ដំណឹងបារាំង

អតីត​ប្រធានាធិបតី​បារាំង នឹងត្រូវ​កាត់ទោស ពីបទ​«ពុករលួយ»

តុលាការកំពូលបារាំង បានបញ្ជាក់នៅមុននេះបន្តិច ថាសំនុំរឿងដែលសង្ស័យអតីតប្រធានាធិបតី លោក នីកូឡា សារកូហ្សី ( Nicolas Sarkozy ) ថាបានពាក់ព័ន្ធក្នុងអំពើ«ពុករលួយ» នឹងត្រូវបញ្ជូនឡើងទៅជំនុំជម្រះ ក្នុងតុលាការព្រហ្មទណ្ឌ។

លោក នីកូឡា សារកូហ្សី តាមរយៈមេធាវីរបស់លោក បានប្ដឹងជំទាស់ជាបន្តរបន្ទាប់ រហូតដល់តុលាការកំពូល ក្នុងគោលបំណងបញ្ចៀស ការជំនុំជម្រះ ពីបទ«ពុករលួយ» និង«ប្រើអំណាចដើម្បីជះឥទ្ធិពល» នៅក្នុងសំនុំរឿង ដ៏ចម្រូងចម្រាសមួយ ដែលអតីតប្រធានាធិបតីបារាំងរូបនេះ ត្រូវបានរកឃើញ ថាធ្លាប់មានជាមួយលោក «Gilbert Azibert» ​អតីត​ចៅក្រម​មួយរូប នៃតុលាការកំពូលបារាំង។

ប៉ុន្តែ ស្ថាប័នយុត្តិធម៌ខ្ពស់ជាងគេ របស់ប្រទេសបារាំង បានសម្រេចបដិសេធការជំទាស់នោះ នៅថ្ងៃពុធទី១៩ ខែមិថុនានេះ។

បើតាមសារព័ត៌មានបារាំង ដែលស្រង់យកសេចក្ដីសម្រេច របស់តុលាការកំពូលមកផ្សាយ ក្នុងទំព័ររបស់ខ្លួន បានឲ្យដឹងថា សវនាការជំនុំជម្រះអតីតប្រធានាធិបតីបារាំង នឹងត្រូវប្រព្រឹត្តិទៅ ក្នុងប៉ុន្មានខែខាងមុខ ក្នុងតុលាការព្រហ្មទណ្ឌ នៃរដ្ឋធានីប៉ារីស។

នេះ ជាលើកទីមួយហើយ ដែលអតីតប្រធានាធិបតីបារាំង ត្រូវបានកាត់ទោស ពីបទ«ពុករលួយ»៕



លំអិតបន្ថែមទៀត

ដំណឹង

ខណៈនេះ អគ្គិភ័យកំពុង​កម្ទេច​ព្រះវិហារ Notre Dame de Paris

អគ្គិភ័យដ៏សន្ធោសន្ធៅ កំពុងឆេះកម្ទេចព្រះវិហារដ៏ល្បី «Notre Dame» នៃរដ្ឋធានីប៉ារីស ខណៈក្រុមអ្នកលត់អគ្គិភ័យ កំពុងព្យាយាមគ្រប់គ្រងស្ថានការណ៍។
កីឡា និងបច្ចេកវិទ្យា

អតីតប្រធាន UEFA ត្រូវបានដោះលែង ក្រោយពីឃុំខ្លួនអស់ច្រើនម៉ោង

អតីតប្រធានសហភាពបាល់ទាត់អ៊ឺរ៉ុប «UEFA» លោក មីឆែល ផ្លាទីនី (Michel Platini) បានចាកចេញ ពីការិយាល័យនគរបាលយុត្តិធម៌ កាលពីរំលងអាធ្រាតយប់ម៉ិញ បន្ទាប់ពីត្រូវអាជ្ញាធរបារាំង ឃាត់ខ្លួនទុកអស់ជាច្រើនម៉ោង ដើម្បីស៊ើបអង្កេតពាក់ព័ន្ធ ...
កម្ពុជា

រដ្ឋមន្ត្រីព័ត៌មាន​លត់​មន្ត្រី«ចង់ធ្វើធំ» ដែល​មិនមក​ធ្វើការ​ទាន់ពេល

ចុះមន្ត្រី«ចង់ធ្វើធំ»ទាំងនោះ ទៅណាអស់ ទើបរដ្ឋមន្ត្រីមួយទាំងមូល មិនអាចចូលការិយាល័យ ដើម្បីធ្វើការងារបាន? នេះជាអ្វី ដែលទើបនឹងកើតឡើង ក្នុងព្រឹកថ្ងៃសុក្រ ទី០៦ ខែមិនានេះ ក្នុងក្រសួង(ឃ្លាំមើល)ព័ត៌មានកម្ពុជា ដែលមានមន្ត្រីថ្នាក់អន្ទ្រើសៗ រហូតដល់ជាង១៥0នាក់ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.