មេដឹកនាំអ៊ីតាលីបានប្រើសង្គ្រាមប៉ាកកា ដើម្បីវាយប្រហារប្រទេសបារាំង តាមរយៈរូបិយប័ណ្ណបារាំង «ប្រាក់ ហ្វ្រង់» ពីមុន ដោយលើកឡើងពី «ពន្ធអាកអាណានិគម» នៅពេលដែលបារាំង ធ្វើអាណានិគមទៅលើប្រទេសជាច្រើន នៅក្នុងទ្វីបអាហ្វ្រិក។ ក្រុមមេដឹកនាំអ៊ីតាលី បានចោទបារាំងថា បានធ្វើឲ្យប្រទេសទាំងនោះ នៅក្នុងអាហ្វ្រិក ធ្លាក់ក្នុងសភាព​ក្រតោកយ៉ាក ដែលបង្កឲ្យមានការធ្វើចំណាកស្រុក ដ៏សម្បើមអស្ចារ្យ នៅក្នុងពេលបច្ចុប្បន្ន។

មន្ត្រីរដ្ឋាភិបាលអ៊ីតាលី ដែលរិះគន់បារាំងខ្លាំងជាងគេបំផុត គឺលោក ម៉ាតេអូ សាលវីនី (Matteo Salvini) រដ្ឋមន្ត្រីមហាផ្ទៃ ដែលបានវាយតម្លៃថា ផលប្រយោជន៍ថាមពល នៃរដ្ឋាភិបាលបារាំង កំពុងប្រកាសសង្គ្រាមដោយចំហរ ទល់នឹងផលប្រយោជន៍ថាមពល នៃប្រទេសរបស់លោក។

លោក ម៉ាតេអូ សាលវីនី ដែលគេស្គាល់ថា ជាបុរសខ្លាំងនៅក្នុងរដ្ឋាភិបាលអ៊ីតាលី បានថ្លែងក្នុងពេលកន្លងមក ពីក្ដីសង្ឃឹមរបស់លោក ដែលថាប្រជាជនបារាំង នឹងត្រូវបានរំដោះ ចេញពី«ប្រធានាធិបតីដ៏អាក្រក់»របស់ពួកគេ។

អ្នកស្រីអ្នកនាំពាក្យក្រសួងការបរទេសបារាំង បានបញ្ជាក់ទៀតថា៖

«ការមិនចុះសម្រុងគ្នា [រវាងនយោបាយដឹកនាំ នៃប្រទេសទាំងពីរ] ជារឿងមួយ។ តែប្រើប្រាស់ទំនាក់ទំនង [រវាងប្រទេសទាំងពីរ] ជាឧបករណ៍ដើម្បីទាញសន្លឹកឆ្នោត គឺជារឿងមួយទៀត។»

អ្នកស្រីបន្តថា៖

«យុទ្ធនាការបោះឆ្នោត ជ្រើសតាំងសមាជិកសភាអ៊ឺរ៉ុប [ក្នុងពេលខាងមុខ] នឹងមិនមានភាពត្រឹមត្រូវ ដោយសារកង្វះការគោរព ទៅដល់ប្រជាជាតិផងទាំងឡាយ និងទៅដល់លទ្ធិប្រជាធិបតេយ្យ នៃការបោះឆ្នោតនេះឡើយ»៕



លំអិតបន្ថែមទៀត

កម្ពុជា

CNRP អ៊ឺរ៉ុប ធ្វើបាតុកម្មព្រឹកនេះឲ្យបារាំង​បន្ថែមទណ្ឌកម្ម​លើរបប ហ៊ុន សែន

ដូចបានគ្រោងទុក ពលរដ្ឋខ្មែរ​ឬពលរដ្ឋមានដើមកំណើតខ្មែរ ច្រើនរយនាក់  ដែលជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ក្នុងទ្វីបអ៊ឺរ៉ុប ( CNRP អ៊ឺរ៉ុប ) នឹងធ្វើបាតុកម្មក្នុងថ្ងៃសុក្រនេះ នៅខាងមុខក្រសួងការបរទេសបារាំង ដើម្បីទាមទារឲ្យរដ្ឋាភិបាលបារាំងចាត់វិធានការ ឲ្យបានខ្លាំងបន្ថែមទៀត ...
ដំណឹង

បាតុកម្ម​អាវ​កាក់​លឿង – ចាប់ខ្លួន​២៧៨នាក់

មនុស្សប្រមាណជា ២៧៨នាក់ ត្រូវបានចាប់ខ្លួន បើរាប់មកទល់នឹងម៉ោង ៩ព្រឹកថ្ងៃសៅរ៍នេះ ពោលគឺនៅមុនបាតុកម្ម ដ៏សម្បើមមួយ ដែលត្រូវប្រព្រឹត្តិទៅ នៅរដ្ឋធានីប៉ារីស រៀបចំឡើង ដោយបណ្ដាជន ដែលពាក់អាវកាក់ពណ៌លឿង។ នេះបើតាមតួលេខផ្សាយឲ្យដឹង ...
ដំណឹង

ត្រាំ ព្រមានថា «ការគម្រាម»​របស់​​អៀរ៉ង នឹង​ត្រឡប់​មករក​អៀរ៉ង់​ខ្លួនឯង​វិញ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបញ្ចេញសារព្រមានប្រទេសអៀរ៉ង់ថា «ការគម្រាម»ទាំងឡាយ ដែលប្រទេសនេះកំពុងធ្វើ នឹងវិលត្រឡប់ មករកប្រទេសអៀរ៉ង់ខ្លួនឯងវិញ យ៉ាងអាណោចអាធ័ម មិនដែលធ្លាប់មាន ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.