ដំណឹងអាស៊ី-ប៉ាស៊ីភិក

តុល្យភាពថ្មី ៖ ៦,៥ម៉ឺននាក់​ឆ្លង​មេរោគ​«កូរូណា»​ និង​១,៥ពាន់​នាក់បាន​ស្លាប់

តុល្យភាពថ្មី ៖ ចំនួនជនរងគ្រោះ បណ្ដាលពីការឆ្លងមេរោគ​«កូរូណា»ថ្មី នៅតែបន្តកើនឡើង។ របាយការណ៍ប្រចាំថ្ងៃ របស់អាជ្ញាធរចិន បានឲ្យដឹង ក្នុងព្រឹកថ្ងៃសុក្រនេះថា ក្នុងរយៈពេល មួយថ្ងៃព្រហស្បត្តិ៍ម្សិលម៉ិញ ករណីឆ្លងជំងឺខាងលើ មានចំនួនបន្ថែម ៤៨២៣នាក់ និងករណីស្លាប់ថ្មីទៀត មានចំនួន១១៦នាក់។

តួលេខថ្មីនេះ បានធ្វើឲ្យតួលេខសរុប ក្នុងពិភពលោក នៃអ្នកឆ្លងមេរោគ«កូរូណា» មានចំនួនដល់ ៦៤ ៤២៩នាក់ និងអ្នកស្លាប់ ដោយសារមេរោគនេះ មានចំនួន ១ ៤៨៩នាក់។

តួលេខផ្ដល់ដោយអាជ្ញាធរចិន នៅថ្ងៃសុក្រនេះ បានធ្លាក់ចុះយ៉ាងច្រើន បើប្រៀបនឹងថ្ងៃម្សិលម៉ិញ ដែលរបាយការណ៍បានអះអាងថា មនុស្សជិត ១៤ ៨០០០នាក់ ត្រូវបានរកឃើញថា បានឆ្លងមេរោគខាងលើ និង ២៤២នាក់ បានស្លាប់។

ការរកឃើញតួលេខថ្មី នៃអ្នកឆ្លងមេរោគ ដ៏ច្រើនសន្ធឹកសន្ធាប់ បានកើតឡើង បន្ទាប់ពីអាជ្ញាធរចិន បានផ្លាស់មេដឹកនាំថ្នាក់ខេត្ត និងថ្នាក់ក្រុង ចំនួនពីរនាក់ កាលពីថ្ងៃពុធ។ ក្រោយការចូលកាន់តំណែង ជាលេខាធិការគណបក្សកុម្មុយនីស្ដិ៍ ប្រចាំខេត្ត «Hubei» លោក យីង យ៉ុង (Ying Yong) បានដាក់់ឲ្យអនុវត្តន៍ភ្លាមៗ នូវរបៀបរុករកថ្មី នៃអាការៈឆ្លងមេរោគ«កូរូណា»៕



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន ឲ្យចាក់​វ៉ាក់សាំងចិន​ជូន… ​រូបលោក និង​បក្ខពួកលោក​​មុខគេ!

លោក ហ៊ុន សែន បាន​ប្រកាសទទួលយក​វ៉ាក់សាំងចិន​ជាបន្ទាន់ ដើម្បីចាក់ឲ្យ… លោក ហ៊ុន សែន ខ្លួនលោក និង​បក្ខពួកលោក​​មុខគេ ! នេះ ជាការអះអាង​របស់បុរសខ្លាំង​នៅកម្ពុជា ...
កីឡា និងបច្ចេកវិទ្យា

រ៉ូណាល់ដូ ប្រកាសសង្គ្រាមប្រឆាំង កូកាកូឡា !

កាយវិការរបស់ម្ចាស់បាល់មាស ៥ជំនាន់ កីឡាករ គ្រីស្យាណូ រ៉ូណាល់ដូ (Cristiano Ronaldo) អាចបង្ក​ការក្ដៅ​ក្រហាយ ដល់ក្រុមហ៊ុនភេសជ្ជៈយក្សរបស់អាមេរិក កូកាកូឡា (Coca Cola)។ ក្នុងថ្ងៃចន្ទទី១៤ ...
កម្រមាន

អាយុ​១៨ឆ្នាំ រង​ពិការភាព​មិនស្លាប់​មិនរស់ ព្រោះ​ការវះកាត់​ពង្រីក​សុដន់

យុវតីស្រស់សោភាម្នាក់ បានធ្លាក់ខ្លួន រង​ពិការភាព​មិនស្លាប់​មិនរស់ ត្រូវការសង្គ្រោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីរូបនាង បានចូលទៅឲ្យគ្លីនិកមួយ ធ្វើការវះកាត់ពង្រីកសុដន់។ រឿងរ៉ាវនេះ បានឈានទៅដល់ ដំណាក់កាលស្វែងរកយុត្តិធម៌ ពីសំណាក់ក្រុមគ្រួសាររបស់នាង នៅក្នុងតុលាការអាមេរិក ...

Comments are closed.

យល់ស៊ីជម្រៅផ្នែក ដំណឹង

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

ដំណឹង

ទាហានអ៊ុយក្រែន​ដែលត្រូវរ៉ុស្ស៊ី​បាញ់សម្លាប់ ក្លាយជា«វីរបុរសជាតិ»

ទាហានអ៊ុយក្រែនដែលត្រូវកងទ័ពរ៉ុស្ស៊ីបាញ់សម្លាប់ ត្រូវបានកំណត់អត្ថសញ្ញាណ និងប្រកាសឲ្យក្លាយជា«វីរបុរសជាតិ»។ នេះ បើតាមទីភ្នាក់ងារសន្តិសុខអ៊ុយក្រែន «SBU» និងការថ្លែង របស់ប្រធានាធិបតីអ៊ុយក្រែន លោក «Volodymyr Zelensky» នៅល្ងាចថ្ងៃអាទិត្យទី១២ ខែមិនា។ ...