ដំណឹងអាស៊ី-ប៉ាស៊ីភិក

ប៉ាគីស្ដង់​ប្រកាស​ដោះលែង​អ្នក​«បើកបរយន្ដហោះ»​ឥណ្ឌា ដើម្បីសន្តិភាព

ប្រទេសប៉ាគីស្ដង់ នឹងដោះលែងទាហាន«បើកបរយន្ដហោះ» នៃកងទ័ពជើងអាកាសឥណ្ឌា ដែលត្រូវបានប្រទេសនេះចាប់ខ្លួនបាន កាលពីថ្ងៃពុធ។ ការដោះលែងនេះ ត្រូវបានប្រទេសប៉ាគីស្ដង់អះអាងថា ជាកាយវិការ«សន្តិភាព»ជាមួយប្រទេសឥណ្ឌា ដែលនៅជាប់ព្រំប្រទល់គ្នា តែជារឿយៗ តែងមិនមុខគ្នាមិនចំ បើនិយាយពីតំបន់កាស្មៀរ នៅភាគខាងជើង។

គឺលោក អ៊ីមរ៉ាន ខាន់ (Imran Khan) នាយករដ្ឋមន្ត្រីប៉ាគីស្ដង់ ជាអ្នកប្រកាសពីការដោះលែងនេះ កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលម៉ិញ។ លោកបានថ្លែង នៅក្នុងរដ្ឋសភាជាតិប៉ាគីស្ដង់ថា៖

«ជាកាយវិការសម្រាប់សន្តិភាព យើងនឹងដោះលែងទាហានបើកបរយន្ដហោះ [នៅថ្ងៃស្អែក]។»

ភាពតានតឺងបានផ្ទុះឡើង ចាប់ពីថ្ងៃអង្គារដើមសប្ដាហ៍នេះ បន្ទាប់ពីកងទ័ពជើងអាកាស របស់ប្រទេសឥណ្ឌា បានបើកការវាយប្រហារ ទៅលើក្រុមអ៊ីស្លាមមួយ ដែលមានទីតាំងនៅក្នុងជ្រលងភ្នំ នៃប្រទេសប៉ាគីស្ដង់។

ការប្រឈមមុខគ្នាខាងលើ ដែលបានបង្កក្ដីបារម្ភដ៏ធំធេង សម្រាប់សហគមន៍អន្តរជាតិនោះ បាននាំទៅដល់ការបាញ់ទម្លាក់យន្ដហោះ ទាំងសងខាង និងអ្នកបើកបរយន្ដហោះ យ៉ាងហោចណាស់ចំនួនម្នាក់ ត្រូវបានកងទ័ពប៉ាគីស្ដង់ចាប់ខ្លួនបាន។

កងទ័ពប៉ាគីស្ដង់ បានបង្ហោះរូបភាពពីទាហានម្នាក់នោះ ដែលគេស្គាល់ថា ជាលោកមេបញ្ជាការរង «Abhinandan Varthaman» របស់កងទ័ពជើងអកាសរបស់ប្រទេសឥណ្ឌា។ កងទ័ពប៉ាគីស្ដង់ អះអាងថា បានថែរក្សាលោក «Abhinandan Varthaman» យ៉ាងត្រឹមត្រូវ ខណៈភាគីឥណ្ឌាវិញ​បានទាមទារ ឲ្យមានការដោះលែងរូបលោក «Abhinandan Varthaman» «ជាបន្ទាន់ និងដោយសុវត្ថិភាព»។

គួរបញ្ជាក់ដែរថា បន្ទាប់ពីហេតុការណ៍ប្រឈមមុខគ្នានោះ អាជ្ញាធរគ្រប់គ្រងដែនអាកាស របស់ប្រទេសប៉ាគីស្ដង់ បានប្រកាសបិទលំហមេឃរបស់ខ្លួន រហូតដល់មានបទបញ្ជាថ្មី។ យន្ដហោះដឹកអ្នកដំណើរ មកពីប្រទេសផ្សេងមួយចំនួន ដូចយ៉ាងយន្ដហោះរបស់ក្រុមហ៊ុន ថៃអ៊ែរវេស (Thai Airways) របស់ប្រទេសថៃជាដើម បានលុបចោលការហោះហើរ​ជាច្រើន​របស់ខ្លួន នៅក្នុងថ្ងៃពុធ និងថ្ងៃព្រហស្បត្តិ៍។

យ៉ាងណា ក្រុមហ៊ុនអាកាសចរណ៍ថៃមួយនេះ បានប្រកាសឲ្យដឹងថា ខ្លួនកំពុងបើកការហោះហើរឡើងវិញហើយ ចាប់ពីល្ងាចថ្ងៃព្រហស្បត្តិនេះមក៕



លំអិតបន្ថែមទៀត

ដំណឹង

ប៉ាគីស្ដង់ បិទលំហអាកាស បន្ទាប់ពី​អះអាង​បានបាញ់​ទម្លាក់​យន្ដហោះ​ឥណ្ឌា

ប្រទេសប៉ាគីស្ដង់ បាន«បិទលំហអាកាស»របស់ខ្លួន រហូតដល់មានបទបញ្ជាថ្មី។ នេះ បើតាមការអះអាង របស់អាជ្ញាធរគ្រប់គ្រងដែនអាកាស របស់ប្រទេសប៉ាគីស្ដង់ បន្ទាប់ពីរដ្ឋាភិបាលនៃប្រទេសនេះ បានអះអាងមុននេះ ថាបានបាញ់ទម្លាក់យន្ដហោះពីរគ្រឿង របស់កងទ័ពអាកាសឥណ្ឌា។ នៅលើទំព័រទ្វីសធើររបស់ខ្លួន អាជ្ញាធរគ្រប់គ្រងដែនអាកាសប៉ាគីស្ដង់ ...
ដំណឹង

នៅរស់​យ៉ាងហោច​២នាក់ ក្នុងការធ្លាក់​យន្ដហោះ​ដឹក​អ្នកដំណើរ​​នៅ​ប៉ាគីស្ដង់

អ្នកដំណើរ«នៅរស់​យ៉ាងហោច​២នាក់» ពីក្នុងហេតុការណ៍ធ្លាក់យន្ដហោះ «AirBus» កាលពីរសៀលថ្ងៃសុក្រ ទី២២ ខែឧសភាម្សិលម៉ិញ ក្នុងសង្កាត់លំនៅដ្ឋាន នៃក្រុងការ៉ាឈី (Karachi) ភាគខាងត្បូង នៃប្រទេសប៉ាគីស្ដង់។ របាយការណ៍ជំហានដំបូង បានអះអាងថា ...
ដំណឹង

ឥណ្ឌា៖ កុមារ​ធ្លាក់ចូល​អណ្ដូង​តាំង​ពី៤ថ្ងៃ​ត្រូវបាន​យកចេញ តែគ្មាន​ជីវិត

ក្នុងភូមិ «Sangrur» នៃខេត្ត «Pendjab» ភាគខាងជើងឥណ្ឌា កុមារអាយុ២ឆ្នាំម្នាក់ ដែលបានធ្លាក់ចូលក្នុងអណ្ដូងមួយ តាំងពីជាង៤ថ្ងៃមុន ត្រូវបានស្រង់ឡើងមកលើវិញ តែគ្មាន​ជីវិត កាលពីព្រឹកម៉ិញ។ នេះ បើតាមការអះអាងរបស់អាជ្ញាធរតំបន់ ដែលត្រូវបានដកស្រង់ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.