កំណាព្យ កម្រងកែវកំសាន្ដ

កំណាព្យភរិយាសកម្មជន៖ «ឈឺ​ឆ្អាល​រឿង​ជាតិ ឃ្លាតគ្រួសារ»

អ្នកស្រី គា ស៊ី​សុគន្ធី (ភរិយា) និងលោក ម៉ៃ ហុងស្រៀង (ស្វាមី)។ (រូបថតហ្វេសប៊ុក)
អ្នកស្រី គា ស៊ី​សុគន្ធី (ភរិយា) និងលោក ម៉ៃ ហុងស្រៀង (ស្វាមី)។ (រូបថតហ្វេសប៊ុក)

ឃ្លាតគ្រួសារ – អ្នកស្រី គា ស៊ី​សុគន្ធី ភរិយាលោក ម៉ៃ ហុងស្រៀង សកម្មជនគណបក្សប្រឆាំង ដែលត្រូវអាជ្ញាធររបបក្រុងភ្នំពេញ ចាប់ខ្លួនយកទៅឃុំ ជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារព្រៃស បានបង្ហោះ​នៅលើ​គណនី​ហ្វេសប៊ុក​អ្នកស្រី នូវកំណាព្យខ្លីមួយ តែអាចមានន័យ​ចាក់បេះដូង សម្រាប់ប្រិយមិត្តទាំងឡាយ ដែលបានអានវា។

កំណាព្យ (ឬកម្រងកែវ) នោះ មានខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖

ឈឺឆ្អាលរឿងជាតិ ឃ្លាតគ្រួសារ
ពុំដែលគិតថា ខ្លួនបានសុខ
កូនប្រពន្ធអើយ ចូរចាំទុក
រឹងមាំមុះមុត កុំរួញរា
យើងឃ្លាតកាយពិត ចិត្តឥតឃ្លាតឃ្លា
សូមស្ងួនពុំងារ ថែខ្លួនប្រាណ។

កុំពិបាកចិត្ត ណាកល្យាណ
អូនបានធ្វើតាម បណ្ដាំបងហើយ
ឲ្យតាំងស្មារតី កុំតក់ស្លុត
កុំភ័យរន្ធត់ រឿងនេះអី
មើលថែកូនស្ងួន ទាំងប្រុសស្រី
ឲ្យមានរស្មី ណាអូនណា។

បើតាមការអះអាង របស់អ្នកស្រី តាមរយៈវិទ្យុអាស៊ីសេរី កាលពីម្សិលម៉ិញ បានឲ្យដឹងថា អ្នកស្រីបាន​មក​ឈរ​ចាំមើល​ប្ដី នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ អស់រយៈពេលជាច្រើនថ្ងៃ​ មុននឹងដឹងនៅទីបំផុត ថាស្វាមីត្រូវបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារព្រៃស រួចជាស្រេចហើយ។ បន្ទាប់ពីបានចូលជួបស្វាមី នៅក្នុងពន្ធនាគាររួច អ្នកស្រីអះអាងថា នឹងវិលត្រឡប់ ទៅមើលថែរក្សាកូនតូចៗ ទាំងបីនាក់ នៅឯខេត្តព្រះសីហនុវិញ។

សកម្មជនគណបក្សសង្គ្រោះជាតិ លោក ម៉ៃ ហុងស្រៀង ត្រូវ​បានកងកម្លាំង នៃរបបក្រុងភ្នំពេញ ​ចាប់ខ្លួននៅយប់ថ្ងៃទី៣០ ចូលមកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ក្នុងរាជធានីភ្នំពេញ។ បុរសអាយុ៣៧ឆ្នាំរូបនេះ ត្រូវបានលោក រៀល សុភិន ចៅក្រម​ស៊ើបសួរ​ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ​សម្រេច​ចោទ​ប្រកាន់ កាល​ពី​រសៀល​ថ្ងៃ​ទី១ ខែ សីហា ពី​បទ«ជេរប្រមាថ» លោក ហ៊ុន សែន និងបទ«​ញុះញង់» នៅតាម​បណ្ដាញ​សង្គម៕



លំអិតបន្ថែមទៀត

កម្ពុជា

«ដំណើរក្តី​របស់តុលាការកម្ពុជា ទំនង​ជាការបំភិតបំភ័យ ​និង​បំបាក់គូប្រជែង»

ដំណើរក្តី​របស់តុលាការកម្ពុជា ទំនងជាផ្នែកមួយ នៃយុទ្ធសាស្ត្របំភិតបំភ័យ និងបំបាក់មុខ​គូប្រជែង របស់រដ្ឋាភិបាលលោក ហ៊ុន សែន។ នេះ ជាការអះអាងឡើង របស់អ្នកស្រី រ៉ូណា ស្មីត (Rhona ...
កម្ពុជា

សម រង្ស៊ី ប្រាប់ ស ខេង ដែល​ត្រៀម​កម្លាំង​រួច ឲ្យ​កម្ចាត់ ហ៊ុន សែន មុន

លោក សម រង្ស៊ី បានប្រកាសនៅថ្ងៃនេះ ឲ្យបុរសទីពីរនៃរបបក្រុងភ្នំពេញ គឺលោក ស ខេង ដែលមេដឹកនាំប្រឆាំងជឿថា បានត្រៀមកម្លាំងរួចជាស្រេចនោះ ឲ្យបើកប្រតិបត្តិការ​«វាយកម្ចាត់»​លោក ហ៊ុន សែន ...
កម្ពុជា

កឹម សុខា ផ្ញើរសារ​ជូនពរ​ឆ្នាំថ្មី ឲ្យខ្មែរ​រួបរួម ដើម្បី​យកឈ្នះ​«Covid-19»

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរបបក្រុងភ្នំពេញ រំលាយចោល កាលពីចុងឆ្នាំ២០១៧ បានយកឱកាស នៃការជូនពរឆ្នាំថ្មី របស់លោក ដើម្បីអំពាវនាវឲ្យមានការរួបរួម សម្រាប់ការយកឈ្នះលើជំងឺ «Covid-19» ...

Comments are closed.