ពលរដ្ឋខ្មែរមានប្រពៃណី លើកដៃសំពះគ្នាទៅវិញទៅមក មិនថាក្មេងចាស់ ប្រុស​ឬ​ក៏​ស្រី​នោះ​ទេ។ រាល់ការសំពះទាំងអស់នោះ វាមានលក្ខណៈ«ប្រាំ​ប្រភេទ» ខុសៗគ្នា និងមានអត្ថន័យផ្សេងៗគ្នា។ ប៉ុន្តែចូរចោទជាសំនួរឡើង ថាតើកូនខ្មែរសព្វថ្ងៃ ចេះសំពរបានប៉ុន្មានយ៉ាង និងហ៊ានលើកដៃសំពះឬទេ?

កម្ពុជា ជា​ប្រទេស​មួយ​ដែល​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង ទៅ​លើ​ទំនៀម​ទំលាប់ ជា​ពិសេស​បាន​ប្រកាន់​យ៉ាង​ខ្ជាប់​ខ្ជួន នូវ​ព្រះ​ពុទ្ធ​សាសនា។ ដូច្នេះ ​រាល់​ការ​ប្រតិបត្តិ​អ្វី​ក៏​ដោយ មិន​មែន​ចេះ​តែ​ចង់​ធ្វើ ហើយ​អាច​ធ្វើ​បាន​ស្រេច​នឹង​ចិត្ត​នោះ​ទេ គឺ​ខ្មែរ​មាន​របៀប​របប​ច្បាស់​លាស់​ ជា​ពិសេស​នៅ​ពេល​គេ​និយាយ​ដល់ ពី​ការ​«សំពះ»។

រាប់តាំងពីការគោរព​អារក្ខ​ទេវតា ឆ្លង​កាត់​តាម​ស្ដេច​ផែនដី ឬ​ព្រះ​សង្ឃ រហូត​មក​ដល់​មនុស្ស​ធម្មតា ការ​សំពះ​របស់​ខ្មែរ សុទ្ធ​តែ​មាន​អត្ថន័យ នៅ​ក្នុង​ការ​ប្រើប្រាស់​របស់​វា។ ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ សូម​លើក​មក​រំលឹក​ជូន ពី​ការ​សំពះ​ដ៏​ទន់ភ្លន់ និង​សុភាព​រាបសារ​ទាំង​នេះ ដោយ​ចែក​ចេញ​ជា​«ប្រាំ​ប្រភេទ»៖

១) សំពះវ័យស្មើគ្នា៖ ត្រូវយកដៃទាំងពីរប្រណមម្រាមចូលគ្នា ឲ្យចេញជារៀងផ្កាឈូក រួចលើកឡើងត្រឹម​ដើម​ទ្រូង។
២) សំពះចំពោះវ័យចាស់ជាងគ្នា៖ ត្រូវយកដៃទាំងពីរប្រណមចូលគ្នា ហើយលើកកម្ពស់ចុងចង្ការ។
៣) សំពះចំពោះជីដូនជីតាឬគ្រូអាចារ្យ៖ ត្រូវយកដៃទាំងពីប្រណមចូលគ្នា ហើយលើកត្រឹមចុងច្រមុះ។
៤) សំពះព្រះមហាក្សត្រ ឬវត្ថុស័ក្កិសិទ្ធិ៖ ត្រូវលើកដៃសំពះចុងម្រាមដៃទាំងពីរ ត្រឹមគល់ចិញ្ចើម។
៥) សំពះព្រះរតនត្រ័យ ឬការបួងសួងផ្សេងៗ៖ គឺត្រូវលើកដៃទាំងពីរ ដាក់លើថ្ងាស មេដៃទាំងពីរត្រឹម​គល់​ចិញ្ចើម។

បែបសំពះទាំងប្រាំខាងលើ បញ្ជាក់យ៉ាងច្បាស់ពីភាពខុសគ្នា និងមានការគោរពផ្សេងៗគ្នា ហើយក្នុងនោះ​ប្រជាជនខ្មែរជំនាន់មុន ឬអ្នកដែលបានសិក្សា ភាគច្រើនសុទ្ធតែបានដឹង និងប្រព្រឹត្តធ្វើជារៀង​រហូតដល់​សព្វ​ថ្ងៃ។

ព្រះតេជគុណ ហុក សាវណ្ណ ព្រះចៅអធិកាវត្ត សាមគ្គីរង្សី នៅប្រទេសកាណាដា ធ្លាប់មានសង្ឃដីកា ពីក្បួន​ខ្នាត​នៃការសំពះរបស់ខ្មែរ ថាមានសភាពទន់ភ្លន់ និងរឹងមាំ ដែលជាទីចាប់អារម្មណ៍ នៃមនុស្សទាំងឡាយ​នៅ​លើ​ពីភពលោក ដែលមានការគោរពផ្សេងៗពីគ្នា។ ហើយវាជាចំណុចសំខាន់ ដែលដក់ជាប់​ក្នុងចិត្តកូនខ្មែរ​គ្រប់​រូប នៅរៀងរាល់ពេលជូបគ្នា មិនថាគ្រាដំបូង ឬក៏បានបែកគ្នា ជាច្រើនថ្ងៃហើយនោះទេ។

ប៉ុន្តែសំនួរដែលត្រូវចោទសួរ ថាតើកូនខ្មែរក្នុសម័យនេះ ចេះប្រើប្រាស់ការសំពះ បានដូចម្ដេច និងដល់​កម្រិត​ណា? កុំថា​ឡើយយុវជនយុវនារី ដែលគ្នាមិនសូវយល់ បើសូម្បីហ្វូងតារាដែលរះចិញ្ចែងចិញ្ចាច ពេញផ្ទៃ​មេឃ​ស្រុកខ្មែរ​សព្វ​ថ្ងៃនេះ ក៏កម្រនឹងឃើញថា ហ្វូងតារាដែលគួរតែផ្ដល់ជាគំរូ សម្រាប់វប្បធម៌ និង​ទំនៀមទំលាប់​ជាតិ​ទាំងនោះ លើក​ដៃ​មកសំពះទស្សនិកជនរបស់ខ្លួនណាស់។

បច្ចប្បន្ននេះ ភាសា«ថោកអ្វីនឹងដៃ» មិនសូវ​ជា​ត្រូវ​បាន​​គេ​​ចាប់​​អារម្មណ៍​ទេ តែផ្ទុយទៅវិញ គេកំពុងតែភ្លេចខ្លួនថា បើដៃមិនហ៊ានធ្វើថោកហើយ គឺរូបគេ​ទាំង​មូល​​តែ​ម្ដង ដែល​កំពុង«ថោក»៕

សូមទស្សនាវីដេអូខាងក្រោម ហើយអាចរៀនធ្វើតាម៖



លំអិតបន្ថែមទៀត

លោក អ៊ីវង់ ហែម សមិទ្ធិករភាពយន្ដខ្មែរ តាំងពីទសវត្សឆ្នាំ៦០។ (រូបថតឯកសារប្រិយមិត្ត)
កិច្ចសម្ភាស

អ៊ីវង់ ហែម ៖ លំអងផេះផង់​នៃ​«វិស័យភាពយន្ត​ខ្មែរ» នៅ​ក្រោយ​សង្រ្គាម

នៅទសវត្សឆ្នាំ៦០ វិស័យភាពយន្ត​ខ្មែរ បានងើបឡើងយ៉ាងខ្ពស់ត្រដែត ហើយបាន​ធ្លាក់​មកដល់ ​សឹងតែ​ចំណុចសូន្យ នៅក្នុងសម័យសង្គ្រាម ជាពិសេស​នៅក្នុង​របប​វាលពិឃាត បីឆ្នាំ ប្រាំបីខែ ម្ភៃថ្ងៃ។ វិស័យ​ភាពយន្ដ​ខ្មែរនេះ បានងើបឡើងមកវិញ នៅចុង​ទសវត្សឆ្នាំ ...
ទំនៀមទំលាប់

ក្រសួងវប្បធម៌ព្រមានចាត់វិធានការ អ្នកផ្សព្វផ្សាយ​បះពាល់​«កិត្យានុភាព​ជាតិ»

ការផ្សព្វផ្សាយគ្រប់រូបភាព ដែលមាន«​ផលប៉ះពាល់ ​ដល់​វប្បធម៌​ ទំនៀមទម្លាប់​ ប្រពៃណី​ជំនឿ​សាសនា​ សេចក្ដីថ្លៃថ្នូរ​ និង​ កិត្យានុភាព​ជាតិ» ត្រូវបាន​ក្រសួងវប្បធម៌​និង​វិចិត្រ​សិល្បៈ ព្រមានឲ្យបញ្ឈប់ ឬបើមិនដូច្នេះទេ នឹងរងវិធានការតាមផ្លូវច្បាប់ រហូតត្រូវប្រឈមមុខ ...
ទំនៀមទំលាប់

សង្ក្រាន្តឆ្នាំជូត ព.ស.២៥៦៤ ចូលនៅ​ថ្ងៃទី​១៣មេសា ម៉ោង​២០ៈ៤៨​នាទី

សង្ក្រាន្តឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ នឹង​ចូល​មកដល់​នៅ​ថ្ងៃចន្ទ ៦រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី ១៣ ខែមេសា គ្រិស្ដសករាជ ២០២០ នាវេលា​ម៉ោង២០ ...

យល់ស៊ីជម្រៅផ្នែក ទំនៀមទំលាប់

ទំនៀមទំលាប់

សុខ ទូច សរសេរពាក្យ​«អាម៉េរិក»​ត្រូវតាម​វចនានុក្រម

ទំនៀមទំលាប់

សង្ក្រាន្តឆ្នាំកុរ ព.ស.២៥៦៣ ចូលនៅ​ថ្ងៃទី​១៤មេសា ម៉ោង​១៥ៈ១២​នាទី

ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ សង្ក្រាន្តចូលមក នៅថ្ងៃអាទិត្យ១០កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស.២០១៩ នៅវេលាម៉ោង១៥​និង​១២នាទី។ ពិធីបុណ្យដ៏ធំ របស់ជាតិខ្មែរនេះ ...

Comments are closed.