ក្ដីសុបិន្តដើម្បីក្លាយជាបវរកញ្ញាបារាំង បានក្លាយជាការពិត សម្រាប់កញ្ញា អាមង់ឌីន ពើទី (Amandine Petit) មិនខុសទេ! តែរាជនី​សម្ផស្ស​​អាយុ២៣ឆ្នាំរូបនេះ បានបញ្ជាក់ឲ្យដឹងថា នាងជា«ស្ត្រីប្រាកដនិយម»ម្នាក់ ផ្ទុយគ្នាស្រឡះ​ពីអតីតកាលរបស់នាង ដែលធ្លាប់ជាក្មេងស្រី​​ស្ដាប់បង្គាប់ និងមិនសូវមាត់-ក។

អាមង់ឌីន ពើទី បានថ្លែងដូច្នេះ នៅក្នុងឯកសារខ្លីមួយ ដែលនិយាយពីជីវប្រវត្តិរបស់នាង នៅមុននាងក្លាយខ្លួន​ជាម្ចាស់ម្កុជពេជ្រ នៃបវរកញ្ញាបារាំង​ឆ្នាំ២០២១ កាលពីយប់ថ្ងៃសៅរ៍ (ទី១៩ ខែធ្នូ) ចុងសប្ដាហ៍កន្លងមកនេះ ដើម្បីបន្តតំណែង ពីបវរកញ្ញាឆ្នាំមុន គឺកញ្ញា ក្លេមង់ បូទីណូ (Clémence Botino)។

កញ្ញា ពើទី បានលើកឡើងនៅពេលនោះថា នាងជា«ស្ត្រីប្រាកដនិយម»ម្នាក់ ហើយបើនាង​​បានក្លាយ​ជាបវរកញ្ញា នាងមានបំណង​ធ្វើការផ្ទេរ​នូវ«គុណតម្លៃសំខាន់ៗ» ស្ដីពី«ភាពត្រឹមត្រូវ (មិនក្លែងក្លាយ) ភាពសាមញ្ញ និងភាពស៊ីវីល័យ» ទៅកាន់បណ្ដាជនទាំងឡាយ ជាពិសេសយុវជន។

យុវតីដែលមានសក់ពណ៌លឿង ភ្នែកពណ៌ខៀវរូបនេះ ជានិស្សិតថ្នាក់អនុបណ្ឌិត ឯកទេស«គ្រប់គ្រង់ស្ថាប័ន និងរចនាសម្ព័ន្ធផ្ទៃក្នុង» នៅក្នុងសាលាជាន់ខ្ពស់មួយ នៃក្រុង​«Caen» (ភាគពាយ័ព្យ នៃប្រទេសបារាំង)។ បន្ទាប់ពីបញ្ចប់ការសិក្សា កញ្ញា ពើទី មានបំណង​យ៉ាងមុតមាំ ក្នុងការក្លាយខ្លួន ជានាយិកាគ្រឹះស្ថានសុខភាព​មួយកន្លែង​ សម្រាប់ទ្រទ្រង់​​មនុស្សចាស់។ កញ្ញាបាននិយាយថា៖

«អ្វីដែលខ្ញុំស្រឡាញ់ពេញចិត្ត នៅក្នុងអាជីពនេះ គឺវាស្ថិតក្នុងជំនាញ នៃការគ្រប់គ្រង ហើយវាបានផ្ដល់ នូវគុណប្រយោជន៍​​ធំធេង​ណាស់ សម្រាប់សង្គម។»

បន្ទាប់ពីបានទទួលតំណែង ជារាជនីសម្ផស្សរបស់ប្រទេសបារាំង ក្នុងយប់ថ្ងៃសៅរ៍នោះ បវរកញ្ញាថ្មីថ្មោងបានថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន អះអាងបន្ថែមអំពីអ្វី​ដែលនាងលើកឡើង ក្នុងពេលកន្លងមក។ កញ្ញា​បញ្ជាក់ថា កញ្ញាត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីបង្ហាញថា «ស្ត្រីបច្ចុប្បន្ន ជាស្ត្រីដែលរឹងមាំ ជាស្ត្រីដែលអាចធ្វើអ្វីបាន ទៅតាមអ្វី​ដែលនាងចង់ធ្វើ»៕



លំអិតបន្ថែមទៀត

ដំណឹង

នាយក​ផ្នែក​រចនាម៉ូដ​នៃយីហោ «CHANEL» ទទួល​មរណភាព

ពិភពរចនាម៉ូដ បានបាត់បង់មនុស្សដ៏សំខាន់ម្នាក់ នៅក្នុងថ្ងៃនេះ។ លោក «Karl Lagerfled» នាយកផ្នែករចនាម៉ូដ នៃយីហោ «CHANEL» បានទទួលមរណភាព ក្នុងជន្មាយុ៨៥ឆ្នាំ បន្ទាប់ពីលោកត្រូវបានបញ្ជូន ទៅសង្គ្រោះជាបន្ទាន់ ...
កម្ពុជា

សម រង្ស៊ី និទានពី​រឿង​នាឡិកា​ជ័រ​របស់លោក​ដែលថ្លៃ​«តែ១៨ដុល្លារ»

នាឡិកាជ័រពណ៌ខ្មៅ នៅនឹងកដៃរបស់លោក សម រង្ស៊ី ត្រូវបានលោកអះអាងថា មានតម្លៃ តែ១៨ដុល្លារ ប៉ុណ្ណោះ។ បើទោះជាលោក រង្ស៊ី មិនព្រលយចេញក៏ដោយ តែអ្នកគាំទ្ររបស់លោកច្រើននាក់ បានធ្វើការប្រៀបធៀប ...
កំសាន្ដ

បវរកញ្ញាបារាំង​ឆ្នាំ​២០១៩ មក​ពី​ កណ្ដាល​មហាសាគរ​ប៉ាស៊ីភិក

យុវតី​«Vaimalama Chaves» អាយុ២៤ឆ្នាំ មកពីកោះ តាអ៊ីទី (Tahiti – ទឹកដីបារាំងនៅ កណ្ដាល​មហាសាគរ​ប៉ាស៊ីភិក ) បានជាប់ជាបវរកញ្ញា នៃប្រទេសបារាំង ប្រចាំឆ្នាំ២០១៩ ...

យល់ស៊ីជម្រៅផ្នែក កំសាន្ដ

កំសាន្ដ

ខឹម វាសនា ថា«ស្រីចរិតថោក»​ស្លៀកពាក់ប្រពៃណី​«ដេញប្រុស»

កំសាន្ដ

បាល់ទាត់​ពិភពលោក​ផ្នែកស្រី៖ ប្រកួតឈ្នះរួច​ត្រូវបានចាប់… ថើបមាត់ !

កីឡាការិនីអេស្ប៉ាញមួយរូប ត្រូវបានប្រធានសហព័ន្ធបាល់ទាត់ នៃប្រទេសអេស្ប៉ាញចាប់«ថើបមាត់» បន្ទាប់ពីក្រុមជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃអាទិត្យ ទី២០ ខែសីហា ក្នុងកីឡដ្ឋាន«Australia stadium» នៃក្រុងស៊ីដនី ...
កំសាន្ដ

ការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ នៅម៉ាឡេស៊ី

ភ្នំភ្លើងផ្ទុះឡើង តែគ្មានផ្កាភ្លើងទេ ៖ នោះជាការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ និងមានរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ហេតុការណ៍នេះ កើតឡើងនៅក្នុងរដ្ឋ«Sabah» នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញាកន្លងមក។ ភ្នំភ្លើងនោះ ...

Comments are closed.