• «រវាង​ឋាន​នរក និង​ឋាន​សួគ៌» សំណើច​ខ្លី

    ក្លើបីនាក់ មកពីបីសាសន៍ អាមេរិកាំង ចិន និងខ្មែរ បានស្លាប់ទៅហើយ តែបានទៅជួបគ្នា នៅក្នុងឋាននរក។ នៅ​ចំពោះ​ស្ដេចយមបាល អ្នកទាំងបីបានធ្វើការតវ៉ា ថាពួកគេមិនដែលធ្វើអំពើអាក្រក់ ហើយថាការស្លាប់របស់ពួកគេ មានភាព​អយុត្តិធម៌​ណាស់។ យមរាជស្ដាប់ហើយ ក៏សម្រេចក្ដី៖ – អញដឹងថា ការស្លាប់របស់ពួកឯងទាំងបីនាក់ វាអយុត្តិធម៌ហើយ។ តែមនុស្សស្លាប់ មកដល់ឋាននរកហើយ ត្រឡប់​ទៅ​ឋានមនុស្សវិញ មិនបានទេ។ ប៉ុន្តែអញអាចបញ្ជូនពួកឯង ទៅឋានសួគ៌បាន។ ប៉ុន្តែ មានល័ក្ខខ័ណ្ឌ៖ លុះត្រាពួកឯង អាច​ទ្រាំទ្រនឹងខ្សែរតីរបស់អញ ឲ្យបានក្នុងម្នាក់ បីខ្សែតីសិន។ តែបើឲ្យពួកឯងទទួលខ្សែតីអញសុទ្ធដូច្នេះ ពួកឯងច្បាស់ជា​ស្រែក​ថា អយុត្តិធម៌​ទៀតហើយ អញ្ចឹងអញអនុញ្ញាតឲ្យពួកឯង ...
  • «គោ​ចាស់ ប្រទះ​ស្មៅ​ខ្ចី» សំណើច​ខ្លីៗ

    ដោយ​សារ​តែ​ចង់​ក្លាយ​ជា​មនុស្ស​មាន​លុយ ទាំង​ក្មេង​វ័យ និង​យ៉ាង​ឆាប់​រហ័ស​នោះ ស្រី​ស្អាត​វ័យ​២៣​ឆ្នាំ​ម្នាក់ បាន​សម្រេច​ចិត្ត​រៀបការ ជា​មួយ​បុរស​មហា​សេដ្ឋី​មួយ​រូប ដែល​មាន​វ័យ​យ៉ាង​ចំណាស់ ​អាយុ​៧៣ឆ្នាំ (អាយុ​ខុស​គ្នា​៥០​ឆ្នាំ)។ នាង​បាន​រៀប​គម្រោង ថា​នឹង​រួម​រ័ក្ស​ជា​មួយបុរស​ចំណាស់ ឲ្យ​ដល់​ដំណាក់​កាល​មួយ ដែល​បុរស​វ័យ​ចំណាស់​ អាច​នឹង​ទ្រាំ​ទ្រ​មិន​បាន ឬ «ដំណាក់​កាល​ស្លាប់​លើ​បង្គង» ដើម្បី​ឲ្យ​នាង​អាច​នឹង​ក្ដោប​ក្ដាប់​ បានភ្លាមៗ​ នូវ​មរតក​ទ្រព្យ​សម្បត្តិ​ទាំង​ឡាយ របស់​តា​ចាស់។ នៅ​ថ្ងៃ​រៀប​អាពាហ៍​ពិពាហ៍ អ្វីៗ​បាន​ដំណើរ​ការ​ទៅ ​ដូច​ការ​គ្រោង​ទុក និង​មាន​សភាព​យ៉ាង​សម្បើម​ដៃ ព្រោះ​ជា​អាពាហ៍​ពិពាហ៍ ​របស់​មហា​សេដ្ឋី។ មនុស្ស​អ្នក​មាន​មុខ​មាន​មាត់​ជា​ច្រើន​នាក់ បាន​ចូល​រួម​ផ្ដល់​កិត្តិយស និង​សេរី​សួស្ដី​ ដល់​គូរ​ស្វាមី​ភរិយា​ថ្មី​។ រីឯ​សាមី​ខ្លួន​ជា​ភរិយា​វិញ ក៏​បាន​រៀបឫក​ពារ​ យ៉ាង​សម​សួន​តាម​ធម្មតា ជា​កូន​ក្រមុំ​ពិតៗ របស់​តា​ចាស់​មហា​សេដ្ឋី ...
  • «ស្លៀក​ខ្លី​ពេក​លើក​នេះ ​ទ្រាំ​ពុំ​បាន» សំណើច​ខ្លី

    រឿងនេះ វា​ហាក់​ដូច​ជា​ស្ដែង​ណាស់ តែ​ក៏​អាណិត​មិត្ត​ខ្ញុំ​ណាស់​ដែរ ព្រោះ​មិន​គួរ​ណា​វា​ត្រូវ​រង​គ្រោះ យ៉ាង​ដូច្នេះ​សោះ។ ខ្ញុំ​បាន​ជួប​វា​ដោយ​ចៃដន្យ កាល​ពី​ម្សិល​ម៉ិញ តែ​មិត្តភ័ក្រ​ប្រុស​ខ្ញុំ​មួយ​នេះ នៅ​ពេល​នោះ មាន​អាការៈ​មិន​ស្រួល​ទេ ដោយ​នៅ​លើ​ភ្នែក និង​ថ្ពាល់​ទាំង​គូរ​របស់​វា​ មាន​ស្នាម​ជាំ​ខៀវ ដូច​ជា​ទើប​នឹង​ត្រូវ​នរណា​មួយ វាយ​តប់​មក​លើ ​យ៉ាង​ដំណំ​អញ្ចឹង។ ដោយ​សារ​ការ​ជួយ​ឈឺ​ឆ្អាល ខ្ញុំ​បាន​សួរ​ទៅ​វា​ថា៖ – មាន​រឿង​អ្វី​កើត​ឡើង​ណ្នឹង អា​ពួក​ម៉ាក?! វា​បាន​ឆ្លើយ​មក​វិញ​ថា៖ – ឯងឃើញហើយ ចាំបាច់សួរអី.. គឺដូចដែលឯងបានឃើញណ្នឹង។ – អញឃើញហើយ តែនរណាជាអ្នកធ្វើ? – ប្រពន្ធអញ! ភ្ញាក់ព្រើត… ចម្ងល់បានកើតឡើងកាន់តែខ្លាំង ព្រោះខ្ញុំចង់ជួយឈឺឆ្អាល ក្នុងនាមជាមិត្តភ័ក្រ ...
  • «ចិត្ត​ប្រុស និង​បាល់​ទាត់»​ សំណើច​ខ្លី

    ខំ​តែ​គិត​ថា ចង់​នៅ​ក្បែរ​គាត់ គ្រប់​ពេល​គ្រប់​វេលា ដើម្បី​សម្ដែង​ឲ្យ​គាត់​យល់ ពី​ការ​យល់​ចិត្ត​យល់​ថ្លើម​របស់​ខ្ញុំ ចំពោះគាត់។ នោះ ​គឺ​ព្រោះ​តែ​ក្ដី​ស្នេហា​ដែល​យើង​សម្រេច​ថា នឹង​រួម​រស់​ជា​មួយ​គ្នា​។ នៅ​យប់​មួយ​ ដែល​មាន​ការ​ប្រកួត​បាល់​ទាត់ រវាង​ក្រុម​ល្បីៗ​ពីរ… ដោយ​សារ​ឃើញ​គាត់​អង្គុយ​ម្នាក់​ឯង ខ្ញុំ​ខំ​រៀបចំ​ម្ហូប​ចំណី​បន្ដិច​បន្ដួច រួច​យក​ចូល​ទៅ​អង្គុយ​ក្នុង​សាឡុង​ជិត​គាត់ នៅ​ខាង​មុខ​កញ្ចក់​ទូរទស្សន៍ ដើម្បី​គ្រាន់​បាន​ជា​គ្នា នឹង​មើល​ការ​ប្រកួត​បាល់​ទាត់​នោះ​ផង។ អង្គុយ​មួយ​សន្ទុះ ខ្ញុំ​ចង់​ចូល​ក្នុង​អារម្មណ៍​របស់​គាត់ ដើម្បី​ដឹង​ថា​ គាត់​មើល​បាល់​នេះ មាន​អត្ថន័យ​យ៉ាង​ម៉េច ហើយ​និងចង់​បង្ហាញ​ដែរ ថា​ខ្ញុំ​កំពុង​យល់ ពី​គាត់​កំពុង​គិត​ពី​អ្វី…។ ខ្ញុំ​ចាប់​ផ្ដើម សួរ​គាត់​សំនួរ​ទី​មួយ និង​បន្ត​ដោយ​សំនួរ​ទី​ពីរ… ឬ​ក៏​សួរ​សំនួរ​តែ​ម្នាក់​ឯង។ – យី ម៉េចក៏ទាត់ជើងគ្នាអញ្ចឹង? … ហើយអាជ្ញាកណ្ដាល ...
  • សង្ឃ និងឧបាសិកា (វគ្គទី១) សំណើចខ្លី

    – ព្រះករុណាម្ចាស់! ខ្ញុំករុណាចង់ដឹងណាស់ តើក្នុងលោកមានអ្វីសំខាន់? ព្រះសង្ឃងាកមកមើលឧបាសិកា ដោយភ្ញាក់ផ្អើលរួច ក៏មានសង្ឃដីកាទាំងទើសទាល់៖ – ឱញ៉ោមអើយ សំនួររបស់ញ៉ោម ធ្វើអោយអាត្មាពិបាកនឹងឆ្លើយណាស់ ព្រោះសូម្បីតែ​ខោក្នុង​ សម្រាប់បាំងខ្លួន ក៏អាត្មាគ្មានផង ដូច្នេះវាពិតជាគ្មានអ្វីសំខាន់ទេ។ …???!!!
  • «យក​លោកសង្ឃ» សំណើចខ្លី

    សុខនិងសៅ កំពុងអង្គុយទទួលទានពោតស្ងោរនៅ មាត់ទន្លេ ខាងមុខព្រះបរមរាជវាំង។ រំពេចនោះ មាននារីពីរនាក់ពាក់អាវពណ៌លឿង ជិះម៉ូតូកាត់ពីមុខ។ សុខឃើញដូច្នេះ ក៏ស្រែកបែបបញ្ឆិតបញ្ឆៀងឡើង៖ – វើយ ញ៉ាំពោតអស់ប៉ុន្មានក៏អស់ចុះ ឲ្យតែបានលឿង! នារីទាំងពីនាក់ឆ្លើយតបមកវិញ៖ – ម៉េចក៏មិនទៅយកលោកសង្ឃទៅ !!! – … ???!!!