កម្រមានដំណឹង

វីដេអូ​រួមភេទ​ក្នុង​រថយន្ដ​ការងារ បង្ក​រឿងអាស្រូវ​​ដល់ អ.ស.ប

អង្គការសហប្រជាជាតិ «អ.ស.ប» បានសម្រេចព្យួរមន្ត្រីពីររូប ពីការងារ នៅក្នុងប្រទេស​អ៊ីស្ត្រាអែល បន្ទាប់​ពី​«វីដេអូ​រួមភេទ​ក្នុង​រថយន្ដ​ការងារ»មួយ ត្រូវបានបង្ហោះ យ៉ាង​គគ្រឹកគគ្រេង នៅតាមបណ្ដាញសង្គម។

អ្នកនាំពាក្យ​អង្គការពិភពលោក បានថ្លែង​កាលពីយប់ថ្ងៃព្រហស្បត្តិ៍ថា ចំណាត់ការព្យួរ​បុគ្គលិក ទាំងពីររូប ធ្វើឡើងជាបណ្ដោះអាសន្ន នៅក្នុងអំឡុងពេល នៃការស៊ើបអង្កេត​ផ្ទៃក្នុង ដែលបានរកឃើញ ពីកំហុសរបស់ពួកគេ រាប់បញ្ចូលទាំង​«អាកប្បកិរិយា​​មិនល្អ តាមផ្លូវភេទ» ដែលពួកគេបានប្រព្រឹត្តិ នៅក្នុងរថយន្ដការងារ។

អ្នកនាំពាក្យបានអះអាងបន្ថែមថា វាសនារបស់មន្ត្រីទាំងពីរ នឹងត្រូវសម្រេចជាស្ថាពរ នៅពេលណា ដែល​ការស៊ើបអង្កេត​ខាងលើ បានបិទបញ្ចប់។

«វីដេអូ​រួមភេទ​ក្នុង​រថយន្ដ​ការងារ» ត្រូវបានបង្ហោះ នៅតាមបណ្ដាញសង្កម ចាប់ពី​សប្ដាហ៍​កន្លងមក និង​ទម្លាយ​ឲ្យឃើញ ពីសកម្មភាព«ដ៏ចម្លែកៗ» នៅក្នុងរថយន្ដពណ៌ស ដែលមានបិតផ្លាក «UN» និងដែលកំពុងបើកបរ នៅលើមហាវិថីមួយ នៃរដ្ឋធានី តែវអាវីវ (អ៊ីស្ត្រាអែល)។

នៅលើកៅអីក្រោយ នៃរថយន្ដនោះ គេឃើញស្ត្រីម្នាក់ ស្លៀកសំពត់រ៉ូបពណ៌ក្រហម កំពុង​អង្គុយ«បែបរង្គើៗ» ​ពីលើ​បុរស​ពាក់ឯកសណ្ឋាន ជាមន្ត្រី អ.ស.ប ដែលបានប្រើដៃខ្លួន ចាប់ចង្កេះ​ស្ត្រីរូប​នោះ ហាក់ខ្លាចរបូត។ គេឃើញ​បុរសម្នាក់ទៀត ដែល​អង្គុយលើ​កៅអី​ខាង​មុខ តែបុរសម្នាក់នេះ ដូចជាមិនបានខ្វាយខ្វល់ ពីសកម្មភាព«ដ៏ចម្លែកៗ» នៅខាង​ក្រោយ​ខ្លួនទេ។

បើតាមមន្ត្រីអ្នកនាំពាក្យ ឲ្យដឹងថា មន្ត្រី​«អ.ស.ប»ទាំងនេះ មានវត្តមាននៅក្រុង «Jérusalem» ដើម្បី​បំពេញ​បេសកកម្ម ឃ្លាំមើល និងថែរក្សាបទឈប់បាញ់ នៅក្នុង​តំបន់៕



លំអិតបន្ថែមទៀត

ដំណឹង

អៀរ៉ង់ថា អ្នកប្រាជ្ញរបស់ខ្លួន​ត្រូវបាន​សម្លាប់​ដោយកាំភ្លើង​«បញ្ជាពីផ្កាយរណប»

លោក «Mohsen Fakhrizadeh» អ្នកប្រាជ្ញជាតិអៀរ៉ង់ ដែលមានជំនាញ​ខាងអាវុធ​នុយក្លេអ៊ែរ ត្រូវបានសម្លាប់ដោយគ្រាប់កាំភ្លើង ដែល«បញ្ជាពីផ្កាយរណប»។ នេះ បើតាមការអះអាង​របស់រដ្ឋាភិបាលក្រុងតេអៀរ៉ង់ ក្នុងថ្ងៃអាទិត្យទី ៦ ខែធ្នូនេះ។ អ្នកប្រាជ្ញាខាងលើ ...
កម្ពុជា

រ៉ូណា ស្មីត ចូលរួម​មរណទុក្ខ​ជាមួយគ្រួសារ នៃសព​អ្នកជំងឺកូវីដ

អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បានសំដែងការចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារ និងមិត្តភក្ដិ នៃសព​អ្នកជំងឺកូវីដ-១៩ ...
ដំណឹង

ការបង្ក្រាប​គ្រឿងញៀន នៅហ្វីលីពីន អាចជា​​«ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ»

អង្គការលើកលែងទោសអន្តរជាតិ ហៅជាភាសាអង់គ្លេស «Amnesty International» បានទាមទារកាលពីថ្ងៃចន្ទម្សិលម៉ិញ ទៅកាន់អង្គការសហប្រជាជាតិ ឲ្យបើកការស៊ើបអង្កេត ដោយឯករាជ្យមួយ ទៅលើការប្រហារជីវិតមនុស្ស ជាច្រើនពាន់នាក់ ក្រោមផ្លាក​«ការបង្ក្រាប​គ្រឿងញៀន» របស់ប្រធានាធិបតី រ៉ូឌ្រីចូ ...

យល់ស៊ីជម្រៅផ្នែក កម្រមាន

កម្រមាន

អ៊ីតាលី៖ ជីករូងដី​គ្រោងចូលលួច​ធនាគារ ស្រាប់តែ… ដីធ្លាក់សង្កត់

កម្រមាន

ប៉ាគីស្ដង់៖ បាញ់«៥គ្រាប់»​សម្លាប់កូនខ្លួន​ទើបកើត ព្រោះមិនមែនប្រុស

បុរសជាឪពុកមួយរូប ត្រូវបានចាប់ខ្លួន ក្នុងថ្ងៃព្រហស្បត្តិ៍នេះ បន្ទាប់ពីបានសម្លាប់ទារិការបស់ខ្លួន ដែលទើបនឹងចាប់កំណើត ដោយគ្រាប់កាំភ្លើង«៥គ្រាប់»។ បើតាមអាជ្ញាធរ បានអះអាងថា បុរសរូបនោះចង់បានកូនប្រុស និងមានការខកចិត្តជាខ្លាំង បន្ទាប់ពីកូនខ្លួនដែលកើតមក ជាទារិកា។ ហេតុការណ៍កើតឡើង ...
កម្រមាន

បារាំង៖ ជាប់គុក៨ឆ្នាំ ពីបទរំលោភ​ស្ត្រីពេស្យា​ប្ដូរភេទ​ម្នាក់

កាលពីថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១នេះ បុរសម្នាក់ត្រូវបានតុលាការ នៅរដ្ឋធានីប៉ារីស (បារាំង) ផ្ដន្ទាទោស​ឲ្យជាប់​ពន្ធនាគារ៨ឆ្នាំ ពីបទរំលោភ​ស្ត្រីពេស្យា​ប្ដូរភេទ​ម្នាក់ ដោយការគម្រាមប្រើកាំបិត នៅក្នុង​ពេល​កើតហេតុ។ ហេតុការណ៍ចាប់រំលោភ​បានកើតឡើង តាំងពីខែវិច្ឆិកា ...

Comments are closed.