ដំណឹងអាស៊ី-ប៉ាស៊ីភិក

រញ្ជួយ​ផែនដី​នៅ​ភាគ​ខាងកើត​តៃវ៉ាន់ ក្នុង​កម្រិត៦.១

ការរញ្ជួយដីដ៏ខ្លាំង ក្នុង​កម្រិត៦.១ រិចឆ្ទ័រ បានវាយប្រហារទៅលើភាគខាងកើត នៃកោះតៃវ៉ាន់ ក្នុងរសៀលថ្ងៃព្រហស្បត្តិ៍នេះ។ នេះ បើតាមវិទ្យាស្ថានឧត្តុនិយមជាតិ របស់សហរដ្ឋអាមេរិក (USGS) ដែលបានផ្សាយដំណឹងនេះ កាលពីប៉ុន្មានម៉ោងមុន។

ភាពរង្គើដ៏ខ្លាំង ដែលមានវិសាលភាព រហូតដល់ក្រុងតៃប៉ិ (ភាគខាងជើង) បានកើតឡើងវេលាម៉ោង១រសៀល ត្រង់ក្រុង «Hualien» (ភាគខាងកើត) តែមិនបានបង្ក ឲ្យមានជនរងគ្រោះ ឬខូចខាតទ្រព្យសម្បត្តិ គួរឲ្យកត់សម្គាល់នោះទេ។ នេះ បើតាមរបាយការណ៍ដំបូង ដែលបានចេញផ្សាយ នៅបន្ទាប់ពីគ្រោះរញ្ជួយដី

របាយការណ៍បានឲ្យដឹងទៀតថា អាគារជាច្រើន​នៅក្រុងតៃប៉ិ បានរង្គើ។ ចរាចរណ៍នៅលើផ្លូវថ្នល់ បានផ្អាក ហើយមនុស្សជាច្រើន ត្រូវបានជម្លៀសចេញភ្លាមៗ ពីអាគារធំៗ៕



លំអិតបន្ថែមទៀត

ដំណឹង

រញ្ជួយផែនដីកម្រិត ៦,២ កណ្តាលឈូងសមុទ្រ ខាងលិចកាណាដា

ការរញ្ជួយព្រះធរណីដ៏ខ្លាំងមួយ បានកើតឡើង ក្នុងយប់ថ្ងៃអង្គារនេះ (ម៉ោងក្នុងស្រុក) កណ្តាលឈូងសមុទ្រ (ផ្នែកមួយនៃមហាសមុទ្រប៉ាស៊ីហ្វិក) ភាគខាងលិចប្រទេសកាណាដា។ ព័ត៌មានបឋមដែលប្រកាសដោយវិទ្យាស្ថាន ភូមិសាស្ត្ររបស់អាមេរិក «USGS» ឲ្យដឹងថា ការរញ្ជួយនោះ មានកម្រិត៦,២រិច្ឆទ័រ ...
ដំណឹង

ចិន​ទាមទារ​ឲ្យ​អាមេរិក​លប់ចោល​ការលក់​សព្វាវុធ​ដ៏​សម្បើម ទៅឲ្យ​តៃវ៉ាន់

ការលក់សព្វាវុធដ៏សម្បើម ក្នុងកម្រិតទឹកប្រាក់ ២,២ពាន់លានដុល្លារ ពីសំណាក់សហរដ្ឋអាមេរិក ទៅឲ្យ​តៃវ៉ាន់ ចាំបាច់ត្រូវ«លុបចោលជាបន្ទាន់»។ នេះ ជាការទាមទារឡើង របស់ប្រទេសចិនកុម្មុយនីស្ដិ៍ ក្នុងថ្ងៃអង្គារនេះ។ សហរដ្ឋអាមេរិក តាមរយៈក្រសួងការពារជាតិរបស់ខ្លួន បានប្រកាសឲ្យដឹង ...
ដំណឹង

ចិនគម្រាមប្រកាសសង្គ្រាម ប្រសិនជាតៃវ៉ាន់​ប្រកាសឯករាជ្យ

ប្រសិនជាតៃវ៉ាន់​ប្រកាសឯករាជ្យ នោះសង្គ្រាមក្នុងសមុទ្រចិនខាងកើត នឹងផ្ទុះឡើង។ នេះ ជាការគម្រាមឡើងខ្លាំងៗ របស់ក្រុងប៉េកាំង ដាក់កោះតៃវ៉ាន់ ដែលប្រទេសចិនកុម្មុយនីស្ដិ៍ ចាត់ទុកជាខេត្តបះបោរមួយរបស់ខ្លួន។ ការគម្រាមនេះ ធ្វើឡើងក្នុងខណៈកោះតៃវ៉ាន់ កំពុងរៀបចំ​សមយុទ្ធ​ឯករាជ្យនិយម ដោយមាន​ការគាំទ្រ​ពីសហរដ្ឋអាមរិក។ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.