• គំនូរ​ពី​គំនរចំបើង​មួយ ត្រូវបាន​លក់ដាច់​ក្នុងតម្លៃ ១១០លាន​ដុល្លារ

    ផ្ទាំងគំនូរមួយ របស់វិចិត្រករបារាំង លោក «Claude Monet» ដែលគូរអំពីគំនរចំបើង នៅក្នុងវាលស្រែមួយ ត្រូវបានលក់ដាច់ក្នុងតម្លៃ ១១០លាន​ដុល្លារ (តម្លៃពិត​១១០,៧​លាន)។ ផ្ទាំងគំនូរនេះ ត្រូវបានដាក់ឲ្យដេញថ្លៃ នៅក្នុងពិធីដេញថ្លៃមួយ រៀបចំឡើងដោយ គ្រឹស្ថាន«Sotheby’s» នាទីក្រុងញ៉ូយក (អាមេរិក) កាលពីថ្ងៃអង្គារនេះ។ តម្លៃនេះ បានបំបែករាល់ឯកត្តកម្ម ពីរាល់ការដាក់លក់ដាច់ នូវផ្ទាំងគំនូរទាំងឡាយ នៅក្នុងពិភពលោក។ ផ្ទាំងគំនូរនេះ គូរនៅលើកំណាត់ ទំហំបណ្ដោយ​៩២សង់ទីម៉ែត្រ និងកំពស់​៧២សង់ទីម៉ែត្រ។ ជាគំនូរមួយ ពីក្នុងចំណោមគំនូរជាច្រើន របស់លោក «Claude Monet» ដែលគូរពីផ្ទាំងចំបើង និងវាលស្រែ។ កាលពីខែវិច្ឆិកា ...