ដំណឹងបារាំង

«គ្រោះអគ្គិភ័យ»​នៅប៉ារីស​សម្លាប់មនុស្ស​១០នាក់ – សង្ស័យ​មានអ្នកដុត

មនុស្ស១០នាក់ បានស្លាប់ និងជាង៣០នាក់ផ្សេងទៀត បានរងរបួស នៅក្នុង«គ្រោះអគ្គិភ័យ»ដ៏ខ្លាំងមួយ កាលពីវេលាទៀបភ្លឺព្រឹកម៉ិញ ដែលបានឆេះកម្ទេចមួយផ្នែក នៃអាគារលំនៅដ្ឋានមួយ ក្នុងសង្កាត់ទី១៦ នៃរដ្ឋធានីប៉ារីស ប្រទេសបារាំង។ នេះ បើតាមតុល្យភាពបណ្ដោះអាសន្ន ដែលផ្ដល់ដោយក្រុមអ្នកជួយសង្គ្រោះ។

ការស៊ើបអង្កេត ក្នុងជំហ៊ានដំបូងបានឲ្យដឹងថា «គ្រោះអគ្គិភ័យ»ខាងលើ​ទំនងជាមានមនុស្សដុត។

បន្ទាប់ពីអគ្គិភ័យត្រូវបានរំលត់ លោក «Rémy Heitz» រដ្ឋអាជ្ញានៃសាធារណរដ្ឋ ប្រចាំរដ្ឋធានីប៉ារីស បានអះអាងថា​ អ្នករស់នៅក្នុងអគារនោះម្នាក់ ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅឃុំ។ លោកថា៖

«មនុស្សម្នាក់ត្រូវបានឃាត់ខ្លួន។ ជននោះជាស្រី ហើយកំពុងបញ្ជូនទៅឃុំខ្លួន។»

ការិយាល័យអយ្យការនៃរដ្ឋធានី ប៉ារីស បានប្រកាសដែរថា ការស៊ើបអង្កេតមួយ ត្រូវបានបើកធ្វើ ពីបទ«បំផ្លិចបំផ្លាញដោយចេតនា តាមរយៈអគ្គិភ័យ ដែលបង្កឲ្យមានមនុស្សស្លាប់»។

ក្រុមអ្នកលត់អគ្គិភ័យ បានឲ្យដឹងថា អណ្តាតភ្លើងចាប់ផ្ដើមឆាបឆេះ នៅវេលាម៉ោង​១រលង​អាធ្រាត នៅខណៈពេលដែលមនុស្សម្នា កំពុងលង់លក់ក្នុងដំណេក។ ប៉ុន្តែបណ្ដាជននៅក្នុងអគារមួយចំនួន បានភ្ញាក់ឡើង ហើយបានរត់ឡើង ទៅលើដំបូងរបស់អគារ ដើម្បីគេចចេញពីភ្លើង ខណៈមួយចំនួនទៀត នៅជាប់ក្នុងអគារ និងស្រែករកការជួយសង្គ្រោះ តាមបង្អួច។

បើតាមក្រុមអ្នកជួយសង្គ្រោះដដែល បានអះអាងថា មនុស្សជាង៥០នាក់ ត្រូវបានជម្លៀសចេញអគារ ហើយពួកគេបានប្រើពេល ដល់ទៅច្រើនជាង ៥ម៉ោង ដើម្បីធ្វើឲ្យអណ្ដាតភ្លើងរលត់​អស់ទាំងស្រុង។ ពីក្នុងចំណោម​អ្នករងរបួស​​ទាំងអស់ មានអ្នកលត់អគ្គិភ័យចំនួន៦នាកផង។

ភ្លាមៗក្រោយពេលកើតហេតុ អ្នកស្រី «Anne Hidalgo» អភិបាលរដ្ឋធានី ប៉ារីស បានថ្លែងឡើងថា រដ្ឋធានីប៉ារីសកំពុងកាន់ទុក្ខ ដោយសារតុល្យភាព ចេញពី«គ្រោះអគ្គិភ័យ មានសភាពគួរឲ្យតក់ស្លុត»៕



លំអិតបន្ថែមទៀត

ដំណឹង

គ្រីស្ដូហ្វ៍ ម្ចាស់សម្លេង​បទ​​«អាលីន» បានទទួល​មរណភាព

អ្នកចម្រៀងបារាំង គ្រីស្ដូហ្វ៍ (Christophe) ដែលល្បីឈ្មោះពេញពិភពលោក តាមរយៈ​បទ​«អាលីន» បានទទួលមរណភាពហើយ កាលពីយប់ថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០ ក្នុងជន្មាយុ ៧៤ឆ្នាំ។ នេះ ...
ដំណឹង

មុននេះ ការផ្ទុះដ៏ខ្លាំងមួយ បាន​កើតឡើង កណ្ដាល​ប៉ារីស

ក្នុងព្រឹកថ្ងៃសៅរ៍នេះ ការផ្ទុះដ៏ខ្លាំងមួយ បានលាន់ឮឡើង ចេញពីហាងធ្វើនំប៉័ងមួយកន្លែង កណ្ដាលរដ្ឋធានីប៉ារីស នៃប្រទេសបារាំង។ ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ប្រមាណជា ៩ នៅក្នុងសង្កាត់លេខ៩ បានកំទេចកញ្ចក់ បង្អួច ...
ដំណឹង

បាតុកម្ម«អាវកាក់លឿង»​ទី១៨៖ ធនាគារ តូប​​និង​ហាង​ជាច្រើន​​រងអគ្គិភ័យ

ចលនាទី១៨ នៃបាតុកម្មក្រុម«អាវកាក់លឿង»បារាំង បានយករដ្ឋធានីប៉ារីសធ្វើជាទិសដៅ ក្នុងថ្ងៃសៅរ៍ទី១៦ ខែមិនា ឆ្នាំ២០១៩នេះ ដើម្បីសំដែងកំហឹងរបស់បាតុករ ប្រឆាំងនឹងនយោបាយដឹកនាំដោយរដ្ឋាភិបាល របស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.