កម្រមានដំណឹង

ហោះ​ត្រឡប់​ក្រោយ ព្រោះ​ភ្លេច​«បេះដូង​មនុស្ស»​នៅ​ក្នុង​យន្ដហោះ

ជើងហោះហើរ របស់ក្រុមហ៊ុន «Southwest» ដែលភ្ជាប់ក្រុង «Seattle (ភាគខាងលិចអាមេរិក)» ទៅក្រុង «Dallas (ភាគខាងត្បូងអាមេរិក)» ត្រូវបង្ខំចិត្តហោះត្រឡប់ក្រោយវិញ បន្ទាប់ពីដឹងថា «បេះដូងមនុស្ស» ដែលត្រូវបញ្ជូន​ទៅប្ដូរ​ឲ្យអ្នកជំងឺ បានភ្លេចនៅលើយន្ដហោះ។ នេះបើតាមសេចក្ដីរាយការណ៍ របស់សារព័ត៌មានជាច្រើន នៅសហរដ្ឋអាមេរិក ដែលចេញផ្សាយ ក្នុងថ្ងៃព្រហស្បត្តិ៍នេះ។

ហេតុការណ៍ខាងលើ បានកើតឡើង តាំងពីថ្ងៃអាទិត្យមុនម្លេះ។ យន្ដហោះ ដែលភ្ជាប់ជើងហោះហើរខាងលើ បានហោះចេញពីព្រលានយន្ដហោះ ក្រុង «Seattle» បានចំងាយផ្លូវ ប្រមាណជា ៩៥០គីឡូម៉ែត្រ (លើចំងាយផ្លូវសរុប ជាង២៥០០គីឡូម៉ែត្រ) រួចហើយ។ រំពេចនោះ បុគ្គលិកបម្រើការលើយន្ដហោះ បានរកឃើញថា ប្រអប់ដ៏សំខាន់មួយ សម្រាប់«ជួយសង្គ្រោះជីវិត» ដែលត្រូវបានបញ្ជូនមក ពីរដ្ឋកាលីហ្វ័នី ឆ្ពោះទៅកាន់មន្ទីរពេទ្យក្រុង «Seattle» នោះ នៅមានវត្តមាន ក្នុងយន្ដហោះនៅឡើយ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន «Southwest» បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង «AFP» ឲ្យដឹងថា៖ «នៅពេលដែលយើងដឹង ពីការភ្លេចភ្លាំងមួយនេះ យើងបានសម្រេចភ្លាមមួយរំពេច នូវការហោះត្រឡប់ មកកាន់ក្រុង “Seattle” វិញ»។

បើតាមសារព័ត៌មាន «Seattle Times» បានអះអាងថា មេបញ្ជាការនៅលើយន្ដហោះ បានថ្លែងប្រាប់អ្នកដំណើរ នៅក្នុងយន្ដហោះថា ប្រអប់នោះមានផ្ទុក «បេះដូងមនុស្ស»។ ប៉ុន្តែអ្នកនាំពាក្យក្រុមហ៊ុន មិនបានបញ្ជាក់លំអិតបន្ថែម ពីករណីនេះទេ។

ការភ្លេចភ្លាំងនេះ អាចធ្វើឲ្យខាតបង់ពេលវេលា ដ៏មានតម្លៃបំផុត ដល់ទៅ៤ម៉ោង៖ ៣ម៉ោង ជាពេលវេលាហោះទៅហោះមក ខណៈមួយម៉ោងទៀត សម្រាប់ដឹកទៅកាន់មន្ទីរពេទ្យ។ អ្នកជំនាញបានពន្យល់ថា បេះដូងមនុស្សអាចរក្សាទុកបាន ត្រឹមតែរវាង ពី៤ ទៅ៦ម៉ោងប៉ុណ្ណោះ មុននឹងវាត្រូវបានយកទៅផ្សាំ ជាមួយរាងកាយថ្មី។

ស្រង់សំដី ដោយសារព័ត៌មានដដែល គ្រូពេទ្យមួយរូប ដែលស្ថិតនៅក្នុងយន្ដហោះដែរ បានវាយតម្លៃការភ្លេចភ្លាំងនេះ ថាជារឿងដ៏អាក្រក់ ព្រោះវាជា «ការខ្ជីខ្ជាមិនគួរឲ្យជឿសោះឡើយ»។



លំអិតបន្ថែមទៀត

ដំណឹង

សហជីព​អ្នកឆ្នៃម៉ូដ​អាមេរិក ស្នើ​ឲ្យ​យក​ស្ត្រី​ធាត់ៗ​មានសាច់ មក​បង្ហាញ​ម៉ូដ

សហជីពអ្នកឆ្នៃម៉ូដអាមេរិក ហៅកាត់ជាភាសាអង់គ្លេស «CFDA» បានអំពាវនាវ ទៅកាន់អ្នកឆ្នៃម៉ូដសម្លៀកបំពាក់ លំដាប់ខ្ពស់ៗទាំងឡាយ ឲ្យហៅស្ត្រីដែលមានសាច់ ឲ្យឡើងទៅដើរបង្ហាញម៉ូដ សម្រាប់កម្មវិធីរបស់ផងខ្លួន។ អ្នកទទួលខុសត្រូវ របស់សហជីពខាងលើ លោក «Marc ...
កម្ពុជា

២ម៉ឺន​ផោន ៖ មិត្តស្រី​បុរសជាតិ​អង់គ្លេសថា ប្រជាជន​ខ្មែរ​មាន​ចិត្តល្អ​ណាស់

កញ្ញា «Alana Fonseca» មិត្តស្រី​របស់បុរសជាតិអង់គ្លេស ដែលកំពុងរង់ចាំ ប្រាក់រៃ​អង្គាស​ចំនួន ២ម៉ឺន​ផោន ដើម្បីប្រគល់ឲ្យមន្ទីរពេទ្យ នៅកម្ពុជានោះ បានថ្លែង​នៅថ្ងៃ​នេះ​ថា ប្រជាជនខ្មែរ មានទឹកចិត្តល្អណាស់ ហើយថា ...
កំសាន្ដ

គ្រូពេទ្យ និងអ្នកជំងឺ (វគ្គទី៥) សំណើចខ្លី

[ វគ្គទី៥ ] អ្នកជំងឺមានវ័យជរាម្នាក់ បានចួលទៅជួបគ្រូពេទ្យរបស់គាត់ ហើយត្អូញឡើងថា៖ – ខ្ញុំមានជំងឺផោមច្រើន សូមលោកគ្រូពេទ្យជួយព្យាបាល ឲ្យខ្ញុំផង។ ទោះជាវាមិនឲ្យក្លិន និងមិនឲ្យសំលេង ក៏ខ្ញុំនៅតែមានអារម្មណ៏ថា ...

យល់ស៊ីជម្រៅផ្នែក កម្រមាន

កម្រមាន

អ៊ីតាលី៖ ជីករូងដី​គ្រោងចូលលួច​ធនាគារ ស្រាប់តែ… ដីធ្លាក់សង្កត់

កម្រមាន

ប៉ាគីស្ដង់៖ បាញ់«៥គ្រាប់»​សម្លាប់កូនខ្លួន​ទើបកើត ព្រោះមិនមែនប្រុស

បុរសជាឪពុកមួយរូប ត្រូវបានចាប់ខ្លួន ក្នុងថ្ងៃព្រហស្បត្តិ៍នេះ បន្ទាប់ពីបានសម្លាប់ទារិការបស់ខ្លួន ដែលទើបនឹងចាប់កំណើត ដោយគ្រាប់កាំភ្លើង«៥គ្រាប់»។ បើតាមអាជ្ញាធរ បានអះអាងថា បុរសរូបនោះចង់បានកូនប្រុស និងមានការខកចិត្តជាខ្លាំង បន្ទាប់ពីកូនខ្លួនដែលកើតមក ជាទារិកា។ ហេតុការណ៍កើតឡើង ...
កម្រមាន

បារាំង៖ ជាប់គុក៨ឆ្នាំ ពីបទរំលោភ​ស្ត្រីពេស្យា​ប្ដូរភេទ​ម្នាក់

កាលពីថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១នេះ បុរសម្នាក់ត្រូវបានតុលាការ នៅរដ្ឋធានីប៉ារីស (បារាំង) ផ្ដន្ទាទោស​ឲ្យជាប់​ពន្ធនាគារ៨ឆ្នាំ ពីបទរំលោភ​ស្ត្រីពេស្យា​ប្ដូរភេទ​ម្នាក់ ដោយការគម្រាមប្រើកាំបិត នៅក្នុង​ពេល​កើតហេតុ។ ហេតុការណ៍ចាប់រំលោភ​បានកើតឡើង តាំងពីខែវិច្ឆិកា ...

Comments are closed.