ដំណឹងអាស៊ី-ប៉ាស៊ីភិក

ចិន​ដាក់​បម្រាម​ជាថ្មី លើ​ប្រជាជន​​១០៨លាន​នាក់ ក្នុង​ភាគ​ឦសាន​ប្រទេស

តំបន់ជាច្រើន ក្នុងភាគឦសានប្រទេស ដែលមានចំនួនប្រជាជនរស់នៅ ១០៨លាននាក់ ត្រូវបានអាជ្ញាធរចិន ប្រកាសដាក់បម្រាម សារជាថ្មី បន្ទាប់ពីបានរកឃើញករណីឆ្លង ជំងឺ«Covid-19» ចំនួន៣៤នាក់ នៅក្នុងក្រុង «Shulan» តែប៉ុន្មានថ្ងៃចុងក្រោយប៉ុណ្ណោះ។

ខេត្ត «Jilin» ខេត្ត «Liaoning» និងក្រុងធំៗ នៅជុំវិញនោះ ត្រូវបានប្រកាសបិទ។ រថភ្លើង និងរថយន្ដក្រុង បានផ្អាកដំណើរការ។ សាលារៀន បានបិទទ្វា ហើយប្រជាជនទាំងអស់ នៅក្នុងតំបន់ ត្រូវបង្ខំឲ្យសំងំ នៅក្នុងផ្ទះឡើងវិញ បន្ទាប់ពីពួកគេ បានចេញពីបម្រាមទាំងនេះ កាលពីប៉ុន្មានសប្ដាហ៍មុន។

នៅក្នុងក្រុង «Shulan» ដែលពេលនេះ ត្រូវបានចាត់ទុក ជាមណ្ឌលកណ្ដាល នៃរលកចម្លងមេរោគ «Covid-19» វិធានការដ៏តឹងរុឹងជាច្រើន ត្រូវបានអនុវត្ត រហូតដល់មានបទបញ្ជាថ្មី។

អាគារភូមិគ្រឹះណា ដែលមានករណីឆ្លង (ទោះរកឃើញពិត ឬជាការសង្ស័យ) នឹងត្រូវបិទទ្វា ហើយត្រូវដាក់ឲ្យធ្វើចត្តាឡីស័ក (នៅដាច់តែឯង)។ សមាជិក​ម្នាក់ ក្នុងមួយគ្រួសារ ត្រូវបានអនុញ្ញាត និងមានសិទ្ធិ អាចចេញ​ទៅទិញទំនិញ ឬម្ហូបចំណី ក្នុងរយៈពេល​២ម៉ោង​ យ៉ាងយូរបំផុត និងជារៀងរាល់ពីរថ្ងៃម្ដង។

វិធានការតឹងរុឹងខាងលើ ក៏ត្រូវបានអនុវត្ត នៅទូទាំងខេត្ត «Jilin» ទាំងមូលដែរ។ ថ្នាំព្យាបាលគ្រុនផ្ដាសាយទាំងឡាយ ត្រូវបានហាមឃាត់ នៅតាមឱសថដ្ឋានានា ដើម្បីកុំឲ្យបណ្ដាជន អាចលាក់រោគសញ្ញា របស់ពួកគេបាន។

តួលេខផ្លូវការ នៃករណីឆ្លង នៅទូទាំងប្រទេសចិន ក្នុងពេលនេះ មានចំនួន ៨៨ ៤២៣នាក់ ក្នុងចំណោមនោះ អ្នកជំងឺ ៤ ៦៣៤នាក់ បានស្លាប់ រាប់តាំងពីការរាតត្បាតដំបូងទីមក៕



លំអិតបន្ថែមទៀត

កម្ពុជា

អ្នកនាំពាក្យថា កាសែតអាមេរិកប្រឌិត​ព័ត៌មាន​«ដ៏ឆ្កួត​លីលា តាម​អំពើចិត្ត»

លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានហៅសារព័ត៌មាន «The Wall Street Journal» ថាបានប្រឌិតព័ត៌មាន«ដ៏ឆ្កួតលីលា តាមអំពើចិត្ត» ជុំវិញ«កិច្ចព្រមព្រៀងសម្ងាត់» រវាងកម្ពុជា-ចិន ...
កម្ពុជា

Covid-19៖ ហ៊ុន សែន កាត់បន្ថយបម្រាម សម្រាប់​ដាក់កំហិត​ការធ្វើដំណើរ

បុរសខ្លាំងកម្ពុជា បានប្ដូរបទបញ្ជារបស់លោក នៅថ្ងៃនេះ ដោយ«កាត់បន្ថយបម្រាម» នៃការដាក់កំហិត សម្រាប់ការធ្វើដំណើររវាងរាជធានី និងខេត្តកណ្ដាល ក៏ដូចជារវាងស្រុកនិងស្រុក។ បញ្ជាថ្មីនេះ ធ្វើឡើងបន្ទាប់ពីបម្រាមរបស់លោក ដែលបានផ្សាយចេញ ជាលក្ខណៈបន្ទាន់ កាលពីរសៀលម្សិលម៉ិញ ...
ប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប អតីតរាជធានី នៃចក្រភពខ្មែរ។ (រូបថត ប៊ុន ណារុន)
កម្ពុជា

នៅរមណីយដ្ឋាន​អង្គរ អាជ្ញាធរ​អប្សរា​​បើក​«សារមន្ទីរ​ទាំង៣»​ឡើងវិញ

ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០​នេះតទៅ «សារមន្ទីរ​ទាំង៣»របស់អាជ្ញាធរជាតិអប្សរា នឹងបើកទ្វាឡើងវិញ ដើម្បីចូលទស្សនា ដោយមិនគិតថ្លៃ។ នេះ បើតាមសេចក្ដីជូនដំណឹង របស់ស្ថាប័នជាតិមួយនេះ ដែលចុះថ្ងៃខែ តាំងពីថ្ងៃព្រហស្បត្តិ៍ ទី២២ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.