កម្រមានដំណឹង

Covid-19៖ តម្រូវ​ឲ្យ​សំងំ​ក្នុង​ផ្ទះ និស្សិត​ស្រី​អ៊ីតាលី​ម្នាក់​ត្រូវ​សង្សា​ខ្លួន​សម្លាប់

និស្សិតស្រីមួយរូប ត្រូវបានសង្សារបស់នាង ច្របាច់កសម្លាប់ កាលពីថ្ងៃអង្គារ នៅលើកោះ «Sicile» ភាគខាងត្បូងនៃប្រទេសអ៊ីតាលី ខណៈពលរដ្ឋទូទាំងប្រទេស ជាប់បម្រាមរបស់រដ្ឋាភិបាល ដែល តម្រូវ​ឲ្យ​សំងំ​ក្នុង​ផ្ទះ ដើម្បីទប់ទល់​នឹងការរាលដាល នៃជំង«Covid-19»។

តែ វាជាឧក្រិដ្ឋកម្មមួយ ដែលបង្កការព្រួយបារម្ភទ្វេឡើង សម្រាប់ស្ត្រីរងគ្រោះដោយអំពើហិង្សាទាំងឡាយ ដែលត្រូវជាប់បម្រាម ឲ្យសំងំនៅក្នុងផ្ទះ ទាំងបង្ខំចិត្ត។

ហេតុការណ៍ដ៏អាណោចអាធម បានកើតឡើង ក្នុងក្រុង «Furci Siculo» នៃតំបន់ឆ្នេរខាងកើត របស់កោះ«Sicile»។ ស្ត្រីរងគ្រោះ មានអាយុ២៧ឆ្នាំ រៀនជាមួយជនដៃដល់ នៅក្នុងមហាវិទ្យាល័យវេជ្ជសាស្ត្រ នៅលើកោះ។

សារព័ត៌មានអ៊ីតាលី បានរាយការណ៍ថា គឺជនដៃដល់ខ្លួនឯង ដែលបានរាយការណ៍ អំពីទង្វើរបស់ខ្លួន ប្រាប់ដល់កងកម្លាំងយោធា ដែលកំពុងគ្រប់គ្រងតំបន់នោះ។ ជនដៃដល់ បានព្យាយាមសម្លាប់ខ្លួន តែមិនបានសម្រេច ព្រោះក្រុមទាហានបានមកដល់ទាន់។

បើតាមព្រឹទ្ធបុរស នៃសាកលវិទ្យាល័យ «Salvatore Cuzzocrea» ដែលគូសង្សារទាំងពីរ កំពុងសិក្សាររៀនសូត្រ បានពន្យល់ថា រឿងរ៉ាវដ៏អកុសលនេះ មានជាប់ទាក់ទង នឹងវិបត្តិជំងឺ «Covid-19» ដែលពិភពលោក កំពុងឆ្លងកាត់។ លោកថា៖

«យើងបាននិយាយមុនហើយថា ការបង្ខំឲ្យរស់នៅជាមួយគ្នា ដោយសំងំតែក្នុងផ្ទះ​យូរថ្ងៃដូច្នេះ នឹងមានហនិភ័យខ្លាំង ហើយបង្កើនជម្លោះ ក្នុងគ្រួសារកាន់តែច្រើន។»

បទពិសោធន៍ នៃអំពើហិង្សាក្នុងគ្រួសារ ក្នុងរយៈពេលនេះ បានតម្រូវឲ្យរដ្ឋាភិបាលអ៊ីតាលី ចេញវិធានការ ដើម្បីបំបែកស្ត្រីទាំងឡាយ ដែលរងគ្រោះព្រោះអំពើហិង្សា ពីសំណាក់សង្សា ឬប្ដីរបស់ខ្លួននោះ ទៅកាន់លំនៅដ្ឋានពិសេសមួយ ដើម្បីឲ្យពួកនាង អាចធ្វើការសំងំខ្លួន នៅទីនោះ រហូតដល់ចប់វិបត្តិ«Covid-10»៕



លំអិតបន្ថែមទៀត

កម្ពុជា

Covid-19៖ កម្ពុជា​មានករណីស្លាប់​ទី២ ក្នុងមណ្ឌល​ចត្តាឡីស័ក

Covid-19៖ ជាករណីស្លាប់ទី២ ក្នុងមណ្ឌល​ចត្តាឡីស័ក បន្ទាប់ពីករណីស្លាប់មួយមុន កាលពីថ្ងៃទី២២ ខែកក្កដាកន្លងទៅ។ ទាំងពីរករណី សុទ្ធតែត្រូវបាន​អាជ្ញាធរ​សុខាភិបាលកម្ពុជា អះអាងថា បណ្ដាលមកពីជំងឺ «ខ្យល់គ» ឬ«គាំងបេះដូង»។ ករណីទីពីរ ...
កម្ពុជា

ហ៊ុន សែន បញ្ជា​ឲ្យប្ដូរ​លក្ខខណ្ឌ​«ឫកធំ» សម្រាប់​អ្នកដំណើរ​បរទេស

បន្ទាប់ពីការចុះផ្សាយ របស់សារព័ត៌មានបរទេស ដែលអះអាងថា «កម្ពុជាតូចតែ ឫកធំ» នោះមក លោកនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានប្រាប់​ទៅស្ថាប័ន​ពាក់​ព័ន្ធ​ នៅ​ដើមសប្ដាហ៍នេះ ឲ្យប្ដូរលក្ខខណ្ឌ​«ឫកធំ»ទាំងនោះ ...
ដំណឹង

ប៉ាគីស្ដង់៖ យុវតីជំទង់​ពីរនាក់ ត្រូវបាន​សម្លាប់​ព្រោះថត​វីដេអូ​ជាមួយ​«ប្រុស»

យុវតីជំទង់​ពីរនាក់ ត្រូវបានសម្លាប់ កាលពីដើមសប្ដាហ៍ កន្លងមក ក្នុងភាគពាយ័ព្យ នៃ​ប្រទេស​ប៉ាគីស្ដង់ ដើម្បី«លាងសម្អាត»កិត្តិយស ឲ្យគ្រួសារ បន្ទាប់ពីពួកនាង បាន​បង្ហោះ​វីដេអូ នៅលើបណ្ដាញសង្កម ឃើញពួកនាង នៅជាមួយយុវជនម្នាក់។ ...

យល់ស៊ីជម្រៅផ្នែក កម្រមាន

កម្រមាន

អ៊ីតាលី៖ ជីករូងដី​គ្រោងចូលលួច​ធនាគារ ស្រាប់តែ… ដីធ្លាក់សង្កត់

កម្រមាន

ប៉ាគីស្ដង់៖ បាញ់«៥គ្រាប់»​សម្លាប់កូនខ្លួន​ទើបកើត ព្រោះមិនមែនប្រុស

បុរសជាឪពុកមួយរូប ត្រូវបានចាប់ខ្លួន ក្នុងថ្ងៃព្រហស្បត្តិ៍នេះ បន្ទាប់ពីបានសម្លាប់ទារិការបស់ខ្លួន ដែលទើបនឹងចាប់កំណើត ដោយគ្រាប់កាំភ្លើង«៥គ្រាប់»។ បើតាមអាជ្ញាធរ បានអះអាងថា បុរសរូបនោះចង់បានកូនប្រុស និងមានការខកចិត្តជាខ្លាំង បន្ទាប់ពីកូនខ្លួនដែលកើតមក ជាទារិកា។ ហេតុការណ៍កើតឡើង ...
កម្រមាន

បារាំង៖ ជាប់គុក៨ឆ្នាំ ពីបទរំលោភ​ស្ត្រីពេស្យា​ប្ដូរភេទ​ម្នាក់

កាលពីថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១នេះ បុរសម្នាក់ត្រូវបានតុលាការ នៅរដ្ឋធានីប៉ារីស (បារាំង) ផ្ដន្ទាទោស​ឲ្យជាប់​ពន្ធនាគារ៨ឆ្នាំ ពីបទរំលោភ​ស្ត្រីពេស្យា​ប្ដូរភេទ​ម្នាក់ ដោយការគម្រាមប្រើកាំបិត នៅក្នុង​ពេល​កើតហេតុ។ ហេតុការណ៍ចាប់រំលោភ​បានកើតឡើង តាំងពីខែវិច្ឆិកា ...

Comments are closed.