ដំណឹងអាស៊ី-ប៉ាស៊ីភិក

ឌូតែតេ ទម្លាយ​ឲ្យដឹង​ថា លោក​ធ្លាប់​«ស្រឡាញ់​ភេទ​ដូចគ្នា»

ប្រធានាធិបតីហ្វីលីពីន បានទម្លាយឲ្យដឹង ថាលោកធ្លាប់ជាបុរស ដែលមានអារម្មណ៍ «ស្រឡាញ់​ភេទ​ដូចគ្នា» កាលពីអំឡុងអាពាហ៍ពិពាហ៍លើកដំបូងរបស់លោក។ លោក រ៉ូឌ្រីចូ ឌូតែតេ បានប្រកាសឡើងយ៉ាងដូច្នេះ កាលពីថ្ងៃព្រហស្បត្តិ៍សប្ដាហ៍មុន នៅចំពោះអ្នកគាំទ្រ ក្នុងរាជធានីតូក្យូ ប្រទេសជប៉ុន។

នៅក្នុងបរិបទនោះ លោកប្រធានាធិបតីចង់បឈ្ឆិតបឈ្ឆៀង ទៅឲ្យលោក «Antonio Trillanes IV» សមាជិកព្រឺទ្ធសភា ដែលជាគូប្រជែងនយោបាយរបស់លោក និងដែលរងពាក្យចចាមអារាមថា ស្រឡាញ់ភេទដូចគ្នា។

លោក ឌូតែតេ បានបង្ហើបឡើងថា លោកធ្លាប់មានអារម្មណ៍ស្រឡាញ់ភេទដូចគ្នា នៅក្នុងជីវិតអាពាហ៍ពិពាហ៍ ជាមួយអ្នកស្រី «Elizabeth Zimmerman» ដែលបានលែងលះគ្នា ក្នុងឆ្នាំ២០០០។

បន្ទាប់មកលោក ឌូតែតេ បានថ្លែងថា លោកបាន«ជាសះស្បើយ» ជាមួយនឹងភរិយាលោកសព្វថ្ងៃ គឺអ្នកស្រី «Honeylet Avancena»។ លោកថា៖

«ខ្ញុំបានក្លាយជាបុរសម្នាក់។ គឺស្ត្រីដ៏អស្ចារ្យជាច្រើន បានធ្វើឲ្យខ្ញុំជាសះស្បើយ។ បន្ទាប់មក ខ្ញុំមិនចូលចិត្តបុរសណា ដែលធ្វើខ្លួនសង្ហានោះណាស់។ ហើយឥឡូវនេះ ខ្ញុំមានចំណូលចិត្ត តែជាមួយស្ត្រីស្អាតៗ។»

ដូចឆ្នាំកន្លងទៅ នៅក្នុងប្រទេសកូរ៉េខាងត្បូងដែរ លោកប្រធានាធិបតី បានបញ្ចប់សុន្ទរកថារបស់លោក ដោយអញ្ជើញអ្នកគាំទ្រជាស្ត្រី ឲ្យឡើងលើវេទិកា សំដែងការគួរសម (ថើប) ជាមួយលោក។ លោក ឌូតែតេ បានថ្លែងប្រាប់មុនថា៖

«ជាបឋម អ្នកដែលឡើងមក មិនមែនជាស្ត្រីដែលរៀបការហើយទេ។ អូខេ? បន្ទាប់មក អ្នកមិនមែនជាកុមារី ដែលមិនទាន់គ្រប់អាយុ។»

អ្នកដែលឡើងលើវេទិកា សុទ្ធតែទទួលបានការថើបថ្ពាល់ ពីលោកប្រធានាធិបតី នៅចំពោះភរិយារបស់លោក អ្នកស្រី «Honeylet Avancena»។

លោក រ៉ូឌ្រីចូ ឌូតែតេ មានទម្លាប់ប្រើភាសាខ្លាំងៗ ប្រទាំងប្រទើស និងជេរប្រទេចផ្ដាសារ នៅក្នុងការថ្លែងរបស់លោក ជាពិសេសទាក់ទង​នឹង​ក្រុម​អ្នកស្រឡាញ់​ភេទ​ដូចគ្នា។ ដូចនៅក្នុងឆ្នាំ​២០១៦ លោកបានជេរអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំសហរដ្ឋអាមេរិក ថាជា«កូនសំផឹងខ្ទើយ»ជាដើម។

នៅខែមិនា ឆ្នាំ២០១៧ បុរសខ្លាំងហ្វីលីពីនរូបនេះ បានប្រកាសប្រឆាំងនឹងអាពាហ៍ពិពាហ៍ នៃជនមានភេទដូចគ្នា។ ប៉ុន្តែនៅមួយឆ្នាំក្រោយមក លោកបានត្រឡប់សំដីវិញ ដោយអះអាងថា លោកនឹងការពារសិទ្ធិ នៃបណ្ដាជន«ស្រឡាញ់​ភេទ​ដូចគ្នា» នៅក្នុងអាណត្តិរបស់លោក៕



លំអិតបន្ថែមទៀត

កម្រមាន

រំលោភបូកនៅហ្វីលីពីន៖ អាជ្ញាធរ​បាន​ឃាត់ខ្លួន មនុស្ស១១នាក់

អាជ្ញាធរហ្វីលីពីន​បានឃាត់ខ្លួន មនុស្ស១១នាក់ ក្នុងសំណុំរឿងសង្ស័យរំលោភបូក ទៅលើស្ត្រីបម្រើការលើយន្ដហោះមួយរូប ដែល ត្រូវបានរកឃើញ​ស្លាប់ នៅក្នុងចានងូតទឹក ក្នុងយប់ថ្ងៃឆ្លងឆ្នាំ (៣១ធ្នូ ឆ្នាំ២០២០ ចូលមកព្រឹកថ្ងៃ១មករា ឆ្នាំ២០២១) ក្នុងសណ្ឋាគារ​មួយ ...
ដំណឹង

ការបង្ក្រាប​គ្រឿងញៀន នៅហ្វីលីពីន អាចជា​​«ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ»

អង្គការលើកលែងទោសអន្តរជាតិ ហៅជាភាសាអង់គ្លេស «Amnesty International» បានទាមទារកាលពីថ្ងៃចន្ទម្សិលម៉ិញ ទៅកាន់អង្គការសហប្រជាជាតិ ឲ្យបើកការស៊ើបអង្កេត ដោយឯករាជ្យមួយ ទៅលើការប្រហារជីវិតមនុស្ស ជាច្រើនពាន់នាក់ ក្រោមផ្លាក​«ការបង្ក្រាប​គ្រឿងញៀន» របស់ប្រធានាធិបតី រ៉ូឌ្រីចូ ...
ដំណឹង

ព្រុយណេ ៖ ស្រឡាញ់​ភេទ​​ដូចគ្នាត្រូវ​ប្រហារជីវិត​ដោយ​គុបដុំថ្ម រង​ប្រតិកម្ម

នៅប្រទេស ព្រុយណេ ការស្រឡាញ់ភេទដូចគ្នា និងអំពើផិតក្បត់ នឹងត្រូវផ្ដន្ទាទោស ដោយប្រហារជីវិត ដោយគុបដុំថ្ម។ ជាការផ្ដន្ទាទោសដ៏ធ្ងន់ធ្ងរបំផុត តាមបែបសាសនាឥស្លាម និងទទួលបានការរិះគន់ យ៉ាងខ្លាំងក្លាមកវិញ ពីក្រុមអ្នកការពារសិទ្ធិមនុស្ស រួមនឹងបណ្ដាជនសំខាន់ៗជាច្រើនផ្សេងទៀត ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.