កំសាន្ដវីដេអូ ពីនេះពីនោះ

ចាប់​បាន​ពស់ថ្លាន់​យក្ស​ប្រវែង​៨ម៉ែត្រ​មួយ​ក្បាល នៅ​ឥណ្ឌូនេស៊ី

អ្នកភូមិមួយក្រុម ក្នុងស្រុក «Pucuang Anam» លើកោះស៊ូម៉ាត្រា (ឥណ្ឌូនេស៊ី) បានចាប់បានពស់ថ្លាន់យក្សមួយក្បាល ប្រវែងមិនតិចជាង៨ម៉ែត្រ នៅខណៈពេល ដែលសត្វល្មូនដ៏ធំនេះ កំពុង​ស្រងល់​ដោយសារ វាទើបនឹងលេបចំណី ចូលក្នុងខ្លួន។ ទិដ្ឋភាពនៃការចាប់ពស់ថ្លាន់ ត្រូវបានម្ចាស់គណនី «Ronal Efendi Coto» ថតនិងបង្ហោះ នៅលើបណ្ដាញសង្គម តាំងពីចុងខែវិច្ឆិកា ហើយត្រូវបានចែករំលែក ច្រើនជាង១ម៉ឺនដង រាប់មកទល់ថ្ងៃនេះ។

មើលមួយភ្លែតដំបូង គេស្មានថា ជាគល់ឈើដ៏ធំមួយ ដាក់សណ្ដូកចោល នៅជាប់នឹងមាត់ស្ទឹង។ ប៉ុន្តែ នៅពេលដែលអ្នកភូមិម្នាក់ បានប៉ះខ្លួនវា សត្វល្មូនបានភ្ញាក់ខ្លួនឡើង ហើយធ្វើប្រតិកម្មតបវិញ។

បន្ទាប់ពីចាប់បានសត្វពស់យក្ស ដាក់ចូលក្នុងទ្រុងរួច អ្នកស្រុកបានហៅផ្នែកសួនសត្វតំបន់ ដើម្បីទទួលយកវា ទៅចិញ្ចឹមថែរក្សា។ ប៉ុន្តែអ្នកទទួលខុសត្រូវ នៃសួនសត្វ បានបដិសេធ ដោយហេតុថា សួនសត្វខ្លួន មានសត្វបែបនេះ យ៉ាងច្រើនហូរហៀ​ណាស់​ទៅហើយ។

លោក «Ronal Efendi Coto» បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា សត្វពស់យក្សត្រូវបានថែរក្សា នាពេលនេះ ក្នុងភូមិនៅឡើយ ដើម្បីឲ្យអ្នកផងអាចចូលមកទស្សនា។ ប៉ុន្តែវាអាចនឹងត្រូវព្រលែង ចូលទៅរស់នៅក្នុងព្រៃវិញ នៅថ្ងៃខាងមុខ។

ពស់ថ្លាន់យក្សភាគច្រើន មានប្រវែងមិនលើស ពី៧ម៉ែត្រទេ។ តែបើសិនជាមានប្រវែង រហូតដល់៨ម៉ែត្រ ពស់ថ្លាន់ខាងលើនេះ អាចចាត់ទុកថា ជាពស់ថ្លាន់យក្ស ដែលធំអស្ចារ្យមួយក្បាលហើយ៕

Proses penangkapan ula gadang di ateh aie tajun batu cincang,pucuang anam, tandikek selatan

Gepostet von Ronal Efendi Coto am Sonntag, 25. November 2018


លំអិតបន្ថែមទៀត

កំសាន្ដ

សមាជិក​ក្រុម​ស្លាប់​និង​បាត់ខ្លួន បន្ទាប់​ពី​ការប្រគុំតន្ត្រី​ត្រូវ​រលកយក្ស​​បោក​ពន្លិច

រលកយក្ស «Tsunami» ដែលបង្កឡើង ពីការផ្ទុះភ្នំភ្លើង «Anak Krakatoa » កាលពីយប់ថ្ងៃសៅរ៍ បានបង្កគ្រោះមហន្តរាយ និងភាពអាណោចអាធម៌មិនតិចទេ ទៅដល់បណ្ដាជន អ្នករស់នៅលើ ភាគខាងត្បូងកោះស៊ូម៉ាត្រា និងភាគខាងលិចកោះជ្វា ...
កម្រមាន

ត្រូវ​ក្រពើ​ លេប​ទាំងរស់ នៅពេល​បោះ​ចំណី​ចិញ្ចឹមវា

ស្ត្រីអ្នកស្រាវជ្រាវម្នាក់ អាយុ៤៤ឆ្នាំ បានទទួលមរណភាព ដោយត្រូវសត្វក្រពើ លេប​ទាំងរស់ នៅខណៈពេលដែលអ្នកស្រី បានបោះចំណី ដើម្បីចិញ្ចឹមសត្វតិរច្ឆាន ដែលមានបណ្ដោយ ប្រវែង៥ម៉ែត្រ មួយក្បាលនេះ។ ហេតុការណ៍ដ៏រន្ធត់ បានកើតឡើង ...
កំសាន្ដ

ដឹងឬទេ ថាតើឪម៉ាល់អាចទិចសម្លាប់កណ្ដុរ តែប៉ុន្មាននាទីប៉ុណ្ណោះ

សត្វឪម៉ាល់ នៅក្នុងតំបន់អាស៊ីខាងកើត បានប្រើពេល តែប៉ុន្មាននាទីប៉ុណ្ណោះ ដើម្បីអាចទិចសម្លាប់ សត្វកណ្ដុរមួយក្បាល។ ហើយវីដេអូខាងក្រោម នឹងបង្ហាញ ពីទិដ្ឋភាព ដ៏គួរឲ្យព្រឺឆ្អឹងខ្នងមួយនេះ។ វីដេអូនោះ ត្រូវបានអ្នកថត យកមកបង្ហោះ ...

យល់ស៊ីជម្រៅផ្នែក កំសាន្ដ

កំសាន្ដ

ខឹម វាសនា ថា«ស្រីចរិតថោក»​ស្លៀកពាក់ប្រពៃណី​«ដេញប្រុស»

កំសាន្ដ

បាល់ទាត់​ពិភពលោក​ផ្នែកស្រី៖ ប្រកួតឈ្នះរួច​ត្រូវបានចាប់… ថើបមាត់ !

កីឡាការិនីអេស្ប៉ាញមួយរូប ត្រូវបានប្រធានសហព័ន្ធបាល់ទាត់ នៃប្រទេសអេស្ប៉ាញចាប់«ថើបមាត់» បន្ទាប់ពីក្រុមជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃអាទិត្យ ទី២០ ខែសីហា ក្នុងកីឡដ្ឋាន«Australia stadium» នៃក្រុងស៊ីដនី ...
កំសាន្ដ

ការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ នៅម៉ាឡេស៊ី

ភ្នំភ្លើងផ្ទុះឡើង តែគ្មានផ្កាភ្លើងទេ ៖ នោះជាការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ និងមានរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ហេតុការណ៍នេះ កើតឡើងនៅក្នុងរដ្ឋ«Sabah» នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញាកន្លងមក។ ភ្នំភ្លើងនោះ ...

Comments are closed.