កំសាន្ដសំណើច កំប្លែង

«តើ​សត្វ​ស្វាឪ ស៊ី​សណ្ដែកដី​យ៉ាងដូច​ម្ដេច?» សំណើច​ខ្លី

«តើ​សត្វ​ស្វាឪ …»៖ ពីរនាក់ ឪពុក​និងកូនប្រុស កំពុងដើរកំសាន្ដ នៅក្នុងសួនសត្វមួយ ហើយបានមកឈប់មើល សត្វស្វា«ឪ»ដ៏ធំ ដែល​កំពុងអង្គុយចោងហោង នៅក្នុងទ្រុងរបស់វា។

កូនប្រុស ចង់ឃើញកាយវិការ ស៊ីចំណីរបស់សត្វស្វា«ឪ» ដ៏ធំមួយនេះ ក៏​បានបោះសណ្ដែកដីមួយគ្រាប់ ទៅឲ្យវា។ ស្វាបានទទួលសណ្ដែកដីរួច ស្រាប់តែវាយកសណ្ដែកដីនេះ ទៅញ៉ុកចូល ក្នុង​រន្ធ​គូទ​របស់វាមួយសន្ទុះ មុននឹងប្រឹងជុះមកវិញ ហើយបានវាយកទៅដាក់ក្នុងមាត់ ទំពារធ្វើជាអាហារ។

ឪពុកនិងកូន ឃើញកាយវិការរបស់សត្វស្វា«ឪ» បានសម្ដែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ អ្នកទាំងពីរ បានសាកល្បង​ជា​ថ្មីម្ដងទៀត។ ប៉ុន្តែមិនខុសពីលើកទីមួយទេ គឹស្វាឪបានយកសណ្ដែកដី ទៅញ៉ុកចូលក្នុងរន្ធគូទសិន មុននឹងយក​ចំណី​ដ៏ឆ្ងាញ់នេះ មកស៊ីក្នុងមាត់វិញ។

គាប់ជួនមានអ្នកថែសួនសត្វម្នាក់ បានដើរកាត់ទីនេះ ក៏ជំរុញឲ្យឪពុក និងកូន ទ្រាំមិនបាន ក្នុងការនិយាយទៅកាន់ អ្នក​ថែ​សួន​​សត្វរូបនោះ​ថា៖

«នេះ បានហៅថា ជាសត្វល្ងីល្ងើ! យើងខំឲ្យសណ្ដែកដី ទៅវាស៊ី។ តែសត្វស្វានេះ មិនស៊ីដាក់​ចូល​មាត់​តែម្ដងទេ បែជាយកទៅដាក់ ក្នុងរន្ធគូទសិន ហើយបានយកចេញពីគូទ ទៅស៊ីវិញ… ចំជាសត្វមិន​ចេះគិត​អី​មែន។»

អ្នកថៃសួន សម្លឹងមុខឪពុកនិងកូនបន្ដិច បានឆ្លើយមកវិញថា៖

«មិនមែនទេ។ តាមពិត វាឆ្លាតណាស់។ កាលពីប៉ុន្មាន​ថ្ងៃមុន វាបានស៊ីផ្លែគុយ អស់ជិតមួយកញ្ជើរ… ហើយបន្ទាប់មក វាត្រូវប្រើពេល អស់មួយយប់មួយថ្ងៃ ដើម្បីកេះយក​គ្រាប់​គុយម្ដងមួយៗ ចេញពីគូទរបស់វាឲ្យអស់។ អញ្ចឹងលើកនេះ វាចាំបាច់ ត្រូវធ្វើការសាកល្បងជាមុនសិន មុននឹង​ស៊ី​ចូលតាមមាត់៕»



លំអិតបន្ថែមទៀត

កំសាន្ដ

«សារភាព… មុនផុតដង្ហើម» សំណើចខ្លី

មុនផុតដង្ហើម លាចាកលោក បុរសជាប្ដីបានហៅភរិយាខ្លួនមកជិត ហើយខ្សិបប្រាប់ថា៖ – អូនសម្លាញ់ មុននឹងបងស្លាប់ បងសូមសារភាពប្រាប់អូនរឿងមួយ… – រឿងអ្វីទៅបង? – រឿងនោះ គឺបងបានលួចទាក់ទង ...
កំសាន្ដ

«ប្រសើរជាង!» សំណើចខ្លីៗ

«ប្រសើរជាង!» ត្រឡប់មកពីផ្សារ ទិញម្ហូបចំណីពេញដៃ យួរមកដល់ផ្ទះ ដោយក្ដីនឿយហត់ អ្នកស្រី សាឡាឡា បានផ្ទុះការក្ដៅ​ក្រហាយ​ជាខ្លាំង ព្រោះចូលមកក្នុង​ផ្ទះ​ខ្លួន​វិញ ឃើញផ្ទះស្ថិតក្នុងសភាពរាយប៉ាយ គ្មានសណ្ដាប់ធ្នាប់។ អ្នកស្រី សាឡាឡា ...
កំសាន្ដ

«ស្លៀក​ខ្លី​ពេក​លើក​នេះ ទ្រាំ​ពុំ​បាន» សំណើច​ខ្លី

«… ទ្រាំ​ពុំ​បាន» រឿងនេះ វា​ហាក់​ដូច​ជា​ស្ដែង​ណាស់ តែ​ក៏​អាណិត​មិត្ត​ខ្ញុំ​ណាស់​ដែរ ព្រោះ​មិន​គួរ​ណា​វា​ត្រូវ​រង​គ្រោះ យ៉ាង​ដូច្នេះ​សោះ។ ខ្ញុំ​បាន​ជួប​វា​ដោយ​ចៃដន្យ កាល​ពី​ម្សិល​ម៉ិញ តែ​មិត្តភ័ក្រ​ប្រុស​ខ្ញុំ​មួយ​នេះ នៅ​ពេល​នោះ មាន​អាការៈ​មិន​ស្រួល​ទេ ដោយ​នៅ​លើ​ភ្នែក ...

យល់ស៊ីជម្រៅផ្នែក កំសាន្ដ

កំសាន្ដ

ខឹម វាសនា ថា«ស្រីចរិតថោក»​ស្លៀកពាក់ប្រពៃណី​«ដេញប្រុស»

កំសាន្ដ

បាល់ទាត់​ពិភពលោក​ផ្នែកស្រី៖ ប្រកួតឈ្នះរួច​ត្រូវបានចាប់… ថើបមាត់ !

កីឡាការិនីអេស្ប៉ាញមួយរូប ត្រូវបានប្រធានសហព័ន្ធបាល់ទាត់ នៃប្រទេសអេស្ប៉ាញចាប់«ថើបមាត់» បន្ទាប់ពីក្រុមជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃអាទិត្យ ទី២០ ខែសីហា ក្នុងកីឡដ្ឋាន«Australia stadium» នៃក្រុងស៊ីដនី ...
កំសាន្ដ

ការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ នៅម៉ាឡេស៊ី

ភ្នំភ្លើងផ្ទុះឡើង តែគ្មានផ្កាភ្លើងទេ ៖ នោះជាការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ និងមានរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ហេតុការណ៍នេះ កើតឡើងនៅក្នុងរដ្ឋ«Sabah» នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញាកន្លងមក។ ភ្នំភ្លើងនោះ ...

Comments are closed.