• បើ​ជា​ខ្មែរ ត្រូវ​ចេះ​សំពះ«ប្រាំ​ប្រភេទ»

    ពលរដ្ឋខ្មែរមានប្រពៃណី លើកដៃសំពះគ្នាទៅវិញទៅមក មិនថាក្មេងចាស់ ប្រុស​ឬ​ក៏​ស្រី​នោះ​ទេ។ រាល់ការសំពះទាំងអស់នោះ វាមានលក្ខណៈ«ប្រាំ​ប្រភេទ» ខុសៗគ្នា និងមានអត្ថន័យផ្សេងៗគ្នា។ ប៉ុន្តែចូរចោទជាសំនួរឡើង ថាតើកូនខ្មែរសព្វថ្ងៃ ចេះសំពរបានប៉ុន្មានយ៉ាង និងហ៊ានលើកដៃសំពះឬទេ? កម្ពុជា ជា​ប្រទេស​មួយ​ដែល​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង ទៅ​លើ​ទំនៀម​ទំលាប់ ជា​ពិសេស​បាន​ប្រកាន់​យ៉ាង​ខ្ជាប់​ខ្ជួន នូវ​ព្រះ​ពុទ្ធ​សាសនា។ ដូច្នេះ ​រាល់​ការ​ប្រតិបត្តិ​អ្វី​ក៏​ដោយ មិន​មែន​ចេះ​តែ​ចង់​ធ្វើ ហើយ​អាច​ធ្វើ​បាន​ស្រេច​នឹង​ចិត្ត​នោះ​ទេ គឺ​ខ្មែរ​មាន​របៀប​របប​ច្បាស់​លាស់​ ជា​ពិសេស​នៅ​ពេល​គេ​និយាយ​ដល់ ពី​ការ​«សំពះ»។ រាប់តាំងពីការគោរព​អារក្ខ​ទេវតា ឆ្លង​កាត់​តាម​ស្ដេច​ផែនដី ឬ​ព្រះ​សង្ឃ រហូត​មក​ដល់​មនុស្ស​ធម្មតា ការ​សំពះ​របស់​ខ្មែរ សុទ្ធ​តែ​មាន​អត្ថន័យ នៅ​ក្នុង​ការ​ប្រើប្រាស់​របស់​វា។ ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ សូម​លើក​មក​រំលឹក​ជូន ពី​ការ​សំពះ​ដ៏​ទន់ភ្លន់ និង​សុភាព​រាបសារ​ទាំង​នេះ ...