• «តម្រង់​ជួរ និង​បញ្ហា» សំណើច​ខ្លី

    នៅក្រោមការធ្លាក់ព្រិល និងសីតណ្ហភាព -១៥អង្សា នៃសិសិររដូវ កណ្ដាលរដ្ឋធានីម៉ូស្គូ នៃសហភាពសាធារណរដ្ឋ​សង្គមនិយម​សូវៀត ក្នុងឆ្នាំ១៩៩០ បុរសម្នាក់ដែលកំពុងឈរតម្រង់ជួរ ដើម្បីទិញនំប័ង បានសំដែងការធុញទ្រាន់ មុននឹងរអ៊ូទៅកាន់បុរសអ្នកជិតខាង ដែលឈរនៅខាងក្រោយខ្លួន៖ – ខ្ញុំឈរនៅទីនេះ តាំងពីមួយម៉ោងហើយ… តែមិនឃើញកម្រើកអី ប៉ុន្មានសោះ! មួយសន្ទុះក្រោយមក បុរសរូបនោះ បាននិយាយទៀតថា៖ – តើអ្នកឯងអាចជួយមើលកន្លែងរបស់ខ្ញុំ ជំនួសខ្ញុំមួយភ្លែតបានឬទេ?– អូ អ្នកឯងត្រូវការ ទៅដោះទុក្ខឬ?– មិនមែនទេ! ខ្ញុំចង់ទៅទាត់សមមិត្តអគ្គលេខាមជ្ឈឹមបក្សមួយជើង ព្រោះគ្រាន់តែបញ្ហានំប័ងមួយ ដោះស្រាយមិនចេញ។ បុរសបានដើរចេញទៅ… តែប៉ុន្មាននាទី​ក្រោយមក បុរសបានត្រឡប់មកវិញ ជាមួយទឹកមុខមាំ។ បុរសអ្នកជិតខាង ...
  • «រូប​ក្នុង​គំនូរ​នេះ កាន់​តែ​អាក្រក់…» សំណើច​ខ្លី

    បុរសម្នាក់កំពុងទស្សនា រូបគំនូរជាច្រើន នៅក្នុងសារមន្ទីរមួយ។ ដើរមើលមួយសន្ទុះ បុរសរូបនេះបានងាក ទៅរក​មគ្គុទ្ទេសក៍​សារមន្ទីរ រួចឧទានឡើងថា៖ – រូបនៅក្នុងគំនូរនេះ អាក្រក់ណាស់! លោកច្បាស់ជាគិត ដូចខ្ញុំហើយ… – អឺ… បាទ! នេះជាស្នាដៃរបស់វិចិត្រករ ជំនាន់មុនវិចិត្រករដៃឯក ញឹក ឌឹម។ ដើរទៅមុខបានឆ្ងាយបន្តិច បុរសងាកមកមគ្គុទ្ទេសក៍សារជាថ្មី ដោយផ្ទុះសំដីខ្លាំងជាងមុនថា៖ – ចំណែករូបនៅក្នុងគំនូរនេះ កាន់តែអាក្រក់​លែងនិយាយ។ លោកច្បាស់ជាគិត ដូចខ្ញុំទៀតហើយ… – អឺ… បាទ! តែនេះ មិនមែនជាគំនូរទេ។ វាជាកញ្ចក់មួយផ្ទាំង!!!
  • «តើ​សត្វ​ស្វាឪ ស៊ី​សណ្ដែកដី​យ៉ាងដូច​ម្ដេច?» សំណើច​ខ្លី

    ពីរនាក់ ឪពុក​និងកូនប្រុស កំពុងដើរកំសាន្ដ នៅក្នុងសួនសត្វមួយ ហើយបានមកឈប់មើល សត្វស្វា«ឪ»ដ៏ធំ ដែល​កំពុងអង្គុយចោងហោង នៅក្នុងទ្រុងរបស់វា។ កូនប្រុស ចង់ឃើញកាយវិការ ស៊ីចំណីរបស់សត្វស្វា«ឪ» ដ៏ធំមួយនេះ ក៏​បានបោះសណ្ដែកដីមួយគ្រាប់ ទៅឲ្យវា។ ស្វាបានទទួលសណ្ដែកដីរួច ស្រាប់តែវាយកសណ្ដែកដីនេះ ទៅញ៉ុកចូល ក្នុង​រន្ធ​គូទ​របស់វាមួយសន្ទុះ មុននឹងប្រឹងជុះមកវិញ ហើយបានវាយកទៅដាក់ក្នុងមាត់ ទំពារធ្វើជាអាហារ។ ឪពុកនិងកូន ឃើញកាយវិការរបស់សត្វស្វា«ឪ» បានសម្ដែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ អ្នកទាំងពីរ បានសាកល្បង​ជា​ថ្មីម្ដងទៀត។ ប៉ុន្តែមិនខុសពីលើកទីមួយទេ គឹស្វាឪបានយកសណ្ដែកដី ទៅញ៉ុកចូលក្នុងរន្ធគូទសិន មុននឹងយក​ចំណី​ដ៏ឆ្ងាញ់នេះ មកស៊ីក្នុងមាត់វិញ។ គាប់ជួនមានអ្នកថែសួនសត្វម្នាក់ បានដើរកាត់ទីនេះ ក៏ជំរុញឲ្យឪពុក និងកូន ...
  • «ប្រសើរជាង!» សំណើចខ្លីៗ

    ត្រឡប់មកពីផ្សារ ទិញម្ហូបចំណីពេញដៃ យួរមកដល់ផ្ទះ ដោយក្ដីនឿយហត់ អ្នកស្រី សាឡាឡា បានផ្ទុះការក្ដៅ​ក្រហាយ​ជាខ្លាំង ព្រោះចូលមកក្នុង​ផ្ទះ​ខ្លួន​វិញ ឃើញផ្ទះស្ថិតក្នុងសភាពរាយប៉ាយ គ្មានសណ្ដាប់ធ្នាប់។ អ្នកស្រី សាឡាឡា បាន​ហៅ​នាង កាតុ អ្នកបម្រើ​ក្នុង​ផ្ទះ មកសួរ។ – កាតុ! ហេតុអ្វីបាននាងឯង មិនរៀបចំបោសសម្អាតផ្ទះ ទុកឲ្យផ្ទះគគ្រិចដូច្នេះ? – ម្ចាស់ស្រី សួរចំពេលល្អណាស់ ព្រោះខ្ញុំក៏កំពុងចង់និយាយ ជាមួយម្ចាស់ស្រីដែរ។ – មានរឿងអ្វី និយាយមក អញរង់ចាំស្ដាប់។ – ខ្ញុំចង់សុំម្ចាស់ស្រី តម្លើងប្រាក់ខែឲ្យខ្ញុំ… – យី ...
  • «ម្ចាស់​ក្សត្រី​ទាំង​បី» សំណើច​ខ្លីៗ

    កាលពីព្រេងនាយ មានព្រះមហាក្សត្រមួយព្រះអង្គ ទ្រង់មានបុត្រីបីអង្គ ដែលពេញរូបពេញរាង ប្រកបដោយលក្ខិណា​ប្រិម​ប្រិយ។ ម្ចាស់ក្សត្រីទាំងបី កើតឆ្នាំខុសគ្នា តែបានកើតថ្ងៃខែ ដូចគ្នាទាំងអស់ ដែលបើតាមទម្លាប់ រាល់ឆ្នាំ ថ្ងៃខួបកំណើត​របស់​ម្ចាស់ក្សត្រីទាំងបីអង្គ ត្រូវបានធ្វើក្នុងថ្ងៃតែមួយ។ បុណ្យខួបក្នុងឆ្នាំនេះ នឹងត្រូវធ្វើនៅថ្ងៃស្អែក។ ព្រះរាជា បានឈ្វេងយល់​ដូច្នោះ​ហើយ ទ្រង់ក៏ព្រះរាជទាន ប្រារព្ធពិធីដ៏ធំមួយ ថ្វាយបុត្រីព្រះអង្គ និងផ្ដល់ឱកាស«មាស»ឲ្យម្ចាស់ក្សត្រីទាំងបី ដោយ​មាន​ព្រះរាជឱង្ការថា៖ – យប់ស្អែក ដើម្បីជាអំណោយ ឲ្យដល់បុណ្យខួបរបស់បុត្រីទាំងបី បិតារាជាអនុញ្ញាតឲ្យបុត្រី ឲ្យអញ្ជើញសង្សា​បុត្រមួយ​អង្គៗ​ មកនៅជាមួយ។ លុះយប់ស្អែកឡើង បន្ទាប់ពីបុណ្យខួបកំណើត បានបញ្ចប់ទៅយ៉ាងអធិកអធមរួច ម្ចាស់ក្សត្រីទាំងបី បាននាំសង្សារបស់​ព្រះអង្គ ចូលទៅក្នុងបន្ទប់តែរៀងៗ។ ...
  • «បើសិន​ជា…» សំណើច​​ខ្លី

    យុវជនម្នាក់ បានប៉ះគ្នាដោយចៃដន្យ ជាមួយយុវតី ស្រស់ស្អាតមួយរូប នៅក្នុងបន្ទប់ទទួលភ្ញៀវ នៃសណ្ឋាគារមួយ។ នៅ​ក្នុង​ពេលប៉ះគ្នានោះ គួយដៃរបស់យុវជន បានជ្រុលទៅបុកសុដន់ របស់យុវតី បង្កឲ្យអ្នកទាំងពីស្រឡាំងកាំង មើលមុខគ្នា​មួយ​ភ្លែត។ យុវជនបានងាក មកនិយាយ យ៉ាងសុភាពរាបសារ ជាមួយនារីរូបស្អាត ដើមទ្រូងបាន វិញថា៖ – ឱ … បើសិនជាបេះដូងកញ្ញា ទន់ភ្លន់ដូចដើមទ្រូង របស់កញ្ញា… នោះខ្ញុំដឹងថា កញ្ញានឹងអត់ទោសឲ្យខ្ញុំ ជាពុំខាន។ ឃ្លាប្រយោគខាងលើ របស់ប្រុសសង្ហា ធ្វើឲ្យយុវតីដ៏ស៊ិចស៊ី អត់ទ្រាំមិនឆ្លើយតបមិនកើត៖ – បើសិនជា«ប្រដាប់ប្រដា»លោក រឹងខ្លាំង ដូចគួយដៃរបស់លោក… ...