• «សង្គ្រាមឃោសនា»​ឥណ្ឌា-​ប៉ាគីស្ដង់ ក្រោយ​ការដោះលែង​អ្នកបើក​យន្ដហោះ

    វីដេអូមួយផ្សាយចេញពីប្រទេសប៉ាគីស្ដង់ បង្ហាញពីទាហានបើកយន្ដហោះឥណ្ឌា និយាយអរគុណអាជ្ញាធរប៉ាគីស្ដង់ ដែលត្រៀមដោះលែងខ្លួនកាលពីថ្ងៃសុក្រ​(ម្សិលម៉ិញ)​នោះ បានបញ្ជេះកំហឹងរបស់បណ្ដាជនឥណ្ឌា ឲ្យផ្ទុះជាអណ្ដាតភ្លើងឡើង យ៉ាងសន្ធោសន្ធៅ។ ផ្ទុះជាអណ្ដាតភ្លើង ដោយហេតុថា ប្រទេសប៉ាគីស្ដង់បានប្រើប្រាស់ការដោះលែង​ទាហាន​បើក​យន្ដហោះរូបនោះ ដើម្បីធ្វើ«សង្គ្រាមឃោសនា»របស់ខ្លួន ខណៈប្រទេសនេះបានប្រកាសកាលពីថ្ងៃព្រហស្បត្តិ៍ ថានឹងធ្វើការដោះលែងឈ្លើយសិក ដើម្បីជាកាយវិការ«សន្តិភាព»។ ក្នុងថ្ងៃសៅរ៍នេះ ការពើបប្រទះគ្នារវាងកងទ័ពទាំងសងខាង ដោយការបាញ់កាំភ្លើងធំ តបគ្នាទៅវិញទៅមក ក៏បានកើតឡើងដែរ នៅតាមព្រំដែនក្នុងតំបន់កាស្មៀរ។ ប្រភពមួយពីកងទ័ពប៉ាគីស្ដង់ បានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង «AFP» ថាមានទាហានប៉ាគីស្ដង់ពីរនាក់ បានស្លាប់។ ទាហានបើកយន្ដហោះ លោក «Abhinandan Varthaman» ដែលមានឋានៈជាមេបញ្ជាការរងផង ត្រូវបានកងទ័ពប៉ាគីស្ដង់ចាប់ខ្លួនកាលពីថ្ងៃពុធ នៅបន្ទាប់ពីលោកបាន​បើក​យន្ដហោះប្រភេទ «Mig-21» ដេញយន្ដហោះរបស់កងទ័ពប៉ាគីស្ដង់ នៅក្នុងតំបន់ជាប់​ព្រំដែន។ ...
  • ប៉ាគីស្ដង់​ប្រកាស​ដោះលែង​អ្នក​«បើកបរយន្ដហោះ»​ឥណ្ឌា ដើម្បីសន្តិភាព

    ប្រទេសប៉ាគីស្ដង់ នឹងដោះលែងទាហាន«បើកបរយន្ដហោះ» នៃកងទ័ពជើងអាកាសឥណ្ឌា ដែលត្រូវបានប្រទេសនេះចាប់ខ្លួនបាន កាលពីថ្ងៃពុធ។ ការដោះលែងនេះ ត្រូវបានប្រទេសប៉ាគីស្ដង់អះអាងថា ជាកាយវិការ«សន្តិភាព»ជាមួយប្រទេសឥណ្ឌា ដែលនៅជាប់ព្រំប្រទល់គ្នា តែជារឿយៗ តែងមិនមុខគ្នាមិនចំ បើនិយាយពីតំបន់កាស្មៀរ នៅភាគខាងជើង។ គឺលោក អ៊ីមរ៉ាន ខាន់ (Imran Khan) នាយករដ្ឋមន្ត្រីប៉ាគីស្ដង់ ជាអ្នកប្រកាសពីការដោះលែងនេះ កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលម៉ិញ។ លោកបានថ្លែង នៅក្នុងរដ្ឋសភាជាតិប៉ាគីស្ដង់ថា៖ «ជាកាយវិការសម្រាប់សន្តិភាព យើងនឹងដោះលែងទាហានបើកបរយន្ដហោះ [នៅថ្ងៃស្អែក]។» ភាពតានតឺងបានផ្ទុះឡើង ចាប់ពីថ្ងៃអង្គារដើមសប្ដាហ៍នេះ បន្ទាប់ពីកងទ័ពជើងអាកាស របស់ប្រទេសឥណ្ឌា បានបើកការវាយប្រហារ ទៅលើក្រុមអ៊ីស្លាមមួយ ដែលមានទីតាំងនៅក្នុងជ្រលងភ្នំ នៃប្រទេសប៉ាគីស្ដង់។ ការប្រឈមមុខគ្នាខាងលើ ...
  • តុល្យភាព​រវាង​ឥណ្ឌានិង​ប៉ាគីស្ដង់៖ យន្តហោះ​ត្រូវ​បាញ់ធ្លាក់​ទាំង​សងខាង

    តុល្យភាពចុងក្រោយ នៃស្ថានភាពប្រឈមមុខដាក់គ្នា រវាងប្រទេសដៃគូសត្រូវទាំងពីរ បានឲ្យដឹងនៅល្ងាចថ្ងៃពុធនេះថា មាន«យន្តហោះ​ត្រូវ​បាញ់ធ្លាក់​ទាំង​សងខាង» យ៉ាងហោចណាស់ ក៏មួយគ្រឿងម្ខាងដែរ។ កងទ័ពជើងអាកាស របស់ប្រទេសប៉ាគីស្ដង់ អះអាងថាបានបាញ់ទម្លាក់យន្ដហោះពីរគ្រឿង របស់កងទ័ពឥណ្ឌា ក្នុងនោះមួយគ្រឿង បានធ្លាក់នៅក្នុងទឹកដីកាស្មៀរឥណ្ឌា និងមួយគ្រឿងទៀត បានធ្លាក់ក្នុងទឹកដីកាស្មៀរប៉ាគីស្ដង់ ហើយអ្នកបើកបរយន្ដហោះឥណ្ឌាមួយរូប ត្រូវបានកងទ័ពប៉ាគីស្ដង់ចាប់ខ្លួនបាន។ សម្រាប់ប្រទេសឥណ្ឌាវិញ បានប្រកាសតបវិញថា ខ្លួនក៏បានបាញ់ទម្លាក់យន្ដហោះមួយគ្រឿង របស់កងទ័ពប៉ាគីស្ដង់ដែរ តែបានទទួលស្គាល់ថា ខ្លួនបានបាត់បង់យន្ដហោះមួយគ្រឿង ពីក្នុងចំណោមយន្ដហោះរបស់ខ្លួន ដែលបានចេញធ្វើប្រតិបត្តិការនោះ។ លោក «Raveesh Kumar» អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា បានថ្លែងឲ្យដឹងថា៖  «យន្ដហោះប៉ាគីស្ដង់ ត្រូវបានពួកទាហានថ្មើរជើងមើលឃើញថា បានធ្លាក់ពីលើមេឃ នៅក្នុងទឹកដីប៉ាគីស្ដង់។ នៅក្នុងការប្រឈមមុខគ្នានេះ ...
  • ប៉ាគីស្ដង់ បិទលំហអាកាស បន្ទាប់ពី​អះអាង​បានបាញ់​ទម្លាក់​យន្ដហោះ​ឥណ្ឌា

    ប្រទេសប៉ាគីស្ដង់ បាន«បិទលំហអាកាស»របស់ខ្លួន រហូតដល់មានបទបញ្ជាថ្មី។ នេះ បើតាមការអះអាង របស់អាជ្ញាធរគ្រប់គ្រងដែនអាកាស របស់ប្រទេសប៉ាគីស្ដង់ បន្ទាប់ពីរដ្ឋាភិបាលនៃប្រទេសនេះ បានអះអាងមុននេះ ថាបានបាញ់ទម្លាក់យន្ដហោះពីរគ្រឿង របស់កងទ័ពអាកាសឥណ្ឌា។ នៅលើទំព័រទ្វីសធើររបស់ខ្លួន អាជ្ញាធរគ្រប់គ្រងដែនអាកាសប៉ាគីស្ដង់ បានឲ្យដឹងថា៖ «អាជ្ញាធរគ្រប់គ្រងដែនអាកាស បានបិទជាផ្លូវការ ដែនអាកាសប៉ាគីស្ដង់ រហូតដល់មានបទបញ្ជាថ្មី។» អ្នកនាំពាក្យកងទ័ពប៉ាគីស្ដង់ ត្រូវបានស្រង់សំដី ដោយទីភ្នាក់ងារព័ត៌មានបារាំង «AFP» មកបញ្ជាក់ថា ការសម្រេចនេះធ្វើឡើង ដោយ«តម្រូវតាមកាលៈទេសៈ»។ កាលពីប៉ុន្មានម៉ោងមុន កងទ័ពប៉ាគីស្ដង់បានអះអាង តាមរយៈអ្នកនាំពាក្យរបស់ខ្លួន ថាបានបាញ់ទម្លាក់យន្ដហោះពីរគ្រឿង នៅក្នុងដែនអាកាសរបស់ខ្លួន។ យន្ដហោះមួយគ្រឿង បានធ្លាក់នៅក្នុងទឹកដីកាស្មៀរឥណ្ឌា និងមួយគ្រឿងទៀត បានធ្លាក់ក្នុងទឹកដីកាស្មៀរប៉ាគីស្ដង់ ហើយអ្នកបើកបរយន្ដហោះឥណ្ឌាមួយរូប ...