កម្រមានដំណឹង

គំនូរ​ពី​គំនរចំបើង​មួយ ត្រូវបាន​លក់ដាច់​ក្នុងតម្លៃ ១១០លាន​ដុល្លារ

This undated photo provided by Sotheby's shows Claude Monet's painting titled "Meules." The painting, one of Monet's iconic paintings of haystacks, has fetched a record million at an auction in New York. The 1890 painting sold at Sotheby's sale of Impressionist & Modern Art Tuesday night, May 14, 2019. (Courtesy Sotheby's via AP)

ផ្ទាំងគំនូរមួយ របស់វិចិត្រករបារាំង លោក «Claude Monet» ដែលគូរអំពីគំនរចំបើង នៅក្នុងវាលស្រែមួយ ត្រូវបានលក់ដាច់ក្នុងតម្លៃ ១១០លាន​ដុល្លារ (តម្លៃពិត​១១០,៧​លាន)។ ផ្ទាំងគំនូរនេះ ត្រូវបានដាក់ឲ្យដេញថ្លៃ នៅក្នុងពិធីដេញថ្លៃមួយ រៀបចំឡើងដោយ គ្រឹស្ថាន«Sotheby’s» នាទីក្រុងញ៉ូយក (អាមេរិក) កាលពីថ្ងៃអង្គារនេះ។

តម្លៃនេះ បានបំបែករាល់ឯកត្តកម្ម ពីរាល់ការដាក់លក់ដាច់ នូវផ្ទាំងគំនូរទាំងឡាយ នៅក្នុងពិភពលោក។

ផ្ទាំងគំនូរនេះ គូរនៅលើកំណាត់ ទំហំបណ្ដោយ​៩២សង់ទីម៉ែត្រ និងកំពស់​៧២សង់ទីម៉ែត្រ។ ជាគំនូរមួយ ពីក្នុងចំណោមគំនូរជាច្រើន របស់លោក «Claude Monet» ដែលគូរពីផ្ទាំងចំបើង និងវាលស្រែ។

កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ ផ្ទាំងគំនូរប្រហាក់ប្រហែលគ្នានេះ របស់វិចិត្រករខាងលើ ត្រូវបានលក់ដាច់ ក្នុងតម្លៃ ៨១,៤លានដុល្លារ។

ម្ចាស់កម្មសិទ្ធិ ដែលដាក់លក់គំនូរនេះ គឺជាអ្នកប្រមែប្រមូលវត្ថុសិល្បៈមួយរូប។ បុរស ដែលគេមិនស្គាល់ ពីអត្តសញ្ញាណនោះ បានទិញរូបគំនូរខាងលើ ពីក្នុងការដេញថ្លៃមួយ របស់គ្រឹះស្ថាន «Christie’s» កាលពីឆ្នាំ១៩៨៦ ក្នុងតម្លៃតែ២,៥លានដុល្លារប៉ុណ្ណោះ៕



You may also like

ផ្ទាំងសំពត់ស

ការបញ្ចូលសម្លេង​ដោយ​​តារាសំដែង-​ចម្រៀង ក្នុង​ភាពយន្ដ​គំនូរជីវចល

ពិតហើយថា ក្នុង​ភាពយន្ដ​គំនូរជីវចល ឬភាពយន្ដគំនូរ «3D» ទោះនៅទីណាក៏ដោយ គ្រប់តួអង្គជាតុក្កតា(ឬជាគំនូរ)ទាំងអស់ ត្រូវការការបញ្ចូលសម្លេង ពីខាងក្រោយឆាក ដែលខុសពីភាពយន្ដ ដែលមានតួអង្គសំដែង ជាមនុស្សពិត។ ខាងក្រោមនេះ ជាការដកស្រង់នូវឈុតឆាកជាច្រើន ...

Comments are closed.

កម្រមាន

អ៊ីតាលី៖ ជីករូងដី​គ្រោងចូលលួច​ធនាគារ ស្រាប់តែ… ដីធ្លាក់សង្កត់

កម្រមាន

ប៉ាគីស្ដង់៖ បាញ់«៥គ្រាប់»​សម្លាប់កូនខ្លួន​ទើបកើត ព្រោះមិនមែនប្រុស

បុរសជាឪពុកមួយរូប ត្រូវបានចាប់ខ្លួន ក្នុងថ្ងៃព្រហស្បត្តិ៍នេះ បន្ទាប់ពីបានសម្លាប់ទារិការបស់ខ្លួន ដែលទើបនឹងចាប់កំណើត ដោយគ្រាប់កាំភ្លើង«៥គ្រាប់»។ បើតាមអាជ្ញាធរ បានអះអាងថា បុរសរូបនោះចង់បានកូនប្រុស និងមានការខកចិត្តជាខ្លាំង បន្ទាប់ពីកូនខ្លួនដែលកើតមក ជាទារិកា។ ហេតុការណ៍កើតឡើង ...
កម្រមាន

បារាំង៖ ជាប់គុក៨ឆ្នាំ ពីបទរំលោភ​ស្ត្រីពេស្យា​ប្ដូរភេទ​ម្នាក់

កាលពីថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១នេះ បុរសម្នាក់ត្រូវបានតុលាការ នៅរដ្ឋធានីប៉ារីស (បារាំង) ផ្ដន្ទាទោស​ឲ្យជាប់​ពន្ធនាគារ៨ឆ្នាំ ពីបទរំលោភ​ស្ត្រីពេស្យា​ប្ដូរភេទ​ម្នាក់ ដោយការគម្រាមប្រើកាំបិត នៅក្នុង​ពេល​កើតហេតុ។ ហេតុការណ៍ចាប់រំលោភ​បានកើតឡើង តាំងពីខែវិច្ឆិកា ...