ដំណឹងអាស៊ី-ប៉ាស៊ីភិក

រញ្ជួយ​ផែនដី​នៅ​ភាគ​ខាងកើត​តៃវ៉ាន់ ក្នុង​កម្រិត៦.១

ការរញ្ជួយដីដ៏ខ្លាំង ក្នុង​កម្រិត៦.១ រិចឆ្ទ័រ បានវាយប្រហារទៅលើភាគខាងកើត នៃកោះតៃវ៉ាន់ ក្នុងរសៀលថ្ងៃព្រហស្បត្តិ៍នេះ។ នេះ បើតាមវិទ្យាស្ថានឧត្តុនិយមជាតិ របស់សហរដ្ឋអាមេរិក (USGS) ដែលបានផ្សាយដំណឹងនេះ កាលពីប៉ុន្មានម៉ោងមុន។

ភាពរង្គើដ៏ខ្លាំង ដែលមានវិសាលភាព រហូតដល់ក្រុងតៃប៉ិ (ភាគខាងជើង) បានកើតឡើងវេលាម៉ោង១រសៀល ត្រង់ក្រុង «Hualien» (ភាគខាងកើត) តែមិនបានបង្ក ឲ្យមានជនរងគ្រោះ ឬខូចខាតទ្រព្យសម្បត្តិ គួរឲ្យកត់សម្គាល់នោះទេ។ នេះ បើតាមរបាយការណ៍ដំបូង ដែលបានចេញផ្សាយ នៅបន្ទាប់ពីគ្រោះរញ្ជួយដី

របាយការណ៍បានឲ្យដឹងទៀតថា អាគារជាច្រើន​នៅក្រុងតៃប៉ិ បានរង្គើ។ ចរាចរណ៍នៅលើផ្លូវថ្នល់ បានផ្អាក ហើយមនុស្សជាច្រើន ត្រូវបានជម្លៀសចេញភ្លាមៗ ពីអាគារធំៗ៕



លំអិតបន្ថែមទៀត

ដំណឹង

តៃវ៉ាន់​បន្តធ្វើសមយុទ្ធ​«វាយបកសត្រូវ» ដោយប្រើគ្រាប់ពិត

«វាយបកសត្រូវ» ជាឈ្មោះសមយុទ្ធ ដោយប្រើគ្រាប់ពិត ដែលកោះតៃវ៉ាន់បានបន្តធ្វើ ក្នុងថ្ងៃព្រហស្បត្តិ៍នេះ បន្ទាប់ពីប្រទេសចិន បានបញ្ចប់សមយុទ្ធដ៏សម្បើមរបស់ខ្លួន នៅជុំវិញកោះ កាលពីមួយថ្ងៃមុន។ ប៉ុន្តែកោះតៃវ៉ាន់ បានថ្លែងយ៉ាងប្រយ័ត្នប្រយែង ថាសមយុទ្ធ​«វាយបកសត្រូវ»​របស់ខ្លួន គ្មានបំណងប្រឆាំង​នឹងសមយុទ្ធរបស់​ចិនកុម្មុយនីស​នោះទេ។ ...
ដំណឹង

តៃវ៉ាន់​អនុម័ត​ច្បាប់ អនុញ្ញាត​ឱ្យ​«អ្នក​ស្រឡាញ់​ភេទដូចគ្នា»​រៀបការ

អាពាហ៍ពិពាហ៍រវាង«អ្នក​ស្រឡាញ់​ភេទដូចគ្នា» នឹងប្រព្រឹត្តទៅដោយស្របច្បាប់ នៅលើកោះតៃវ៉ាន់ ចាប់ពីពេលនេះតទៅ បន្ទាប់ពីរដ្ឋសភាបានអនុម័តច្បាប់ថ្មីមួយ នៅថ្ងៃសុក្រនេះ។ កាលពីអំឡុងខែឧសភា ឆ្នាំ២០១៧ តុលាការធម្មនុញ្ញតៃវ៉ាន់ បានលើកឡើងពីអធម្មនុញ្ញភាព ទាក់ទងនឹងទង្វើណា ដែលហាមឃាត់អាពាហ៍ពិពាហ៍ រវាងអ្នកស្រឡាញ់ភេទដូចគ្នា។ ...
ដំណឹង

រញ្ជួយផែនដីកម្រិត ៦,២ កណ្តាលឈូងសមុទ្រ ខាងលិចកាណាដា

ការរញ្ជួយព្រះធរណីដ៏ខ្លាំងមួយ បានកើតឡើង ក្នុងយប់ថ្ងៃអង្គារនេះ (ម៉ោងក្នុងស្រុក) កណ្តាលឈូងសមុទ្រ (ផ្នែកមួយនៃមហាសមុទ្រប៉ាស៊ីហ្វិក) ភាគខាងលិចប្រទេសកាណាដា។ ព័ត៌មានបឋមដែលប្រកាសដោយវិទ្យាស្ថាន ភូមិសាស្ត្ររបស់អាមេរិក «USGS» ឲ្យដឹងថា ការរញ្ជួយនោះ មានកម្រិត៦,២រិច្ឆទ័រ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.