ដំណឹងសេដ្ឋកិច្ច

អ៊ឺរ៉ុបលប់ចោល​ការអនុគ្រោះពន្ធ​លើ ផលិតផលអង្ករ ពីកម្ពុជា​និង​ភូមា

ពីរាជធានី ព្រុយហ្សែល (ប្រទេសប៊ែលហ្សិក) សហភាពអ៊ឺរ៉ុបបានប្រកាស ក្នុងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ យកពន្ធអាករ​ឡើងវិញ​ទៅលើ ផលិតផលអង្ករ ដែលត្រូវបាននាំចូល ពីប្រទេសកម្ពុជា និងពីប្រទេសភូមា។ ការកំណត់ ឲ្យ​ផលិតផលអង្ករ ពីប្រទេសទាំងពីរ ត្រូវបង់ពន្ធ នឹងត្រូវអនុវត្តន៍ ចាប់ពីថ្ងៃសុក្រទី១៨ ខែមករា ឆ្នាំ២០១៩នេះតទៅ។

សម្រាប់គណៈកម្មការ នៃសហភាពអ៊ឺរ៉ុប បានពន្យល់ ពីការសម្រេចចិត្តរបស់ខ្លួនថា ការកំណត់ខាងលើ ធ្វើឡើងបន្ទាប់ពីមានការកើនឡើងខ្លាំង នៃការនាំចូលអង្ករ ប្រភេទ «Indica» ពីប្រទេសកម្ពុជា និងភូមា នៅក្នុងលំហរទីផ្សារអ៊ឺរ៉ុប សម្រាប់រយៈពេល៥ឆ្នាំចុងក្រោយ ហើយថា ការកើនឡើងនេះ បានធ្វើឲ្យខូច ដល់ផលប្រយោជន៍សេដ្ឋកិច្ច សម្រាប់កសិករ (ក៏ដូចជាផលិតករអង្ករ) នៅក្នុងបណ្ដាប្រទេស ជាសមាជិកសហភាព។

គណ‍កម្មាការអ៊ឺរ៉ុប បានពន្យល់ទៀតថា អង្ករដែលនាំចូល ពីទ្វីបអាស៊ី មានតម្លៃថោកយ៉ាងច្រើន ជាងអង្ករដែលផលិត នៅក្នុងទីផ្សារអ៊ឺរ៉ុបខ្លួនឯង ដែលធ្វើអាត្រាតួលេខ នៃផលិតផលអង្ករ ក្នុងបណ្ដាប្រទេសជាសមាជិក សម្រាប់រយៈពេល៥ឆ្នាំដូចគ្នា បានធ្លាក់ចុះ ពី៦១% មកនៅត្រឹមតែ ២៩%។

បើតាមឯកសារ ដែលទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ ទទួលបាន បានបង្ហាញថា ការកំណត់ពន្ធអាករ ទៅលើផលិតផលអង្ករនេះ មានរយៈពេល៣ឆ្នាំ ក្នុងកម្រិត ១៧៥អ៊ឺរ៉ូ ក្នុង១តោន សម្រាប់ឆ្នាំដំបូង – ១៥០អ៊ឺរ៉ូ ក្នុង១តោន សម្រាប់ឆ្នាំបន្ទាប់ និង១២៥អ៊ឺរ៉ូ សម្រាប់ឆ្នាំទី៣។

កាលពីខែកុម្ភៈ ឆ្នាំកន្លងទៅ ប្រទេសអ៊ីតាលីបានស្នើ ឲ្យមានចំណាត់ការ ដើម្បីមានការការពារ ទៅលើផលិតផលអង្កេរ ក្នុងសហភាពអ៊ឺរ៉ុប។ ហើយសំណើរនេះ ត្រូវបានគាំទ្រដោយប្រទេសផ្សេងទៀត ដូចជាប្រទេសអេស្ប៉ាញ បារាំង ព័រទុយហ្គាល់ ក្រិច ហុងគ្រី រូម៉ានី និងប្រទេសប៊ុយហ្គារីជាដើម។

ក្នុងឆ្នាំ ២០១៦កន្លងទៅ ប្រទេសកម្ពុជាបាននាំចេញ​នូវ ផលិតផលអង្ករ ចូលមកក្នុងទីផ្សារសហភាអ៊ឺរ៉ុប ប្រមាណជា ៣៤៥ពាន់តោន ទល់នឹងបរិមាណ តែ៨ពាន់តោន ក្នុងឆ្នាំ២០០៩។

គួរបញ្ជាក់ដែរថា ការអនុគ្រោះពន្ធទៅលើ ផលិតផលអង្ករ ជាផ្នែកមួយ នៃកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធ របស់សហភាពអ៊ឺរ៉ុប ហៅកាត់ថា «EBA» ដែលសហភាពអ៊ឺរ៉ុប បានផ្ដល់ទៅឲ្យប្រទេសកម្ពុជា និងភូមា ដើម្បីអាចនាំចេញផលិតផលគ្រប់យ៉ាង លើកលែងតែអាវុធ ចូលមកក្នុងលំហរទីផ្សារ នៃសហភាពអ៊ឺរ៉ុប ដែលមានសមាជិក២៨ប្រទេស (រាប់ទាំងចក្រភពអង់គ្លេស ព្រោះប្រទេសនេះ នៅជាសមាជិកសហភាពនៅឡើយ)។

ប៉ុន្តែការរកឃើញ ពីភាពមិនអើពើ នៃរបបដឹកនាំរបស់លោក ហ៊ុន សែន ក្នុងការងាកត្រឡប់ មករកការដឹកនាំ បែបប្រជាធិបតេយ្យសេរី ពហុបក្ស និងការគោរពសិទ្ធិមនុស្ស ឲ្យបានត្រឹមត្រូវវិញនោះ បានតម្រូវឲ្យសហភាពអ៊ឺរ៉ុប បើកនីតិវិធី ដែលមានរយៈពេល៦ខែ និងបន្ថែម៦ខែទៀត ដើម្បីដកប្រព័ន្ធ​អនុគ្រោះពន្ធ​ខាងលើ ចេញពីប្រទេស​កម្ពុជា។ នីតិវិធីនេះ ត្រូវបានសហភាពអ៊ឺរ៉ុប ជូនដំណឹងទៅប្រទេសកម្ពុជា កាលពីខែតុលា ឆ្នាំ២០១៨កន្លងទៅ៕



លំអិតបន្ថែមទៀត

របាយការណ៍

«ក្លាយ​ជាទាសករ ព្រោះ​ប្រាក់​បំណុល»

បើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងថ្លែងមិនដាច់ពីមាត់ ពីភាពប្រសើរឡើង នៃជីវភាពប្រជាជន នៅក្នុងប្រទេសកម្ពុជានោះ តែបណ្ដាជនខ្មែរជាច្រើន កំពុងស្ថិតក្នុងសភាពជំពាក់បំណុលវ័ណ្ឌក រហូតត្រូវបង្ខំចិត្ត បោះបង់ចោលស្រូវស្រែចំការ ហើយមកធ្វើការជាកម្មករ ដើម្បីដោះបំណុល ...
រូបភាពចំអក របស់សកម្មជនការពារសេរីភាពសារព័ត៌មាន នៅក្នុងប្រទេសវៀតណាម។ (រូបភាពរបស់ RSF)
ទស្សនៈប្រិយមិត្ត

លិខិតប្រិយមិត្ត៖ «ទិវាសិទ្ធិមនុស្ស ខណៈនិន្នាការ​ផ្ដាច់ការនិយម​កើនឡើង»

ក្នុងខែធ្នូនេះ​ នៅពេលដែលអង្គការ​សហប្រជាជាតិ​ប្រារព្ធ«ទិវាសិទ្ធិមនុស្ស» ពិភពលោក​ទាំងមូល​​កំពុងតែពើបប្រទះ នូវបញ្ហាប្រឈមនានា ចំពោះមុខ​លទ្ធិប្រជាធិបតេយ្យ និងសិទ្ធមនុស្ស។ របបផ្តាច់ការនានា កំពុងតែបន្តគាបសង្កត់សង្កិន ពួកអ្នកប្រឆាំង ឬអ្នកដែលតវ៉ា​ទាមទារសិទ្ធិស៊ីវិល ជាមូលដ្ឋាន។ បណ្តារដ្ឋដែលប្រកាន់របបប្រជាធិបតេយ្យ ក៏កំពុង​ដោះស្រាយនូវរលក ...
កំសាន្ដ

ព័ត៌មានអាជ័យ៖ ព្រះរាជាខ្មែរ ចុះព្រះហត្ថលេខារហ័ស

ពុកម៉ែបងប្អូន ជាទីមេត្រី! ប្រធានបទថ្ងៃនេះ គឺការផ្ដល់សិទ្ធិនយោបាយ ដោយ​«ព្រះរាជាខ្មែរ» ឲ្យអតីត​មន្ត្រីគណបក្ស​ប្រឆាំង​មួយរូប កាលពីថ្ងៃទី១២ ខែវិច្ឆិកា ដែលធ្វើឡើង​បន្ទាប់ពីលោក ហ៊ុន សែន បើកភ្លើង​ខៀវមួយថ្ងៃ ឬពីរមុន។ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.