កំសាន្ដវីដេអូ ពីនេះពីនោះ

ដឹងឬទេ ថាតើឪម៉ាល់អាចទិចសម្លាប់កណ្ដុរ តែប៉ុន្មាននាទីប៉ុណ្ណោះ

សត្វឪម៉ាល់ នៅក្នុងតំបន់អាស៊ីខាងកើត បានប្រើពេល តែប៉ុន្មាននាទីប៉ុណ្ណោះ ដើម្បីអាចទិចសម្លាប់ សត្វកណ្ដុរមួយក្បាល។ ហើយវីដេអូខាងក្រោម នឹងបង្ហាញ ពីទិដ្ឋភាព ដ៏គួរឲ្យព្រឺឆ្អឹងខ្នងមួយនេះ។

វីដេអូនោះ ត្រូវបានអ្នកថត យកមកបង្ហោះ នៅលើបណ្ដាញសង្គម មុននឹង​ត្រូវបាន​ចែករំលែក នៅតាមបណ្ដាញចែករំលែកវីដេអូផ្សេងទៀត។

មានឈ្មោះបច្ចេកទេស «Vespa mandarinia» សត្វឪម៉ាល់ប្រភេទនេះ ត្រូវបានរកឃើញ មានវត្តមាន នៅលើទឹកដីអាមេរិក តាំងពីដើមខែឧសភានេះមក។ ប៉ុន្តែសត្វឪម៉ាល់ មិនមែនជាសត្វថ្មី ឬជាសត្វចម្លែកអ្វីទេ សម្រាប់បណ្ដាប្រទេសជាច្រើន នៅអាស៊ី​ខាង​កើត និងអាស៊ី​អាគ្នេយ៍ ដូចយ៉ាងកម្ពុជា វៀតណាម ឡាវ ថៃ ភូមា ចិន ជប៉ុន និងឥណ្ឌា​ជាដើម។

បើតាមអ្នកវិទ្យាសាស្ត្រ សត្វឪម៉ាល់ អាចមានប្រវែងបណ្ដោយខ្លួន ពី២,៥សង់ទីម៉ែត្រ រហូត​ដល់ ៤សង់ទីម៉ែត្រ សម្រាប់ឪម៉ាល់បរិវា និងវែងជាង ៥,៥សង់ទីម៉ែត្រ សម្រាប់​ឪម៉ាល់ មេចាំសម្បុក។

ប្រភេទឪម៉ាល់ នៅក្នុងប្រទេសជប៉ុន មានពិសខ្លាំងបំផុត។ របាយការណ៍​របស់​អាជ្ញាធរ​ជប៉ុន បានអះអាងថា ពលរដ្ឋជប៉ុន ប្រមាណជា ៥០នាក់ ក្នុងមួយឆ្នាំៗ បានស្លាប់ ដោយសារសត្វឪម៉ាល់ទិក។

ប៉ុន្តែ គេមិនត្រូវភ័យខ្លាំងជ្រុល ដោយសារសត្វប្រភេទនេះឡើយ ដោយហេតុថា វាបើក​ការវាយប្រហារ ដោយការប្រើពិស តែនៅពេលណា ដែលវាគិតថា វាកំពុងជួប​គ្រោះថ្នាក់​ប៉ុណ្ណោះ៕



លំអិតបន្ថែមទៀត

កម្រមាន

ត្រូវ​ក្រពើ​ លេប​ទាំងរស់ នៅពេល​បោះ​ចំណី​ចិញ្ចឹមវា

ស្ត្រីអ្នកស្រាវជ្រាវម្នាក់ អាយុ៤៤ឆ្នាំ បានទទួលមរណភាព ដោយត្រូវសត្វក្រពើ លេប​ទាំងរស់ នៅខណៈពេលដែលអ្នកស្រី បានបោះចំណី ដើម្បីចិញ្ចឹមសត្វតិរច្ឆាន ដែលមានបណ្ដោយ ប្រវែង៥ម៉ែត្រ មួយក្បាលនេះ។ ហេតុការណ៍ដ៏រន្ធត់ បានកើតឡើង ...
កំសាន្ដ

អាមេរិក៖ ​ប្រទះឃើញ​ក្រពើ​មួយក្បាល កំពុង​លាក់ខ្លួន​ក្នុងផ្ទះ

កាលពីថ្ងៃអាទិត្យ​ចុងសប្ដាហ៍កន្លងមកនេះ អ្នកស្រី​«Torrie Heathcoat» ដែលរស់នៅក្នុងក្រុង​«Fort Myers» ភាគខាងត្បូងរដ្ឋផ្លរីដា (សហរដ្ឋអាមេរិក) ត្រូវបង្ខំចិត្តហៅអ្នកជួយសង្គ្រោះ បន្ទាប់ពីអ្នកស្រីនិងគ្រួសារបាន ​ប្រទះឃើញ​ក្រពើ​មួយក្បាល ប្រវែង២ម៉ែត្រ បានបំពាន​ចូលផ្ទះអ្នកស្រី ដោយគ្មានការអញ្ជើញ ...
កំសាន្ដ

ចាប់​បាន​ពស់ថ្លាន់​យក្ស​ប្រវែង​៨ម៉ែត្រ​មួយ​ក្បាល នៅ​ឥណ្ឌូនេស៊ី

អ្នកភូមិមួយក្រុម ក្នុងស្រុក «Pucuang Anam» លើកោះស៊ូម៉ាត្រា (ឥណ្ឌូនេស៊ី) បានចាប់បានពស់ថ្លាន់យក្សមួយក្បាល ប្រវែងមិនតិចជាង៨ម៉ែត្រ នៅខណៈពេល ដែលសត្វល្មូនដ៏ធំនេះ កំពុង​ស្រងល់​ដោយសារ វាទើបនឹងលេបចំណី ចូលក្នុងខ្លួន។ ...

យល់ស៊ីជម្រៅផ្នែក កំសាន្ដ

កំសាន្ដ

ខឹម វាសនា ថា«ស្រីចរិតថោក»​ស្លៀកពាក់ប្រពៃណី​«ដេញប្រុស»

កំសាន្ដ

បាល់ទាត់​ពិភពលោក​ផ្នែកស្រី៖ ប្រកួតឈ្នះរួច​ត្រូវបានចាប់… ថើបមាត់ !

កីឡាការិនីអេស្ប៉ាញមួយរូប ត្រូវបានប្រធានសហព័ន្ធបាល់ទាត់ នៃប្រទេសអេស្ប៉ាញចាប់«ថើបមាត់» បន្ទាប់ពីក្រុមជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃអាទិត្យ ទី២០ ខែសីហា ក្នុងកីឡដ្ឋាន«Australia stadium» នៃក្រុងស៊ីដនី ...
កំសាន្ដ

ការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ នៅម៉ាឡេស៊ី

ភ្នំភ្លើងផ្ទុះឡើង តែគ្មានផ្កាភ្លើងទេ ៖ នោះជាការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ និងមានរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ហេតុការណ៍នេះ កើតឡើងនៅក្នុងរដ្ឋ«Sabah» នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញាកន្លងមក។ ភ្នំភ្លើងនោះ ...

Comments are closed.