ដំណឹងអាស៊ី-ប៉ាស៊ីភិក

Covid-19៖ ស្ដេចថៃ សំងំកាយ​ក្នុង​សណ្ឋាគារ​ប្រណិត​ជាមួយ​ស្នំ​២០នាក់

ខណៈប្រទេស ត្រូវបានប្រកាស ឲ្យស្ថិតក្នុងភាពអាសន្ន ដើម្បីទប់ស្កាត់ ការរីករាលដាល នៃមេរោគ «Covid-19» ស្ដេចថៃ រាមា ទី១០ ព្រះបាទ មហា វិជ្ជរាឡុងកន (Maha Vajiralongkorn) ឯណោះ កំពុងតែស្ថិតក្នុង​សណ្ឋាគារ​ដ៏ប្រណិតមួយ ជាមួយនឹងស្រីស្នំ២០នាក់ នៅឯប្រទេសអាល្លឺម៉ង់។

របាយការណ៍មួយ របស់សារព័ត៌មានអាល្លឺម៉ង់ «Bild» បង្ហើបឲ្យដឹងថា ព្រះមហាក្សត្រ ដែលរាស្ត្រថៃ តែងចាត់ទុក ជាកំពូលមនុស្ស ពាក់កណ្ដាលអាទិទេព កំពុងសំងំព្រះកាយ គេចចេញពីមេរោគ «Covid-19» ក្នុងសណ្ឋាគារផ្កាយបួនមួយ ឈ្មោះ «Grand Hotel Sonnebichl» ដែលស្ថិតនៅភាគខាងត្បូង នៃប្រទេសអាល្លឺម៉ង់ ជាប់ព្រំដែននៃប្រទេសអូទ្រីស។

សារព័ត៌មានបន្តថា ផ្ទុយពីការដាក់ប្រទេស នៅក្នុងភាពអាសន្ន ខណៈអ្នកស្លាប់ នឹងជំងឺ«Covid-19» កាន់តែកើនឡើងនោះ ព្រះបាទ រាមា ទី១០ ទទួលបាន«ច្បាប់ពិសេស» ដើម្បីគង់នៅក្រៅប្រទេស និងនៅក្នុងសណ្ឋាគារ នៅលើភ្នំ ដ៏ប្រណិតថែមទៀត។

តាមពិតទៅ សណ្ឋាគារខាងលើនេះ ត្រូវបានបង្ខំឲ្យបិទទ្វារ ជាបណ្ដោះអាសន្នរួចហើយ ក្រោមវិធានការទប់ស្កាត់ ការឆ្លងរាលដាលជំងឺខាងលើ។ តែសណ្ឋាគារបានបើកទ្វារយ៉ាងពិសេស ដើម្បីទទួលព្រះមហាក្សត្រថៃ ឲ្យព្រះអង្គគង់នៅ។ សារព័ត៌មាន «Bild» បានស្រង់សំដីអ្នកទទួលខុសត្រូវ ក្នុងក្រុងមួយរូប មកបញ្ជាក់ថា៖

«បើកទ្វារពិសេសទទួលអតិថិជន ក្នុងខណៈមានបម្រាម ពីរដ្ឋាភិបាលអាល្លឺម៉ង់នេះ ដោយហេតុថា អតិថិជនទាំងនេះ ជាក្រុមមនុស្ស ដែលមានប្រភពតែមួយ និងមិនមានទំនាក់ទំនង ចេញក្រៅសណ្ឋាគារ ឬជាមួយនរណាឡើយ។»

ស្ដេចថៃ និងស្នំក្មេងៗ…

ក្រុមមនុស្ស ដែលអ្នកទទួលខុសត្រូវ លើកមកបរិយាយនេះ គឺគ្មាននរណាផ្សេង ក្រៅពីស្ដេចរាមាទី១០ របស់រាជាណាចក្រថៃ និងស្ត្រីស្នំហែហម ក្មេងៗ ចំនួន២០នាក់នោះឡើយ។ ដោយឡែក មន្ត្រីក្រមការផ្សេងទៀត រួមនឹងព្រះមហាក្សត្រីយ៉ានី ស៊ុតធីតា ទិតចៃ (Suthida Tidjai) មិនមានវត្តមាន នៅក្បែរការគង់ប្រថាប់នេះទេ។ សារព័ត៌មានបន្តបង្ហើបទៀតថា ព្រោះមន្ត្រីទាំងនោះ និងព្រះមហាក្សត្រីយ៉ានី បានជាប់សង្ស័យ ថាបានឆ្លងជំងឺ «Covid-19»។

ការបែកធ្លាយ ពីព្រះរាជដំណើរ «យ៉ាងពិសេស» នេះ បានបង្កការក្ដៅក្រហាយមិនតិចទេ នៅក្នុងប្រទេសថៃ ជាពិសេសនៅលើបណ្ដាញសង្គម។ ពួកគេបានបង្ហោះ និងបានចែករំលែកតៗគ្នា  នូវ«hashtag»មួយ ដែលមានអត្ថន័យ ជាខេមរភាសាថា #ហេតុអ្វីយើងត្រូវការស្ដេច?

នេះ មិនមែនជាលើកទីមួយទេ ដែលព័ត៌មានប្រភេទនេះ បានចេញផ្សាយ ទាក់ទងនឹងព្រះករុណា ពាក់កណ្ដាលអាទិទេព របស់ប្រទេសថៃ។ ព្រះមហាក្សត្រ ដែលមានព្រះជន្ម ៦៧ព្រះវស្សាអង្គនេះ មានទ្រព្យសម្បត្តិ មិនតិចជាង ៣០ពាន់លានដុល្លារ និងបានរៀបការ ចំនួន៥ដង ក្នុងនោះ រៀបការជាមួយ ប្អូនស្រីជីដូនមួយម្នាក់ សិល្បៈការិនីម្នាក់ អតីតស្ត្រីបម្រើលើយន្ដហោះម្នាក់ និងគិលានុបដ្ឋាកម្នាក់៕



លំអិតបន្ថែមទៀត

ដំណឹង

Covid-19៖ នៅរុស្ស៊ី រកឃើញ​ករណីឆ្លង​ជិត​១ម៉ឺននាក់ ត្រឹមតែ​១ថ្ងៃ

ប្រទេសរុស្ស៊ី បានរកឃើញករណីឆ្លងជំងឺ «Covid-19» មានចំនួន ៩ ៧០៩នាក់ ត្រឹមតែ​១ថ្ងៃ ខណៈអ្នកជំងឺស្លាប់ មានចំនួន ៩៤នាក់ ដែលជាចំនួនដ៏ច្រើន ជាលើកទី៣ ក្នុងរយៈពេល ...
កម្ពុជា

កម្ពុជា​ស៊ើបអង្កេត«ករណី​ចាប់ពង្រត់»​សកម្មជន​ថៃ តាមការស្នើ​ពី​ស្ថានទូត​ថៃ

បន្ទាប់ពីមិនអើពើ តាំងពីច្រើនថ្ងៃមក នៅថ្ងៃនេះអាជ្ញាធរកម្ពុជា បានប្រកាស​បើក​ការស៊ើបអង្កេតទៅលើ ករណី​ចាប់ពង្រត់ លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ (Wanchalearm Satsaksit) សកម្មជននយោបាយថៃម្នាក់ ពីខាងមុខអាគារស្នាក់នៅ​របស់លោក កណ្ដាលរាជធានីភ្នំពេញ ...
ដំណឹង

Covid-19៖ បារាំងរឹតបន្តឹងបម្រាមគោចរ ចាប់ពីម៉ោង១៨ ទូទាំងប្រទេស

រដ្ឋាភិបាលបារាំង បានសម្រេចរឹតបន្តឹងបម្រាមបន្ថែម នៅចំពោះជំងឺរាតត្បាត កូវីដ១៩ (Covid-19) ដោយដាក់បម្រាមគោចរ ចាប់ពីម៉ោង១៨ នៅគ្រប់ស្រុកភូមិទាំងអស់ នៃប្រទេសបារាំងដីគោក។ នាយករដ្ឋមន្ត្រីបារាំង លោក ហ្សង់ កាស្ដិក ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.