កំសាន្ដវីដេអូ ពីនេះពីនោះ

ស្ត្រីម្នាក់​«ស្រាត» នៅខាងមុខ​រនាំង​នគរបាល ក្នុងក្រុង​ព័រឡេន (អាមេរិក)

នៅខណៈវិបត្តិកំពុងបន្តផ្ទុះ នៅតាមក្រុងធំៗ នៃសហរដ្ឋអាមេរិក ស្ត្រីម្នាក់បានចូលរួម​ការតវ៉ា ជាមួយនឹងបណ្ដាបាតុករដែរ ដោយបង្ហាញ​ការជំទាស់របស់ខ្លួន តាមរបៀបដ៏​ពិសេស​មួយ គឺ«ស្រាត» នៅខាងមុខ​រនាំង​នគរបាល ក្នុងក្រុងព័រឡេន (Portland) ភាគខាងលិចសហរដ្ឋអាមេរិក។

ហេតុការណ៍បានកើតឡើង កាលពីថ្ងៃសុក្រទី១៧ ខែកក្កដា ឆ្នាំ២០២០ កណ្ដាលក្រុង​ព័រឡេន និងក្នុង​ចំណោមបាតុករ​ច្រើនសិបនាក់ ដែលកំពុងគេចខ្លួន ចេញពីគ្រាប់បែក​ឧស្ម័នបង្ហូទឹកភ្នែក ដែលបាញ់ចេញដោយ​កងកម្លាំង​នគរបាល។

ស្ត្រីខាងលើ ដែលពេលនេះ មានឈ្មោះល្បីល្បាញ នៅលើបណ្ដាញសង្គម ត្រូវបានគេដាក់​រហស្សនាម ឲ្យថា៖ «Naked Athena»។ នៅក្នុងរូបភាពវីដេអូ គេឃើញ «Naked Athena» បានដើរចេញមកបង្ហាញខ្លួន ដោយគ្មានបិទបាំងរាងកាយអ្វីសោះ នៅចន្លោះរវាង​ក្រុម​នគរបាល និងក្រុមបាតុករ។

អ្នកកាសែតមួយរូប លោក «Dave Killen» បានថ្លែងឡើង តាមបណ្ដាញព័ត៌មាន​ក្នុងស្រុកថា៖

«គ្រប់គ្នា មានអារម្មណ៍ដូចជាភ្ញាក់ផ្អើល និងហាក់ដូចជាបាត់មាត់ស្ងាត់ឈឹង។ សភាព​របស់​នាង ងាយនឹង​រងគ្រោះ ជាទីបំផុត។ លោកអ្នកអាចគិតមើល ថាតើនាងនឹង​រង​ការចុកចាប់​យ៉ាងណា ប្រសិនជានគរបាលបាញ់គ្រាប់កៅស៊ូ មកលើនាង ដែលគ្មាន​សម្លៀកបំពាក់​សោះយ៉ាងនេះ?»

តែព្រឹត្តិការណ៍ខាងលើ មិនបន្តមានរយៈពេលយូរទេ ព្រោះកងកម្លាំងនគរបាល បានចាកចេញ ពីកន្លែងកើតហេតុ នៅបន្តិចក្រោយមក ហើយស្ត្រី «Naked Athena» ក៏បានចេញពីទីនោះ ដូចគ្នា៕



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

យាន​«SpaceX»​បាន​ហោះ​ចេញ​​ពី​ផែនដី​ជាមួយ អាវកាសយានិក​២រូប

អាវកាសយានិក​២រូប លោក «Bob Behnken» និងលោក «Doug Hurley» បានហោះ​ចាកចេញពីផែនដី ជាមួយយានអាវកាស របស់ក្រុមហ៊ុន «SpaceX» កាលពី​ប៉ុន្មាន​នាទី​មុន។ យានមួយនេះ ...
កម្ពុជា

ហ៊ុន សែន៖ ការដក​ការអនុគ្រោះ​ពន្ធ គម្រាម​ដល់​ស្ថិរភាព និង​ការអភិវឌ្ឍ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើវេទិកានៃកិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ដើម្បីបរិហារសហរដ្ឋ​អាមេរិក និងសហភាពអ៊ឺរ៉ុប ដោយអះអាងថា ការដកហូតការអនុគ្រោះពន្ធ និងគោលនយោបាយ​គាំពារនិយម បាននិងកំពុងគម្រាម​ដល់ស្ថិរភាព ...
ដំណឹង

អតីតប្រធានាធិបតី អូបាម៉ា ចេញមុខ​ប្រតិកម្មលើករណី ជច៍ ផ្លយ

លោក បារ៉ាក់ អូបាម៉ា (Barack Obama) អតីតប្រធានាធិបតីសហរដ្ឋអាមេរិក បាន​ចេញ​មុខធ្វើប្រតិកម្ម ចំពោះ​ការស្លាប់ របស់លោក ជច៍ ផ្លយ (George Floyd) ...

យល់ស៊ីជម្រៅផ្នែក កំសាន្ដ

កំសាន្ដ

ខឹម វាសនា ថា«ស្រីចរិតថោក»​ស្លៀកពាក់ប្រពៃណី​«ដេញប្រុស»

កំសាន្ដ

បាល់ទាត់​ពិភពលោក​ផ្នែកស្រី៖ ប្រកួតឈ្នះរួច​ត្រូវបានចាប់… ថើបមាត់ !

កីឡាការិនីអេស្ប៉ាញមួយរូប ត្រូវបានប្រធានសហព័ន្ធបាល់ទាត់ នៃប្រទេសអេស្ប៉ាញចាប់«ថើបមាត់» បន្ទាប់ពីក្រុមជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃអាទិត្យ ទី២០ ខែសីហា ក្នុងកីឡដ្ឋាន«Australia stadium» នៃក្រុងស៊ីដនី ...
កំសាន្ដ

ការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ នៅម៉ាឡេស៊ី

ភ្នំភ្លើងផ្ទុះឡើង តែគ្មានផ្កាភ្លើងទេ ៖ នោះជាការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ និងមានរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ហេតុការណ៍នេះ កើតឡើងនៅក្នុងរដ្ឋ«Sabah» នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញាកន្លងមក។ ភ្នំភ្លើងនោះ ...

Comments are closed.