កំសាន្ដសំណើច កំប្លែង

«មកពីលោកមិនសួរ» សំណើចខ្លី

«មកពីលោកមិនសួរ» ជាចំណងជើងនៃរឿងនិទានខ្លីមួយ ដើម្បីចែកជូនប្រិយមិត្ត ឲ្យផ្ទុះសំណើច។ សូមតាមដានដូចតទៅ៖

ដោយធុញទ្រាន់នឹងអ្នកបម្រើ ដែលចេះតែនិយាយ តែពិសតែពាស គ្មានលោះពេលនោះ លោកសេដ្ឋីបានហៅ​អ្នកបម្រើ​រូបនេះមកជួប ហើយប្រាប់ថា៖

– ថ្ងៃក្រោយ បើអាឯងនិយាយ ទាំងអញមិនបានសួរ អញនឹងវាយអាឯង។

ស្ដាប់ឮហើយ អ្នកបម្រើក៏ឱនក្បាលដើរចេញទៅ។

ប៉ុន្មានថ្ងៃក្រោយមក សេដ្ឋីរៀបចំពិធីលៀងអាហារមួយ ដោយអញ្ជើញ​មិត្តភក្តិជិតស្និទ្ធទាំងអស់ មកចូលរួម។ ភ្ញៀវបានធ្វើដំណើរមកដល់ ជាបន្តបន្ទាប់… តែនៅឡើយ ក្លើសេដ្ឋីជិតដិតម្នាក់ មិនទាន់ឃើញមកដល់។

ដោយម្ហូបត្រូវបានរៀបចំរួចរាល់ លោកសេដ្ឋីមិនចង់ចាប់ផ្តើម ចោលមិត្តចិត្តមួយថ្លើមមួយ របស់លោកទេ។ លោកក៏បានប្រាប់ទៅអ្នកបម្រើ ឲ្យទៅតាមហៅក្លើរូបនោះ ដល់ផ្ទះ។

អ្នកបម្រើធ្វើតាមបង្គាប់ហើយ ត្រឡប់មកវិញ ក៏ចូលក្នុងផ្ទះចង្ក្រានបាយបាត់ ហើយសំងំនៅទីនោះ ដោយ​មិនហ៊ាន​ចេញវាចា​អ្វីឡើយ។

ចំណែកលោកសេដ្ឋីឯណេះ ដោយមិនឃើញមានដំណឹងអ្វី ក៏ហៅអ្នកបម្រើមកសួរ ក្រែងលោមិនទាន់បានទៅហៅ។ តែអ្នកបម្រើឱនក្បាលឆ្លើយតបថា «បានទៅហើយ» រួចដើរចេញទៅ។

ចាំបាត់ៗ… ភ្ញៀវក៏ចាប់ផ្ដើមនឿយណាយ… លោកសេដ្ឋីបានហៅអ្នកបម្រើ មកសួរជាថ្មីថា៖

– អាឯងបានទៅហើយ មានអញ្ជើញគាត់ឲ្យប្រញាប់មកឬទេ?

– បាទទាន ខ្ញុំជម្រាបអញ្ជើញគាត់ហើយ…

– ហើយគាត់ឆ្លើយថាម៉េច?

– គាត់ថា មិនបានមកទេព្រោះគាត់មិនស្រួលខ្លួន។

សេដ្ឋីផ្ទុះកំហឹង មុខឡើងក្រហម៖

– រួចចុះម្ដេចក៏អាឯងមិនប្រាប់ តាំងពីដំបូងមក ទុកឲ្យអញនិងភ្ញៀវរង់ចាំ មកដល់ថ្មើរនេះ រហូតម្ហូបអាហារត្រជាក់អស់?

– បាទទាន… មកពីលោកមិនសួរ!



លំអិតបន្ថែមទៀត

កំសាន្ដ

គ្រូពេទ្យ និងអ្នកជំងឺ (វគ្គទី៣) សំណើចខ្លី

ក្រោយពីបើកមាត់ អោយគ្រូពេទ្យធ្មេញពិនិត្យ ស្រាប់តែគ្រូពេទ្យឧទានឡើង៖ – ណ្នេះ​ ខ្ញុំអោយ១០០រៀល ហើយទៅទិញអំពៅស៊ាំងនៅមុខមន្ទីពេទ្យ ញ៉ាំសិន ហើយចាំមកវិញ។ មួយសន្ទុះក្រោយមក អ្នកជំងឺត្រឡប់មកវិញ ហើយបើកមាត់អោយ គ្រូពេទ្យធ្មេញជាលើកទីពីរ។ ...
កំសាន្ដ

«ពុក… កូនចង់​និយាយ​រឿងមួយ» សំណើចខ្លី

«ពុកអើយ… កូនចង់​និយាយ​រឿងមួយ ជម្រាបពុក!» នេះ ជាសម្លេងកុមារីម្នាក់ ដែលបានសួរទៅកាន់ឪពុករបស់នាង ក្នុងដំណើរឡើងភ្នំមួយ។ ឪពុកបានឆ្លើយតបវិញថា៖ កូនអាចនិយាយរឿងនេះ នៅពេលយើងឡើងដល់លើ… ១០នាទីក្រោយមក កុមារីបានបន្តសួរទៀតថា៖ ខ្ញុំអាចនិយាយ​ប្រាប់ពុក ...
កំសាន្ដ

«រវាងទន់ភ្លន់ និងរឹងខ្លាំង» សំណើច​​ខ្លី

«រវាងទន់ភ្លន់ និងរឹងខ្លាំង» យុវជនម្នាក់ បានប៉ះគ្នាដោយចៃដន្យ ជាមួយយុវតី ស្រស់ស្អាតមួយរូប នៅក្នុងបន្ទប់ទទួលភ្ញៀវ នៃសណ្ឋាគារមួយ។ នៅ​ក្នុង​ពេលប៉ះគ្នានោះ គួយដៃរបស់យុវជន បានជ្រុលទៅបុកសុដន់ របស់យុវតី បង្កឲ្យអ្នកទាំងពីស្រឡាំងកាំង ...

យល់ស៊ីជម្រៅផ្នែក កំសាន្ដ

កំសាន្ដ

ខឹម វាសនា ថា«ស្រីចរិតថោក»​ស្លៀកពាក់ប្រពៃណី​«ដេញប្រុស»

កំសាន្ដ

បាល់ទាត់​ពិភពលោក​ផ្នែកស្រី៖ ប្រកួតឈ្នះរួច​ត្រូវបានចាប់… ថើបមាត់ !

កីឡាការិនីអេស្ប៉ាញមួយរូប ត្រូវបានប្រធានសហព័ន្ធបាល់ទាត់ នៃប្រទេសអេស្ប៉ាញចាប់«ថើបមាត់» បន្ទាប់ពីក្រុមជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃអាទិត្យ ទី២០ ខែសីហា ក្នុងកីឡដ្ឋាន«Australia stadium» នៃក្រុងស៊ីដនី ...
កំសាន្ដ

ការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ នៅម៉ាឡេស៊ី

ភ្នំភ្លើងផ្ទុះឡើង តែគ្មានផ្កាភ្លើងទេ ៖ នោះជាការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ និងមានរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ហេតុការណ៍នេះ កើតឡើងនៅក្នុងរដ្ឋ«Sabah» នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញាកន្លងមក។ ភ្នំភ្លើងនោះ ...

Comments are closed.