ដំណឹងអាស៊ី-ប៉ាស៊ីភិក

ឌូតែតេ ទម្លាយ​ឲ្យដឹង​ថា លោក​ធ្លាប់​«ស្រឡាញ់​ភេទ​ដូចគ្នា»

ប្រធានាធិបតីហ្វីលីពីន បានទម្លាយឲ្យដឹង ថាលោកធ្លាប់ជាបុរស ដែលមានអារម្មណ៍ «ស្រឡាញ់​ភេទ​ដូចគ្នា» កាលពីអំឡុងអាពាហ៍ពិពាហ៍លើកដំបូងរបស់លោក។ លោក រ៉ូឌ្រីចូ ឌូតែតេ បានប្រកាសឡើងយ៉ាងដូច្នេះ កាលពីថ្ងៃព្រហស្បត្តិ៍សប្ដាហ៍មុន នៅចំពោះអ្នកគាំទ្រ ក្នុងរាជធានីតូក្យូ ប្រទេសជប៉ុន។

នៅក្នុងបរិបទនោះ លោកប្រធានាធិបតីចង់បឈ្ឆិតបឈ្ឆៀង ទៅឲ្យលោក «Antonio Trillanes IV» សមាជិកព្រឺទ្ធសភា ដែលជាគូប្រជែងនយោបាយរបស់លោក និងដែលរងពាក្យចចាមអារាមថា ស្រឡាញ់ភេទដូចគ្នា។

លោក ឌូតែតេ បានបង្ហើបឡើងថា លោកធ្លាប់មានអារម្មណ៍ស្រឡាញ់ភេទដូចគ្នា នៅក្នុងជីវិតអាពាហ៍ពិពាហ៍ ជាមួយអ្នកស្រី «Elizabeth Zimmerman» ដែលបានលែងលះគ្នា ក្នុងឆ្នាំ២០០០។

បន្ទាប់មកលោក ឌូតែតេ បានថ្លែងថា លោកបាន«ជាសះស្បើយ» ជាមួយនឹងភរិយាលោកសព្វថ្ងៃ គឺអ្នកស្រី «Honeylet Avancena»។ លោកថា៖

«ខ្ញុំបានក្លាយជាបុរសម្នាក់។ គឺស្ត្រីដ៏អស្ចារ្យជាច្រើន បានធ្វើឲ្យខ្ញុំជាសះស្បើយ។ បន្ទាប់មក ខ្ញុំមិនចូលចិត្តបុរសណា ដែលធ្វើខ្លួនសង្ហានោះណាស់។ ហើយឥឡូវនេះ ខ្ញុំមានចំណូលចិត្ត តែជាមួយស្ត្រីស្អាតៗ។»

ដូចឆ្នាំកន្លងទៅ នៅក្នុងប្រទេសកូរ៉េខាងត្បូងដែរ លោកប្រធានាធិបតី បានបញ្ចប់សុន្ទរកថារបស់លោក ដោយអញ្ជើញអ្នកគាំទ្រជាស្ត្រី ឲ្យឡើងលើវេទិកា សំដែងការគួរសម (ថើប) ជាមួយលោក។ លោក ឌូតែតេ បានថ្លែងប្រាប់មុនថា៖

«ជាបឋម អ្នកដែលឡើងមក មិនមែនជាស្ត្រីដែលរៀបការហើយទេ។ អូខេ? បន្ទាប់មក អ្នកមិនមែនជាកុមារី ដែលមិនទាន់គ្រប់អាយុ។»

អ្នកដែលឡើងលើវេទិកា សុទ្ធតែទទួលបានការថើបថ្ពាល់ ពីលោកប្រធានាធិបតី នៅចំពោះភរិយារបស់លោក អ្នកស្រី «Honeylet Avancena»។

លោក រ៉ូឌ្រីចូ ឌូតែតេ មានទម្លាប់ប្រើភាសាខ្លាំងៗ ប្រទាំងប្រទើស និងជេរប្រទេចផ្ដាសារ នៅក្នុងការថ្លែងរបស់លោក ជាពិសេសទាក់ទង​នឹង​ក្រុម​អ្នកស្រឡាញ់​ភេទ​ដូចគ្នា។ ដូចនៅក្នុងឆ្នាំ​២០១៦ លោកបានជេរអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំសហរដ្ឋអាមេរិក ថាជា«កូនសំផឹងខ្ទើយ»ជាដើម។

នៅខែមិនា ឆ្នាំ២០១៧ បុរសខ្លាំងហ្វីលីពីនរូបនេះ បានប្រកាសប្រឆាំងនឹងអាពាហ៍ពិពាហ៍ នៃជនមានភេទដូចគ្នា។ ប៉ុន្តែនៅមួយឆ្នាំក្រោយមក លោកបានត្រឡប់សំដីវិញ ដោយអះអាងថា លោកនឹងការពារសិទ្ធិ នៃបណ្ដាជន«ស្រឡាញ់​ភេទ​ដូចគ្នា» នៅក្នុងអាណត្តិរបស់លោក៕



លំអិតបន្ថែមទៀត

ដំណឹង

កំពូល​អ្នកប្រដាល់​ហ្វីលីពីន ប្រកាសបេក្ខភាព​ប្រជែងប្រធានាធិបតី ឌូតែតេ

កំពូល​អ្នកប្រដាល់​ហ្វីលីពីន ដ៏មានប្រជាប្រិយភាព លោក មានី ផាគីអៅ (Manny Pacquiao) បានប្រកាសបេក្ខភាពរបស់លោក ក្នុងថ្ងៃអាទិត្យនេះ ដើម្បីឈានទៅប្រកួតប្រជែង ក្នុងការបោះឆ្នោតប្រធានាធិបតី នៅឆ្នាំ២០២២ខាងមុខ។ លោក ...
ដំណឹង

ហ្វីលីពីន បញ្ជូនវ៉ាក់សាំង «Sinopharm» ទៅឲ្យ​ប្រទេសចិ​នវិញ

កោះហ្វីលីពីន បានបញ្ជូនវ៉ាក់សាំងចិន បង្ការជំងឺកូវីដ-១៩ (Covid-19) ទៅឲ្យ​ប្រទេសចិ​នវិញ បើទោះជាប្រធានាធិបតី លោក រ៉ូឌ្រីចូ ឌូតែតេ (Rodrigo Duterte) បានចាក់វ៉ាក់សាំងនេះ ដើម្បីបង្ហាញពីភាពជឿជាក់របស់លោក ...
កីឡា និងបច្ចេកវិទ្យា

ណីម៉ា រងបណ្ដឹងមួយពីបទ​រើសអើង ប្រឆាំង​ជន​ស្រឡាញ់​ភេទដូច នៅ​ប្រេស៊ីល

តារារបស់ក្រុមប៉ារីស (Paris Saint-Germain – បារាំង) កីឡាករ ណីម៉ា (Neymar) កំពុង​រងបណ្ដឹងមួយ ពីបទរើសអើង ប្រឆាំង​ជន​ស្រឡាញ់​ភេទដូច នៅក្នុង​ប្រទេស​ប្រេស៊ីល។ បណ្ដឹងដែលដាក់ឡើង ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.