ដំណឹងអាស៊ី-ប៉ាស៊ីភិក

ស្តេច​ម៉ាឡេស៊ី រាជនុញ្ញត​ឲ្យ​នាយករដ្ឋមន្ត្រី មហាធា លាលែង​ពីតំណែង

ការស្នើសុំ«លាលែង​ពីតំណែង» របស់លោកនាយករដ្ឋមន្ត្រី មហាធា មហាមេដ (Mahathir Mohamad) ទទួលបានរាជានុញ្ញាត ពីព្រះមហាក្សត្រម៉ាឡេស៊ីហើយ នៅល្ងាចថ្ងៃចន្ទម្សិលម៉ិញ។ នេះ បើតាមការអះអាង របស់រដ្ឋាភិបាលម៉ាឡេស៊ី ក្នុងយប់ថ្ងៃដដែល។

លោក «Mohd Zuki Ali» អគ្គលេខា នៃរដ្ឋាភិបាលម៉ាឡេស៊ី បានបញ្ជាក់តាមទំព័រ ទ្វីសធើរផ្លូវការ របស់លោកថា ព្រះមហាក្សត្របានរាជានុញ្ញាតឲ្យលោក មហាធា លាលែងចេញពីតំណែង ជានាយករដ្ឋមន្ត្រី តែព្រះរាជាបានត្រាស់ បន្តតែងតាំងលោក ឲ្យនៅកាន់តំណែងនេះ ជាជាបណ្ដោះអាសន្ន ក្នុងរយៈពេលរង់ចាំ ដើម្បីរកបាននាយករដ្ឋមន្ត្រីថ្មី។

កាលពីរសៀលថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ លោក មហាធា មហាម៉េដ ដែលមានអាយុ៩៤ឆ្នាំ បានថ្វាយលិខិតទៅព្រះមហាក្សត្រ ដើម្បីសុំលាលែងចេញពីតំណែង ជាប្រមុខរដ្ឋាភិបាល នៃប្រទេសម៉ាឡេស៊ី

ការស្នើសុំលាលែងនេះ បានធ្វើឡើងមួយថ្ងៃ ក្រោយមានការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល ពីសំណាក់អ្នកនយោបាយមួយក្រុម ដែលមានបំណងរារាំងអតីតមេដឹកនាំប្រឆាំង លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) មិនឲ្យឡើងកាន់តំណែង ជានាយករដ្ឋមន្ត្រីបន្តពីលោក មហាធា។

លោក មហាធា និងលោក អាន់វ៉ា ដែលធ្លាប់ជាសត្រូវនយោបាយ ដ៏ចាស់វស្សា បានចាប់ដៃគ្នា បង្កើតជាសម្ព័ន្ធមិត្តនយោបាយ មុននឹងបានឈ្នះឆ្នោតសាកល យ៉ាងភ្លូកទឹកភ្លូកដី កាលពីឆ្នាំ២០១៨។ លោក មហាធា ខ្លួនលោក ធ្លាប់បានសន្យាថា លោកនឹងលះបង់តំណែង ជានាយករដ្ឋមន្ត្រីនេះ ទៅឲ្យលោក អាន់វ៉ា ប៉ុន្តែលោក មហាធា បានពន្យាពេល នៃការលាលែងនេះ ជាច្រើនដង៕



លំអិតបន្ថែមទៀត

កម្ពុជា

Covid-19៖ ពលរដ្ឋខ្មែរ​«ទ្រហោយំ» ព្រោះ ហ៊ុន សែន មិនឲ្យ​ចូលស្រុក

ពលរដ្ឋខ្មែរនៅប្រទេសម៉ាឡេស៊ី ប្រមាណជា ១៥០នាក់ បាន«ទ្រហោយំ» បន្ទាប់ពីត្រូវបានរដ្ឋាភិបាលកម្ពុជាខ្លួនឯង បដិសេធមិនទទួលយក ខណៈពេលដែលពលរដ្ឋទាំងនោះ កំពុងត្រៀមឡើងយន្ដហោះ វិលមកមាតុភូមិវិញ។ ហេតុការណ៍នេះ កើតឡើងកាលពីព្រឹកម៉ិញ ក្នុងព្រលានយន្ដហោះ នៃរាជធានី ...
ដំណឹង

ទិដ្ឋភាព​«ខ្យល់គួច»​សមុទ្រ ដែល​បំភ័យ​តំបន់​ឆ្នេរ​ម៉ាឡេស៊ី

បើពន្យល់តាមលក្ខណៈវិទ្យាសាស្ត្រ គឺបាតុភូត​«ខ្យល់គួច»របៀបនេះ បានកើតឡើង ដោយសារខ្យល់ត្រជាក់ បានបក់ផាត់ ពីលើទឹកសមុទ្រដែលក្ដៅ (ដោយសាររដូវនេះ ជារដូវក្ដៅ ហួតហែង) ប្រៀបបាននឹងពេល បើកគម្របឆ្នាំងទឹកដាំពុះដូច្នេះ។  ព្រឹត្តិការណ៍«ខ្យល់គួច»នោះ មានរយៈពេលប្រមាណជា ...
កម្ពុជា

Covid-19៖ ហ៊ុន សែន ឲ្យបិទជើង​ហោះហើរ ពីម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានបញ្ជាឲ្យបិទជើងហោះហើរទាំងឡាយ ពី​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី ដើម្បីបង្ការការរាតត្បាត ជំងឺ «Covid-19»។ បទបញ្ជា​នេះ នឹងត្រូវអនុវត្តន៍ ចាប់ពីថ្ងៃទី១ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.